ស្វែងរកពួកយើង:

HONOR សម្ពោធជាផ្លូវការណ៌នូវថេប្លេតស៊េរីថ្មី PAD X8a នៅលើទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃធូថ្លៃ និងមានការផ្តល់ជូនពិសេសបំផុត

ដោយ

Koun Jab Luffy

01 ធ្នូ 2024 12:04 ថ្ងៃត្រង់

អាន 4 នាទី

Article image
កាលពីថ្ងៃទី 30 ខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន HONOR សម្ពោធជាផ្លូវការណ៌នូវថេប្លេតស៊េរីថ្មី HONOR PAD X8a នៅលើទីផ្សារប្រទេសកម្ពុជាហើយ! ដែលព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងនៅ Morgan Tower ជាន់ទី 46 នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន HONOR និងក្រុមហ៊ុន Yako Technology រួមជាមួយនិងតារាកំប្លែង ពូណុយ ហ៊ាទី នាយព្រែក ពិធីការិនី យែមស្រីពេជ្រ ក៏ដូចជា តារាម៉ូដែល ហើយនិងអ្នកសារពត៍មានយ៉ាងច្រើនកុះករ។
យោងតាមការបញ្ជាក់ពីលោក ថង សារី ដែលជាប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Yako Technology ដែលជាកក្រុមហ៊ុនចែកចាយផលិតផលរបស់ Honor បានអោយដឹងថា ថេប្លេតស៊េរីថ្មី PAD X8a នេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ Honor ដែលបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា។ ជាមួយនិងការដាក់លក់ថេប្លេតនេះ គឺពិតជាពិសេសមិនធ្លាប់មាននោះទេ ដោយសារ តែថេប្លេតនេះ មានសមត្ថភាពខ្ពស់ អាចប្រើប្រាស់បានច្រើនយ៉ាង និងមានការបំពាក់នូវមុខងារថ្មីៗ ផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់គ្រប់តម្រូវការ។
Article image
អ្វីដែលពិសេសនោះ គឺតម្លៃតែម្តង! សម្រាប់ការជាវថេប្លេតនេះ បងប្អូនប្រជាជនកម្ពុជាទាំងអស់ នឹងទទួលបាន 1 Sets តែម្តង ក្រៅពីទទួលបានថេប្លេតថ្មីហើយ ក្រុមហ៊ុន Honor ថែមទាំងមានការផ្តល់ជូនរួចជាស្រេចនូវ Screen protector, Cover + Bluetooth keyboard ហើយនិង Pen ទៀតផង។
Article image
និយាយពីលក្ខណៈពិសេស PAD X8a វិញ គឺមានការឌីស្សាញជាមួយនិងអេក្រង់ទំហំធំដល់ទៅ 11 អ៊ីង មានសមត្ថភាពអាចបង្ហាញនូវរូបភាពច្បាស់កម្រិត 1920 x 1200px ទ្រទ្រង់នូវកម្រិតពណ៌ 16.7 លានពណ៍ និងមានកម្រិតអូសល្បឿនលឿនរហូតដល់ 90Hz ហើយអេក្រង់ថេប្លេតនេះ ថែមទាំងមានការតម្លើងនូវប្រព័ន្ធការពារភ្នែកដែលទទូលបាននូវការបញ្ជាក់ពីវិញ្ញាប័ន្តប័ត្រពីប្រទេសស្វីសកម្រិតល្អបំផុតថែមទៀតផង។ ទាំងទំហំអេក្រង់ និងបច្ចេកវិទ្យាថ្មីនៅលើថប្លេតនេះ គឺត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺជាជម្រើសល្អបំផុតនៅក្នុងការប្រើប្រាស់ ជាពិសេសេគឺ ទៅលើការមើល YouTube និងការអូស Tiktok ក៏ដូចជា ការច្រៀងលេងកំសាន្តជាដើម។
