ស្វែងរកពួកយើង:

HUAWEI WATCH D2 នាឡិកាដៃឆ្លាតវៃវាស់សម្ពាធឈាមកម្រិតវជ្ជសាស្ត្រដំបូងគេ សម្ពោធជាផ្លូវការណ៌នៅប្រទេសកម្ពុជា

ដោយ

Koun Jab Luffy

16 តុលា 2024 09:17 ព្រឹក

អាន 4 នាទី

Article image
កាលពិថ្ងៃទី 14 ខែតុលានេះ ក្រុមហ៊ុនហួវៃ បានសម្ពោធជាផ្លូវការណ៍នូវនាឡិកាដៃឆ្លាតវៃវាស់សម្ពាធឈាម HUAWEI WATCH D2 នៅប្រទេសកម្ពុជា។ នាឡិកានេះ គឺជាម៉ដែលថ្មីមួយ ដែលបំពាក់បច្ចេកវិទ្យាវាស់សម្ពាធឈាម 24ម៉ោង ABPM ងាយស្រួល វាស់សម្ពាធឈាម គ្រប់ពេលវេលា គ្រប់ទីកន្លែង បំពាក់ពោង ខ្យល់រឹបដៃ វាស់សម្ពាធឈាមសុក្រិត ដូចឧបករណ៍វាស់សម្ពាធឈាម អាចខលចេញចូល ភ្ជាប់បានជាមួយគ្រប់ស្មាតហ្វូន ទាំង iOS និង Android ។
ពិធីនេះ គឺមានការអញ្ជើញចូលរួមពីតារាកក្តិយសតារា influencer ល្បីឈ្មោះ លោក ហេង វិសាល ស្រីនា លោក វជ្ជបណ្ឌិត និត ប៊ុនតុងយី  ពិធីការ នី ឌីជេ ណាណា  ក្នុងគោលបំណងជំរុញ ផ្សព្វផ្សាយ ពីចំណោះដឹងទូរទៅទាក់ទងនឹងជម្ងឺលើសសម្ពាធឈាម នឹង នាំយកបច្ចេកវិទ្យាថ្មី នាឡិកាឆ្លាតវៃ HUAWEI WATCH D2 បំពាក់បច្ចេកវិទ្យាវាស់សម្ពាធឈាម ABPM 24 ម៉ោង មកកាន់ប្រទេសកម្ពុជា។ នាឡិកាឆ្លាតវៃវាស់សម្ពាធឈាម HUAWEI WATCH D2 មានចំណុចពិសេសដូចជា៖
Article image
ចំនុចពិសេសទី 1 : ជានាឡិកាឆ្លាតវៃដំបូងគេ បច្ចេកវិទ្យាវាស់សម្ពាធឈាម 24ម៉ោង ABPM ត្រួតពិនិត្យវាស់សម្ពាធឈាម គ្រប់ពេលវេលា គ្រប់ទីកន្លែង ទាំងពេលថ្ងៃ និង ពេលយប់ ដោយស្វ័យប្រវត្តិ ផ្តល់ជាទិន្និន័យរបាយការណ៍សម្ពាធឈាមជាមធ្យមក្នុងពេលរយះពេល 24ម៉ោងយ៉ាងសុក្រិត ផ្តល់នៅ Report (រីផត) សម្ពាធឈាម ច្បាស់លាស់ ដូចទៅនឹងឧបករណ៍វជ្ជសាស្ត្រ ដែលយើងអាចមើលទិន្ន័យជាភាសាខ្មែរនៅក្នុង HUAWEI Health App(ហួវៃហែលអែប) ។
Article image
លោក វិជ្ជបណ្ឌិត វជ្ជបណ្ឌិត និត ប៊ុនតុងយី បានចែករំលែកផងដែរ អំពីជំងឺលើសសម្ពាធឈាម និងវិធីការពារ ជំងឺលើសឈាមជាជំងឺមិនឆ្លងដែលដែលប្រជាជនកម្ពុជាគួរយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការថែរទាំង សុខភាព ដូចជាការតាមដានសម្ពាធឈាមជាប្រចាំដោយប្រើប្រាស់បច្ចេកវិទ្យាវាស់សម្ពាធឈាម 24ម៉ោង ABPM អាចឧ្យយើងដឹងពីសម្ពាធឈាមច្បាស់លាស់យ៉ងាឆាប់រហ័សត្រឹម 24ម៉ោង ជាវិធីសាស្ត្រដើម្បីបង្ការ ឬ ការពារទុកជាមុន ដ៍មានប្រសិទ្ធភាព។
Article image
