ស្វែងរកពួកយើង:

HUAWEI Pura 70 Series ដំបូងគេ មាន Google Services ស្រាប់ក្នុង HUAWEI AppGallery កុម្ម៉ង់ទុកមុនកក់ $1 ទទួលបាន $100

ដោយ

Koun Jab Luffy

16 ឧសភា 2024 05:21 ល្ងាច

អាន 2 នាទី

Article image
ផ្ទុះការភ្ញាក់ផ្លើលខ្លាំងលើកំពូលស្មាតហ្វូន HUAWEI Pura 70 Series ដំបូងគេមាន Google Services មកស្រាប់ក្នុងកម្មវិធី HUAWEI AppGallery ។ អ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់កម្មវិធី AppGallery បន្ទាប់មករកស្វែករក (Search) ពាក្យ “google” នឹងមានកម្មវិធី Google ជាច្រើនដែលទាញយកមកប្រើប្រាស់បានដោយសេរី។
ឧទារហ៍ដូចជាកម្មវិធី Google Maps, Google Chrome, Gmail, YouTube និងកម្មវិធី Google ជាច្រើនទៀត គឺដំឡើងប្រើបានទាំងអស់ពី AppGallery របស់ហួវៃ។
នេះបញ្ជាក់បានហើយថាស្មាតហ្វូនថ្មីៗរបស់ក្រុមហ៊ុន Huawei ដូចជាកំពូលស្មាតហ្វូន HUAWEI Pura 70 Series មាន Google Services មកស្រាប់ក្នុង AppGallery និងស្មាតហ្វូនហួវៃថ្មីៗផ្សេងទៀត។
Article image
កាន់តែពិសេសក្រុមហ៊ុនហួវៃប្រទេសកម្ពុជានឹងនាំចូលកំពូលស្មាតហ្វូន HUAWEI Pura 70 Series ក្នុងពេលឆាប់ៗនេះដោយមានចាប់តម្លៃចាប់ពី $7XX និងកុម្ម៉ង់ទុកមុនដោយកក់ត្រឹមតែ $1 នឹងទទួលបាន coupon តម្លៃ $100 ចំពោះ HUAWEI Pura 70 ឬ $49 ចំពោះ HUAWEI Pura 70 Pro ហើយអតិថិជនអាចកុម្ម៉ង់បានពីហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ផងដែរថាការផ្តល់ជូន coupon នេះមានកំណត់។