ស្វែងរកពួកយើង:

HONOR X7c តាន់គ្រប់កាលៈទេសៈ ប្រកាសលក់នៅលើទីផ្សារប្រទេសកម្ពុជា មានតម្លៃត្រឹមតែ 179$ ប៉ុណ្ណោះ!

ដោយ

Koun Jab Luffy

25 តុលា 2024 06:00 ព្រលប់

អាន 3 នាទី

Article image
នៅថ្ងៃទី 25 ខែតុលានេះ ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជាបាន សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី HONOR X7c នៅផ្សារទំនើបសុរយា ដែលព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួម សំណាក់ តារាកំប្លែងពូណុយ ហ៊ាទី ពិធីការិនី យែមស្រីពេជ្រ តារាម៉ូដែល រួមនិង Photographer ហើយនិងអ្នកសារពត៍មានយ៉ាងច្រើនកុះករ។
នៅក្នុងព្រឹត្តិការណ៌សម្ពោធនេះ ក្រុមហ៊ុន HONOR បានរៀបចំនូវការធ្វើតេស្តភាពធន់ទៅលើស្មាតហ្វូន HONOR X7c នេះ ដោយមានការសាកល្បងផ្ទាល់ពីតារាកត្តិយសទាំងអស់គ្នា។ នៅក្នុងនោះ ក៏មានការទម្លាក់ស្មាតហ្វូនថ្មីនេះ ចូលទៅក្នុងទឹកស៊ុបដែលកំពុងតែដាំពុះ និងមានការត្រាំជាមួយនិងទឹកកក ហើយនិងមានការលាងសម្អាតជាមួយសាប៊ូ រួមនិងការចាក់ស្របៀរពីលើ ហើយនិងការប្រើប្រាស់ស្មាតហ្វូននេះវាយទឹកកកថែមទៀតផង។ អ្វីដែលអស្ចារ្យនោះ គឺស្មាតហ្វូន HONOR X7c នៅតែអាចដំណើរការបានដដែល ដោយមិនមានបញ្ហាអ្វីនោះទេ មិនថាតែការបញ្ជាលើអេក្រង់ និងកាមេរ៉ាថតរូប នៅតែអាចដំណើរបានយ៉ាងរលូន។
Article image
ជាមួយនិងការបង្ហាញវត្តមាននៅលើទីផ្សារពេលនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមិនត្រឹមតែមានរហ័ស្សនាមថា គឺជាស្មាតហ្វូនដែលតាន់គ្រប់កាលៈទេសៈប៉ុណ្ណោះទេ HONOR X7c គឺថែមបានបន្ថែមនូវទំហំរ៉េមធំដល់ទៅ 16GB (8GB+8GB) ហើយនិងអង្គផ្ទុកទិន្នន័យទំហំ 256GB រួមជាមួយនិងបន្ទះឈីប SnapDragon 685 ដែល Gamer ទាំងឡាយ ចង់បានសម្រាប់លេង Game ធំៗ ដូចជា Mobile Legend , Pub G, HONOR of King ថែមទៀតផង។
Article image
ហើយន្ថែមពីនេះ នៅលើ HONOR X7c ថ្មអីនេះ ក៏ត្រូវបានក្រុមហ៊ុនភ្ជាប់មកនូវកម្លាំងសាកល្បឿនលឿន 35watt HONOR SuperCharge ដែលអាចសាកថ្មពី 0% ទៅ 50% ដោយចំណាយពេលត្រឹមតែ 30 នាទី តែប៉ុណ្ណោះ។ មួយវិញទៀត នៅលើស្មាតហ្វូននេះ ក៏នៅមានការតម្លើងមកនូវមុខងារ Super Charge Boost Mode ដែលអាចបន្ថែមល្បឿនសាកនៅលើស្មាតហ្វូនថ្មីនេះបាន 10% ទៀតផងដែរ។
Article image
