ស្វែងរកពួកយើង:

HONOR Pad X9a កូនកាត់ AI Laptop ប្រើស៊ីមកាត រ៉េម 16GB ម៉េម៉ូរី 256GB Speaker 4 គ្រាប់ ថ្មកាន់ខ្លាំង ល្បឿនសាកថ្មលឿន 35W ដាក់លក់តម្លៃត្រឹមតែ 259$ ថែមកាដូកក្រើក

ដោយ

Koun Jab Luffy

20 មិថុនា 2025 05:24 ល្ងាច

អាន 3 នាទី

Article image
កាលពីព្រឹកមិញនេះ ក្រុមហ៊ុន HONOR បានដាក់សម្ពោធជាផ្លូវការនូវថេប្លេតស៊េរីថ្មីទម្រង់កុំព្យូទ័រ AI ម៉ូដែលHONOR Pad X9a កូនកាត់ AI Laptop នៅផ្សារទំនើបសុរិយាជាន់ទីពីរក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន Honor និងក្រុមហ៊ុន Yako Technology រួមជាមួយនិងលោក Jerry កញ្ញា Yem Sreypich រួមជាមួយ Influencer និងម៉ូដែលជាច្រើនរូប។
HONOR Pad X9a មានអេក្រង់ 2.5K ប្រើស៊ីមកាត រ៉េម 16GB ម៉េម៉ូរី 256GB, Speaker 4 គ្រាប់ និងមានថ្មទំហំធំ កាន់បានយូរ រួមជាមួយនិងល្បឿនសាកថ្មលឿន 35W ហើយថែមទាំងមានភ្ជាប់បច្ចេកវិទ្យាការពារភ្នែកថែមទៀតផង។ HONOR Pad X9a ដាក់លក់ក្នុងតម្លៃត្រឹមតែ 259$ និងថែម 10$ ពីលើ នឹងទទួលបានប៊ិចឆ្លាតវៃ ព្រមទាំងកាដូសរុប 128$ រួមមាន ប្លូធូ Keyboard, ស្រ្គីនការពារអេក្រង់, និង Mousepad។
Article image
ខាងក្រោមនេះ គឺជាចំនុចពិសេសៗដែលមាននៅលើ HONOR Pad X9a
ចំនុចពិសេសទី 1 :  អាចប្រើប្រាស់ស៊ីមកាត 4G LETបាន! ដូច្នេះអស់បារម្មណ៍រឿងអត់ Internet ប្រើ មានតែ HONOR Pad X9a គ្រប់ទឹក ពុំចាប់បាច់ខាតពេលភ្ជាប់ Wifi ឬ Share Hotspot ពីទូរសព្ទដៃ។
Article image
ចំនុចពិសេសទី 2 :  អេក្រង់ធំភ្លឺច្បាស់ 11.5អ៊ីញ ជាមួយកម្រិតបង្ហាញ 2.5K ទឹកពណ៍1.07 ពាន់លាន ងាយស្រួលមើល YouTube បំពេញកិច្ចការងារ  អូស Tiktok និង លេងហ្គេមកម្សាន្តសប្បាយ ជាមួយល្បឿនអេក្រង់ 120ហឺត ដើរលឿន រលូនឥតទាក់  ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកកម្រិតល្អបំផុត ដែលទទួលបាននូវវិញ្ញាបនប័ត្រពីប្រទេសស្វីសថែមទៀតផង។
Article image
Article image
ចំនុចពិសេសទី 3:  ថេប្លេត HONOR Pad X9a មាន ទំហំរ៉េម 16GB ម៉េម៉ូរី 256GB បំពាក់ឈីប SnapDragon 685 ទំហំ6nm ដែល សាកសមជាមួយហ្នឹងអ្នកប្រើប្រាស់ ដូចជាការលេងហ្គេម , កាត់តរូប និង វិដេអូ , បើកកម្មវិធីសិក្សារច្រើនក្នុងពេលតែមួយ បានយ៉ាងរលូន។
Article image
ចំនុចពិសេសទី 4:  ថេប្លេត HONOR Pad X9a មាន អេអាយ ណូត (AI Note) ប្តូរសម្លេងទៅជាអក្សរ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ពេលរវល់មិនអាចកត់ត្រាបាន ដោយគ្រាន់តែប្រើ HONOR AI Note ដែលអាច record សម្លេងនៅពេលនិយាយ និង បម្លែងទៅជាអក្សរបានដោយងាយ មិនចាំបាច់ Typing ជាការស្រេច។
Article image
ចំនុចពិសេសទី 5: ថេប្លេត HONOR Pad X9a បំពាក់មកជាមួយនូវថ្មកម្លាំងយក្ស 8300មីលីអំពែម៉ោង អាចកំដរអ្នកប្រើប្រាស់ទស្សនា ភាពយន្ត លេងហ្គេម និង ការសិក្សា បានរយៈពេលយូរ ដោយមិនចាំបាច់បារម្ភខ្លាចអស់ថ្ម ឬត្រូវសាកថ្មច្រើនដង។ ពិសេសគឺត្រូវម៉ាច់តែម្តង សម្រាប់បុត្រធីតាលោកអ្នក ដែលត្រូវយកតាមខ្លួន ទៅសាលា ពេញមួយថ្ងៃ! កាន់តែអែម ហនណឺ ផេត អ៊ិច ប្រាំបួន អេ (HONOR Pad X9a) ភ្ជាប់បច្ចេកវិទ្យាសាកល្បឿនលឿនដល់ទៅ 35វ៉ាត់ ដែលអាចបញ្ចូលថាមពលចូលវិញបានយ៉ាងរហ័សទាន់ចិត្តតែម្តង។
Article image
ចំនុចពិសេសទី 6: Speaker គ្រប់ជ្រុងបួនគ្រាប់ ដែលបញ្ចេញពី HONOR Pad X9a អាចបង្កើតនូវសម្លេង សឺរោន សោន (surround sound) បានយ៉ាងពិរោះរណ្តំចិត្ត និង អាចតំឡើងសម្លេងដល់ទៅ 200%។
Article image
ចំណុចបញ្ចប់ ៖  HONOR Pad X9a ថេប្លេតកូនកាត់ AI Laptop ត្រូវបានក្រុមហ៊ុនរចនារូបរាងស្រស់ស្អាត ស៊ីវិល័យទាន់សម័យ ស្រាលស្តើងងាយស្រួលកាន់ដោយដៃម្ខាង! ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 មិថុនា 2025 អតិថិជនអាច កក់ទុកមុន ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបួន អេ (HONOR Pad X9a) ក្នុងតម្លៃត្រឹមតែ 259$ ថែមកាដូ ប្លូធូ Keyboard, ស្រ្គីនការពារអេក្រង់, និង Mousepad សរុបជាទឹកប្រាក់ 128$។ កាន់តែពិសេសថែមតែ 10$ ពីលើ នឹងទទួលបានប៊ិចឆ្លាតវៃភ្លាមៗ!
HONOR Pad X9a កូនកាត់ AI Laptop ប្រើស៊ីមកាត រ៉េម 16GB ម៉េម៉ូរី 256GB Speaker 4 គ្រាប់ ថ្មកាន់ខ្លាំង ល្បឿនសាកថ្មលឿន 35W ដាក់លក់តម្លៃត្រឹមតែ 259$ ថែមកាដូកក្រើក