ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei Y5p ស្មាតហ្វូនប្អូនពៅរបស់ Huawei Y6p បង្ហាញខ្លួនជាផ្លូវការក្នុងតម្លៃល្អបំផុតត្រឹមតែ $99 ប៉ុណ្ណោះ មានឱកាសឈ្នះរថយន្តទំនើប Audi Q2 ថែមទៀតផង

ដោយ

Koun Jab Luffy

18 ឧសភា 2020 11:54 ព្រឹក

អាន 3 នាទី

Article image
លើកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខហួវៃ ពិតជាកូរទីផ្សារស្មាតហ្វូននៅកម្ពុជាខ្លាំងសាហាវ ជាមួយនឹងវត្តមានស្មាតហ្វូនស៊េរីថ្មីកាមេរ៉ារាងគ្រាប់ឡុកឡាក់ Huawei Y5p តម្លៃ $99 បន្ទាប់ពីដាក់សម្ពោធលក់ជាផ្លូវការនូវ ស្មាតហ្វូនរៀមច្បង សាកម្តងលេងបាន3ថ្ងៃ Huawei Y6p តម្លៃ $139 កាលពីយប់ថ្ងៃទី16 ឧសភា 2020។
អតិថិជនអាចរកជាវស្មាតហ្វូន Huawei Y5p នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសក្នុងតម្លៃពិសេសត្រឹមតែ $99 ហើយរាប់ការជាវចាប់ពីថ្ងៃនេះតទៅ នឹងទទួលបានស៊ីម Smart Iron តម្លៃ $16.5 ជាមួយគម្រោងធំហ្មង៎ចំនួន 8 សប្តាហ៍ (ទទួលស៊ីមកាតនិងកញ្ចប់អ៊ីធឺណែតធំហ្មង៎ចាប់ពីថ្ងៃនេះរហូតដល់ 15 មិថុនា 2020)។
Article image
ស្មាតហ្វូន Huawei Y5p មានឈាមជ័រជាប្អូនបង្កើតរបស់ Huawei Y6p សាកម្តងលែងបាន3ថ្ងៃ ត្រូវបានក្រុមហ៊ុនហួវៃកែប្រែមុខមាត់ថ្មីជាមួយនឹងរូបរាងដ៏សែនទាក់ទាញនិងស៊ិចស៊ីបំផុតជាមួយនឹង អេក្រង់ទំហំ 5.45” កម្រិតបង្ហាញ HUAWEI FullView Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ស្ថាប័ន TÜV Rheinland® របស់ប្រទេសអាឡឺម៉ង់ មានទម្ងន់144g វិមាត្រ 146.5mm (H) x 70.94mm (W) x 8.35mm (D) តូចល្មមងាយស្រួលកាន់ប្រើពេញដៃល្អ អមជាមួយនឹងជម្រើសបីពណ៌ខៀវ បៃតង និងខ្មៅ។ រឹតតែកាលីប Huawei Y5p បំពាក់នូវកាមេរ៉ាក្រោយរាងគ្រាប់ឡុកឡាក់ ដែលធ្លាប់តែឃើញនៅលើស្មាតហ្វូនស៊េរីខ្ពស់ៗដូចជា HuaweiNova 7i ឬ I-Phone ជាដើម។
Article image
Huawei Y5p មានកាមេរ៉ាសម្រាប់ថតរូបកម្រិត HD ទំហំ 8MP (f/2.0) ហើយនិង កាមេរ៉ាមុខទំហំ 5MP (f/2/2) សម្រាប់ថតរូបស៊ែលហ្វីស្អាតកប់សារី និងដោះសោរអេក្រង់ទូរស័ព្ទ ថាមពលថ្មទំហំ 3020mAh អាចកំដរអ្នកប្រើប្រាស់មើលវីដេអូក្នុងទូរស័ព្ទបាន 17ម៉ោង លើអនឡាញបាន 9ម៉ោង 4G Browsing បាន 13ម៉ោង និង 4G VoLTE Call បាន 21ម៉ោង។   Huawei Y5p ប្រើបន្ទះឈីប Mediatek MT6762R(12nm)មានរ៉េម 2GB និងអង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែមម៉េម៉ូរីខាងក្រៅទំហំរហូតដល់ 512GB ដំណើរការដោយ EMUI 10.1 (Based on Android 10)។
Article image
Huawei Y5p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយសេតនៅក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ Apps ល្បីៗ មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។
Article image
Article image
សរុបមកស្មាតហ្វូន Huawei Y5p គឺជាជម្រើសល្អបំផុតសម្រាប់ អ្នកមានកញ្ចប់ថវិកាក្រោយ100ដុល្លារ ហើយចង់ឡើងស៊េរីទូរស័ព្ទថ្មីឆ្នាំ 2020 ព្រោះមានរូបរាងស្អាតទាន់សម័យ និងអ៊ីធឺណែតដើរលឿន។ ប្រិយមិត្ត អាចរកទិញ Huawei Y5p ក្នុងតម្លៃត្រឹមតែ $99 មានឱកាសឈ្នះរថយន្តស៊េរីទំនើប Audi Q2 ភ្លាមៗ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.