HONOR X7c មានទំហំថ្មធំ 6000mAh អាចអោយអ្នកប្រើប្រាស់ លេង Facebook, TIK TOK, YouTube, និងទស្សនារឿងភាគ ក៏ដូចជាបំពេញការងារផ្សេងៗ បានម៉ាអែម។ សម្រាប់ការសាកម្តងប្រើបានដល់ 3 ថ្ងៃ ឯណោះ។ អ្វីដែលកាន់តែពិសេសនោះ គឺនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ មានមុខងារ Function Ultra Saving Mode អាចជួយអោយអ្នកប្រើប្រាស់អាចប្រើខលចេញចូលបានរហូតដល់ទៅ 75 នាទី នៅពេលដែលស្មាតហ្វូននៅសល់ថ្មត្រឹមតែ 2%។
Article image
ងាកមកកាមេរ៉ាថតរូបវិញ HONOR X7c មានកាមេរ៉ាគោលទំហំ 108MP និងគ្រាប់ទីពីរទំហំ 2MP អាចហ្សូមបាន 10x Digital Zoom ព្រមទាំងមានជំនួយបន្ថែមនូវ Flash គ្រាប់ ហើយនិងអាចថតវីដេអូបានកម្រិត 1080p។ សម្រាប់កាមេរ៉ាខាងមុខនៅ HONOR X7c គឺមានទំហំ 8MP អាចថតបែប Portrait បានថែមទៀតផង។ សម្រាប់កាមេរ៉ានៅលើស្មាតហ្វូនថ្មីនេះ ក៏មានមុខងារថតវីដេអូរួមគ្នាបានទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយផងដែរ។
Article image
និយាយពីការឌីហ្សាញ Honor X7c វិញ គឺមានរូបរាងជ្រុង ដោយនៅផ្នែកខាងស្ដាំមានប៊ូតុង ស្កេនក្រយ៉ៅដៃ និងប៊ូតុងដំឡើងនិងបន្ថយសំឡេង ចំណែកខាងក្រោមមាន speaker មួយគ្រាប់និង ខាងលើមួយគ្រាប់ អាចបញ្ចេញសំលេងបាន 300% និងរន្ធ USB-Type C មួយ ហើយកាន់តែពិសេសក្រុមហ៊ុនក៏បានដាក់នូវរន្ធដោតកាសមកជាមួយផងដែរ។ ងាកមកផ្នែកខាងឆ្វេងមានកន្លែងដាក់ស៊ីម អាចដាក់ស៊ីម 4G (LTE) បានពីរ។ និយាយពីមុខងារសុវត្ថិភាពនៅលើ HONOR X7c គឺមានប្រព័ន្ធការពារភ្លោះ ទីមួយគឺ ប្រព័ន្ធស្គេនក្រយ៉ៅដៃអាចដោះសោរដែលអាចសម្គាល់ក្រយ៉ៅដៃបានលឿន ហើយនិងមួយទៀតគឺមុខងារដោះសោរតាមមុខ ដែលសម្គាល់មុខបានលឿនដូចគ្នា។
Article image
សម្រាប់ចំណុចពិសេសនៅលើ HONOR X7c គឺមាន Magic Capsules ដែលជាមុខងារថ្មីដែលក្រុមហ៊ុនដាក់មកសម្រាប់បង្ហាញនូវកម្មវិធីពេលលាក់អេក្រង់ រួមនិងមុខងារ Always on display ដែលអាចអោយយើងឃើញនូវសារដំណឹងមកគ្រប់ពេលថែមទៀតផង។
Article image
ជាមួយនិងការប្រកាសសម្ពោធជាផ្លូវការណ៌នេះ អតថិជិនគ្រប់គ្នា អាចធ្វើការកក់ទុកមុនចាប់ ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 តុលា 2024 ជាមួយតម្លៃត្រឹមតែ 179 ដុល្លារ នឹងមានការថែមជូន ស្គ្រីនការពារ និងស្រោមដ៏ស្រស់ស្អាតភ្លាមៗទៀតផង។
Article image
HONOR X7c តាន់គ្រប់កាលៈទេសៈ ប្រកាសលក់នៅលើទីផ្សារប្រទេសកម្ពុជា មានតម្លៃត្រឹមតែ 179$ ប៉ុណ្ណោះ!