ស្វែងរកពួកយើង:

HUAWEI nova 12 Series ថតវីដេអូ Vlog ប្លង់ទូលាយកម្រិត 4K បានទំាំងមុខទាំងក្រោយ ផ្តល់ជូនកម្មវិធីកាត់តវីដេអូ Petal Clip សរសេរអក្សរខ្មែរពេញលេញ និង កម្មវិធីថតសំលេងអូតូពេលខលមាន Google ស្រាប់ក្នុង HUAWEI AppGallery ម្លៃចាប់ពី $200 តែប៉ុណ្ណោះ..

ដោយ

Koun Jab Luffy

01 កក្កដា 2024 05:19 ល្ងាច

អាន 4 នាទី

Article image
កាលពីថ្ងៃទី 1 ខែ កក្កដា នេះ ក្រុមហ៊ុនហួវៃ បានដាក់សម្ពោធលក់ផ្លូវការនូវ HUAWEI nova 12 Series ជាស្មាតហ្វូនឯកទេសថតវីដេអូ vlogs ជំនាន់ទី 2 នៅអាគារ Exchange Square ដោយមានការចូលរួមពីលោក ថ្នាក់ដឹកនាំហួវៃប្រចាំប្រទេសកម្ពុជា តារា Influencer លោក ឈាង ដាវុធ , កញ្ញា ប៉ូចាន់ដណែត និង បងៗសារព័ព៏មានជាច្រើនផងដែរ ។
នេះជាដំណឹងល្អសម្រាប់បងប្អួនមានគោលបំណងចង់ចាប់ផ្តើមបង្កើតវីដេអូ Vlog (វីឡុក) តែមិនចង់ចំនាយថវិការច្រើនក្នុងការទិញឧបករណ៍កាមេរ៉ាថ្លៃៗ លើនេះក្រុមហ៊ុនហួវៃបាននាំយកស្មាតហ្វូនឯកទេសថតវីដេអូ  Vlog វីឡុក ជំនាន់ទី 2 ដែលមានតម្លៃចាប់ពី 200$ មានចំនុចពិសេសៗជាច្រើនដូចជា៖
Article image
ចំណុចពិសេសទី 1: ជាស្មាតហ្វូនដែលអាចថតវីដេអូ Vlog ប្លង់ទូលាយកម្រិត 4K បានទំាំងមុខទាំងក្រោយ
សម្រាប់ការថតវីដេអូ Vlog (វីឡុក) តម្រូវអោយមានកាមេរ៉ាខាងមុខថតបានច្បាស់ខ្លាំង និង ប្លង់កាន់តែទូលាយសម្រាប់ nova 12s គឺអាចថតវីដេអូខាងមុខប្លង់ទូលាយកម្រិត 4K ទាំងកាមេរ៉ាមុខនិងក្រោយ ស្រូបសម្លេងបានច្បាស់ ផ្តល់នៅគុណភាពវីដេអូខ្ពស់ ។ សម្រាប់ nova 12i មានមុខងារ Vlog ពិសេសខុសគឺផ្តល់អោយលោកអ្នកអាចថតវីដេអូត្រលលប់មុខក្រោយក្នុងពេលតែមួយដោយមិនចាំបាច់ចុចផ្តាច់វីដូចុះឡើងពេលកំពុងថត ។
Article image
Article image
ចំណុចពិសេសទី 2 : ថតភ្លាម Edit ភ្លាមជាមួយកម្មវិធីកាត់តវីដេអូ Petal Clip
Article image
Article image
ក្រុមហ៊ុនហួវៃបានដាក់សម្ពោធនៅកម្មវិធីកាត់តវីដេអូ Petal Clip ផ្តល់ជូនឡៃសិនឥតគិតថ្លៃពេញមួយជីវិតចំណេញថវិការមួយឆ្នាំ $92 មុខងារស្រដៀងទៅនឹងកម្មវិធីកាត់តវីដេអូ CapCut សម្រាប់កាត់តវីដេអូ មានការតំឡើងមកស្រាប់នៅក្នុង Huawei nova 12 Series ដោយ Support ជាមួយការដាក់ចំណងជើងជាអក្សរខ្មែរពេញលេញមិនដាច់ដៃជើង អាចដាក់ Voice Over , Effect , Sticker , Overlay , វីដេអូ Template , វីដេអូបង្រៀនកាត់ត និង  មិនជាប់ Logo Watermark នៅក្នុងវដេអូ កាន់តែផ្តល់ជូនភាពងាយស្រួលសម្រាប់អ្នកបង្កើតអ្នកចង់បង្កើតមាតិការ អាចបង្កើតវីដេអូ Vlog កាន់តែងាយស្រួលដោយគ្រាន់តែប្រើប្រាស់ Huawei nova 12 Series  ។
Article image
ចំណុចពិសេសទី 3: មុខងារ Vlog និង Story Creator អាចបង្កើតវីដអូខ្លីៗ ដោយមិនចាំបាច់មានជំនាញថវីដេអូ ឬ ជំនាញកាត់តវីដេអូឡើយ ដោយគ្រាន់តែចូលប្រើប្រាស់មុខងារ Story Creator លោកអ្នកអាចធ្វើការថតតាម Template ដែលមានស្រាប់ រួចមុខងារនេះនឹងបង្តើតវីដេអូ Story ខ្លីៗបានភ្លាមៗដោយមិនចាំបាច់កាត់ត ។
Article image