Article image
សម្រាប់រូបរាងវិញ HONOR Pad X8a គឺមានការឌីស្សាញមកទាក់ទាញមិនច្បាស់ថេប្លេតប្រណិតៗនោះទេ បើទោះបីជាមានតម្លៃធូថ្លៃក៏ដោយ។ ថេប្លេតនេះមានកម្រ៉ាស់ស្តើង 7.25 មម និងមានទម្ងន់ស្រាលត្រឹមតែ 495 ប៉ុណ្ណោះ។ និយាយពីប្រព័ន្ធសម្លេងវិញនៅលើថេប្លេតនេះ គឺមានការបំពាក់នូវឧបាល័រដល់ទៅ 4 គ្រាប់ ដែលមានសមត្ថភាពអាចបន្លឺសម្លេងលឺខ្លាំង និងពិរោះបំផុត។
Article image
HONOR Pad X8a បានបំពាក់មកជាមួយនូវថ្មកម្លាំងយក្ស 8300mAh អាចកំដរអ្នកប្រើប្រាស់ជាមួយនិងការ កំសាន្ត បែប ភាពយន្ត លេងហ្គេម និង ការសិក្សា បានរយះពេលយូរដោយមិនបារម្មណ៍ក្នុងការសាកថ្មញឹកញាប់នោះទេ ដូច្នេះ លោកអ្នក ក៏ដូចជាកូនៗរបស់លោកអ្នកអាចយកថេប្លេតនេះ តាមខ្លួន ទៅសាលា ពេញមួយថ្ងៃ គឺពិតជាមិនបារម្ភរឿងអស់ថ្មនោះ ឡើង។
Article image
ចំពោះកម្លាំងម៉ាស៊ីនវិញនៅលើ ថេប្លេត HONOR Pad X8a នេះ គឺមានទំហំរ៉េម 8GB និង អង្គផ្ទុកទិន្នន័យ 128GB ដំណើរការនៅលើបន្ទះឈីប SnapDragon 680។ កម្លាំងប៉ុណ្ណេះគឺពិតសាកសមជាមួយហ្នឹងអ្នកប្រើប្រាស់ ដូចជាការលេងហ្គេម , កាត់តរូប និង វិដេអូ , បើកកម្មវិធីសិក្សារច្រើនក្នុងពេលតែមួយ បានយ៉ាងរលូន។
Article image
បន្ថែមពីនៅលើថេប្លេតនេះ ក៏មានការដាក់អោយប្រើប្រាស់កម្មវិធី Word Excel PowerPoint PDF Full Version ពេញមួយជីវិត ជាមួយកម្មវិធី HONOR Docs ងាយស្រូលដូចកុំព្យូទ័រ បន្ថែមពីនោះយើងអាចផ្ញើរ File ទាំងអស់តាម Gmail , Telegram ទៅកាន់កុំព្យូទ័រ មិនបាត់ និងមិន Error Font។ ថេប្លេតថ្មីនេះ គឺមានសមត្ថភាពអាចប្រើប្រាស់ស៊ីមកាត 4G Lte ងាយស្រួលមិនចាំបាច់ក្នុងការរក WIFI នៅក្នុងការប្រើប្រាស់ និងមិនចាំបាច់ក្នុងការបើកប្រើប្រាស់នូវ Hotspot ចេញពីទូរស័ព្ទផ្សេងមកផងដែរ បើទោះបីនៅក្នុងកាលះទេសះ និង កន្លែងណាក៏ដោយ។
សូមជំរាបថា នៅក្នុងព្រឹត្តិការណ៌នេះ តារាកំប្លែង ពូណុយ ហ៊ាទី នាយព្រែក ពិធីការិនី យែមស្រីពេជ្រ ក៏បានលេងហ្គេម គណនាលេខ វាយអក្សរ និងគូររូបភាព ជាមួយនិងការប្រើប្រាស់ថេប្លេតថ្មីនេះផងដែរ។ នៅពលនេះ ថេប្លេត PAD X8a ត្រូវបានក្រុមហ៊ុន Honor ដាក់អោយមានការ Pre-Order នៅលើទីផ្សារប្រទេសកម្ពុជា ជាមួយនិងតម្លៃត្រឹមតែ $169 ខណៈម៉ូដែលមាន បិក មានតម្លៃ $179 ហើយ ក៏នឹងមានការការថែមជូន Screen protector តម្លៃ $9, Cover + Bluetooth keyboard តម្លៃ $29 រួមនិង Pen តម្លៃ $19 ទៀតផង។
HONOR សម្ពោធជាផ្លូវការណ៌នូវថេប្លេតស៊េរីថ្មី PAD X8a នៅលើទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃធូថ្លៃ និងមានការផ្តល់ជូនពិសេសបំផុត