ចំពោះ លោក ហេង វិសាល មានការភ្ជាក់ផ្អើលជាខ្លាំង បច្ចេកវិទ្យា វាស់សម្ពាធឈាម 24ម៉ោង ABPM ពិតជាមានសារះសំខាន់សម្រាប់ខ្លួនគាត់ផ្ទាល់ នឹង ក្រុមគ្រួសា ក្នុងការតាមដានការឡើងចុះនៃសម្ពាធឈាមជារៀងរាល់ថ្ងៃ ។ ជាពិសេសមុខងារ Health Community ដែលអាចឧ្យរូបលោកដឹងពីស្ថានភាពសុភាពគ្រួសារគ្រប់ទីកន្លែង មុខងារនេះនឹង Alert ប្រាប់គ្រប់ទីន្លែងនៅពេលសមាជិកគ្រួសារណាម្នាក់ មានលើសម្ពាធឈាមជាដើម។
Article image
ចំនុចពិសេសទី 2 ជានាឡិកាឆ្លាតវៃ ទទួលបានវិញ្ញាប័ណ្ណបត្រជាប្រភេទវជ្ជសាស្ត្រ (Medical Device) ដោយទទួលបានពីសហភាព អ៊ីរ៉ុប, ប្រទេសជប៉ុន, ប្រទេសចិន, ប្រទេសអារ៉ាប់, ប្រទេសម៉ាឡេស៊ី...ដែលវាមានបំពាក់ Hardware ជាប្រភេទ ពោងខ្សល់ រឹបដៃដូចទៅនឹង ឧបករណ៍វាស់សម្ពាធឈាម ។
Article image
ចំនុចពិសេសទី 3:  HUAWEI Watch D2 មិនត្រឹមតែវាស់សម្ពាធឈាមទេ នូវមានមុខងារសុខភាពជាច្រើនទៀត គឺបំពាក់មុខងារ Health Glance តាមដានវាស់ទិន្និន័យសុខភាព 9 ប្រភេទក្នុងពេលតែមួយដូចជា វាស់សម្ពាធឈាម |ចង្វាក់បេះដូង | អ៊ុកស៊ីសែនក្នុងឈាម | វាស់កម្តៅ | ភាពតានតឹង | ចរន្តអគ្គីសនីបេះដូង ECG | លំហូរឈាម | ភាពមិនប្រក្រដីនៃចង្វាក់បេះដូង | តាមដាន់ដណេក នឹង ការដកដង្ហើមបន្ទាប់ពីតាមដានវាស់ទិន្និន័យសុខភាពរួច វានឹងបង្ហាញពីផ្នែកប្រក្រដី និង ខុសប្រក្រដី អាចឧ្យយយើងដឹងទុកមុនពីបញ្ហាសុខភាព ។
Article image
ចំនុចពិសេសទី 4: ការដីហ្សាញបែបប្រណិត៖ ចំពោះរូបរាង HUAWEI Watch D2 វិញ ធ្វើអោយ ស្រីនា ភ្ជាក់ផ្អើលដោយវាជានាឡិកាវាស់សម្ពាធឈាម បន្តែមានការមានការឌីហ្សាញ ស្អាតតូចពាក់បានទាំងមនុស្សប្រុស នឹង ស្រី ផ្តល់នៅភាព privacy ផ្ទាល់ខ្លួន និង ងាយស្រួលវាស់សម្ពាធឈាម នឹង តាមដានសុខភាពគ្រប់ទីកន្លែង បើនិយាយតួរមុខនាឡិកាភ្លឺរលោងចាំងជាប្រភេទ stainless steel ធន់រឹងមាំ មិនត្រឹមតែប៉ុណ្ណោះ បំពាក់អេក្រង់ធំប្រភេទ AMOLED 1.82” កម្រិតពន្លឺ 1500nits មើលឃើញច្បាស់ក្រោមពន្លឺថ្ងៃហើយយើងក៏បញ្ចូលមុខនាឡិកាស្អាតបន្ថែម និងអាច customize កាន់តែស្អាតទំនើបផងដែរ។
Article image
ចំនុចពិសេសទី 5:   Huawei WATCH D2 មិនត្រឹមតែមផ្តល់ជូនមុខងារសុខភាពតែប៉ុណ្ណោះ តែនូវផ្តល់មុខងារជាច្រើនទៀតជាច្រើនទៀតដូចជា លំហាត់ប្រាណជាង 80+ ប្រភេទ អាចធ្វើការខលចេញចូល ការពារជម្រាបទឹក iP68  ប្រើបានជាមួយស្មាតហ្វូនគ្រប់ប្រភេទ ទាំង IOS និង Android ។
ហួវៃ WATCH D2 មានតម្លៃ $399 ជាតម្លៃដាក់ល់ផ្លុវការក្នុងប្រទេសកម្ពុជា ទទួលបានការដូរលើសពី $99 មានដូចជា Huawei Original Straps Airbag , Huawei Scale 3  និង ស្រ្គីនការពារ ។
HUAWEI WATCH D2 នាឡិកាដៃឆ្លាតវៃវាស់សម្ពាធឈាមកម្រិតវជ្ជសាស្ត្រដំបូងគេ សម្ពោធជាផ្លូវការណ៌នៅប្រទេសកម្ពុជា