Article image
Article image
ចំណុចពិសេសទី 4:  កាមេរ៉ាមុខសែលហ្វីប្លង់ទូលាយទំហំធំ 60MP ជាមួយមុខងារ Beauty និង Portrait ជួយអោយការ សែលហ្វីទួលបានរូបភាពច្បាស់ ចាប់ប្លង់បានទូលាយ ជាពិសេសការសែល្វីជាមួយទេសភាព ឬជាក្រុម ។
Article image
Article image
ចំណុចពិសេសទី 5:  មុខងារថតសម្លេងពេលនិយាយទូរស័ព្ទ Call Recorder
Article image
ដំណឹងល្អសម្រាប់អតិថិជនដែលតម្រូវការមុខងារថតសម្លេង Call Recorder អាចថតសម្លេងការសន្តន្ទាសំខាន់ ៗបានហើយ នៅលើ Huawei nova 12 Series ដោយមិនមែនការរំខានដល់ដៃគូរសន្ទនាកំពុងស្តាប់។
Article image
ចំណុចពិសេសទី 6:  HUAWEI nova 12 Series មាន Google  មកស្រាប់នៅក្នុង Huawei AppGallery ដោយគ្រាន់តែចូលទៅកាន់កម្មវិធី អេបហ្គាល់ឡារី (AppGallery) បន្ទាប់មករកស្វែករក សឺច (Search) ពាក្យ “google” នឹងមានកម្មវិធី Google ជាច្រើនដែលទាញយកមកប្រើប្រាស់បានដោយសេរី។ ឧទារហ៍ដូចជាកម្មវិធី Google Maps, Google Chrome, Gmail, YouTube និងកម្មវិធី Google ជាច្រើនទៀត គឺដំឡើងប្រើបានទាំងអស់ពី អេបហ្គាល់ឡារី (AppGallery) របស់ហួវៃ។
Article image
ចំនុចពិសេសទី 7៖ ការឌីហ្សាញបែបជ្រុងរាបស្មើរ ស្តើង ហើយស្រាលមែនទែន… អេក្រង់ច្បាស់ត្រជាក់ភ្នែក ប្រភេទ OLED ទំហំ 6.7អ៊ីញ 120Hz លេងហ្គេម អូសបញ្ជាដឹងតែស្មូតតែម្តង ហើយមានឆ្នាំងសាកល្បឿនលឿន 66w សាកថ្មតែ 30នាទីទេ បាន 62%
Article image
សម្រាប់ HUAWEI nova 12 Series ឯកទេសថតវីដេអូVlog ជំនាន់ទី2 គឺមាន ២ ម៉ូដែល គឺ HUAWEI nova 12i ថតវីដេអូ2ប្លង់ក្នុងពេលតែមួយ, ថតវីដេអូត្រលប់មុខក្រោយដោយមិនដាច់ record, កាមេរ៉ាធំ 108MP, មានតម្លៃត្រឹមតែ $229 តែប៉ុនណ្ណោះ ទទួលការថែមជូនដូចជា៖ កាស់ប្ល៊ូធូតម្លៃ $11, កាបូបយួរដៃ តម្លៃ $10, Case Premium តម្លៃ $9, Screen Protector, ផ្តល់ជូនកម្មវិធីកាត់តវីដេអូ Petal Clip សរសេរអក្សរខ្មែរបានដោយឥតគិតថ្លៃ (Free Lifetime License) ។
Article image
ហើយសម្រាប់ HUAWEI nova 12s សិស្សច្បង់របស់ nova 12i មានតម្លៃត្រឹមតែ 349$ តែប៉ុនណ្ណោះ ទទួលការថែមជូនដូចជា៖ កាស់ប្ល៊ូធូតម្លៃ $11, កាបូបយួរដៃ តម្លៃ $10, Case Premium តម្លៃ $9, Screen Protector, ផ្តល់ជូនកម្មវិធីកាត់តវីដេអូ Petal Clip សរសេរអក្សរខ្មែរបានដោយឥតគិតថ្លៃ (Free Lifetime License) ។
Article image
លោកអ្នកអាចកុម្ម៉ង់ទុកមុនស្មាតហ្វូន HUAWEI nova 12 Series ឯកទេសថតវីដេអូ Vlog ជំនាន់ទី 2 គ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និង HUAWEI Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 5 កក្កដា ឆ្នាំ 2024 ៕
HUAWEI nova 12 Series ថតវីដេអូ Vlog ប្លង់ទូលាយកម្រិត 4K បានទំាំងមុខទាំងក្រោយ ផ្តល់ជូនកម្មវិធីកាត់តវីដេអូ Petal Clip សរសេរអក្សរខ្មែរពេញលេញ និង កម្មវិធីថតសំលេងអូតូពេលខលមាន Google ស្រាប់ក្នុង HUAWEI AppGallery ម្លៃចាប់ពី $200 តែប៉ុណ្ណោះ..