ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Hoco “BS32 Enjoy” ត្បិតខ្លួនតូចមែន តែសមត្ថភាពបន្លឺសម្លេង គឺខ្លាំងអស្ចារ្យមិនចាញ់បាស់ធំឡើយ

ដោយ

Koun Jab Luffy

02 មិថុនា 2020 08:16 ព្រឹក

អាន 2 នាទី

Article image
មិនធម្មតាឡើយ សម្រាប់ក្រុមហ៊ុន Hoco ដែលជាក្រុមហ៊ុនផលិតនូវផលិតផលអេឡិចត្រូនិកច្រើនប្រភេទ ទាំងកាស និងធុងបាស់បំពងសម្លេង ហើយ Hoco Wireless speaker “BS32 Enjoy” portable loudspeaker នេះ ជាផលិតផលបាស់ថ្មីមួយទៀត ដែលត្រូវបានសម្រិតសម្រាំងផលិតយ៉ាងពិសេស ដើម្បីបំពងសម្លេងឲ្យកាន់តែពិរោះរណ្តំ ត្បិតខ្លួនតូច តែសមត្ថភាពបន្លឺសម្លេង គឺខ្លាំងអស្ចារ្យ មិនចាញ់បាស់ធំឡើយ។
Hoco Wireless speaker “BS32 Enjoy” portable loudspeaker ជាកូនបាស់មានរាងសំប៉ែតទ្រវែង ងាយស្រួលយកតាមខ្លួន ដែលមានបីពណ៌ សុទ្ធតែស្រស់ស្អាតទាំងអស់។ កូនបាស់ស៊េរីថ្មីនេះ មានបំពាក់នូវបច្ចេកវិទ្យា BT V5.0 Jerry JL ទ្រទ្រង់ជាមួយ A2DP, AVRCP, ងាយស្រួលភ្ជាប់ជាមួយទូរស័ព្ទ និងមានសមត្ថភាពក្នុងការបន្លឺសម្លេងខ្លាំង Speaker: 52mm. សងខាងចំនួន 2 មានកម្លាំងបាស់បុកខ្លាំង 5W ទាំងសងខាងតែម្តង។
Article image
លើសពីនេះទៅទៀត វាក៏មានថាមពលថ្មទំហំ 1200mAh. 18650 battery ប្រើពេលសាកថ្មឆាប់ពេញ អាចបើកកម្សាន្តបានចាក់ចម្រៀងបានរហូតដល់ 3ម៉ោង និងសន្ទនាបាន 6 ម៉ោង ក្នុងកម្រិតសម្លេង 80 ភាគរយ ដូច្នេះ សម្រាប់ការកម្សាន្តបែកផ្ទាល់ខ្លួន ឬកម្មវិធីជួបជុំតូចៗ គឺអាចកំដរបរិយាកាសឲ្យកាន់តែរីករាយឡើង ហើយវាអាចចាក់ចម្រៀងតាមរយះ TF card, USB, AUX playback mode បន្ថែមទៀតផងដែរ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Hoco “BS32 Enjoy” ត្បិតខ្លួនតូចមែន តែសមត្ថភាពបន្លឺសម្លេង គឺខ្លាំងអស្ចារ្យមិនចាញ់បាស់ធំឡើយ