ស្វែងរកពួកយើង:

iPhone 18 Pro Series អាចនឹងដកចេញ Dynamic Island ជំនួសវិញនូវ Face ID ក្រោមអេក្រង់

ដោយ

Koun Jab Luffy

21 មិថុនា 2025 10:46 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួននៅក្នុងការផ្លាស់ប្តូរដ៏ធំមួយទៅលើការឌីស្សាញអេក្រង់សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ iPhone ដែលត្រៀមបង្ហាញវត្តមាននៅក្នុងឆ្នាំ 2026 ខាងមុខនេះ។ យោងតាមការបង្ហោះនៅលើ​ Weibo ដែលចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro និង Pro Max គឺអាចនឹងមានការប្រើប្រាស់នូវអេក្រង់បំពាក់ជាមួយនឹង Face ID System ជាមួយនឹងកាមេរ៉ាខាងក្រោមអេក្រង់។
បន្ថែមពីនេះក៏ការទម្លាយទៀតថា ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro និងម៉ូដែល Pro Max នឹងមានការប្រើប្រាស់នូវអេក្រង់ទំហំ 6.27-អ៊ីង និងទំហំ 6.86-អ៊ីង OLED panels។ អេក្រង់របស់ស្មាតហ្វូនទាំងពីរនេះ គឺនឹងមានការគាំទ្រដោយបច្ចេកវិទ្យា LTPO refresh rate និងមានកម្រិតភាពច្បាស់ 1.5K resolution។ ការផ្លាស់ប្តូរដ៏ធំរបស់ក្រុមហ៊ុន Apple នោះ គឺការដកចេញនូវ Dynamic Island ពីអេក្រង់របស់ស្មាតហ្វូននេះ និងជំនួសមកវិញនូវសេនស័រក្រោមអេក្រង់វិញ។
Article image
សម្រាប់ការឌីស្សាញថ្មីនេះ ត្រូវបានគេនិយាយថា មិនមែនជារឿងថ្មីសម្រាប់ឧស្សាហកម្មស្មាតហ្វូននោះទេ។ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនដូចជា Samsung និង ZTE ក៏ធ្លាប់បានប្រើប្រាស់នូវកាមេរ៉ាខាងក្រោមអេក្រង់ផងដែរ។ ការប្រើប្រាស់នូវបច្ចេកវិទ្យា Face ID biometric នេះ នឹងអាចអនុញ្ញាតអោយក្រុមហ៊ុន Apple អាចដកចេញនូវ  Dynamic Island បាន។
Article image
សម្រាប់ស្មាតហ្វូន iPhone 17 Pro Max ដែលត្រៀមបង្ហាញវតមានឆ្នាំនេះ នឹងមានការឌីស្សាញជាមួយនឹង Dynamic Island ដែលតូចជាងមុន ប៉ុន្តែវាអាចនឹងមានការផ្លាស់ប្តូរទាំងស្រុងចាប់ពីវត្តមានស្មាតហ្វូន iPhone 18 នេះ៕
iPhone 18 Pro Series អាចនឹងដកចេញ Dynamic Island ជំនួសវិញនូវ Face ID ក្រោមអេក្រង់