ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

ដោយ

Penglin Chom

11 មីនា 2026 08:52 ព្រឹក

អាន 10 នាទី

Article image
[រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៦] – ឡិច ស៊ឺស ខេមបូឌា បានរៀបចំកម្មវិធីពិសាភោជនាហារពេលល្ងាចដ៏វិសេសវិសាល "ELECTRIFIED EXCLUSIVE DINNER" នៅអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស ខេមបូឌា ប្រកបដោយឧត្តមភាព។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្ហាញពីនវានុវត្តន៍ដ៏ទំនើបនៃបច្ចេកវិទ្យារថយន្តអគ្គិសនី (Electrified) ដោយផ្តោតលើការច្នៃប្រឌិតក្នុងរចនាបថដ៏ល្អឯក ដែលជាអនាគតនៃភាពប្រណីតប្រកបដោយនិរន្តរភាព។ 
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសដ៏ឧត្តុង្គឧត្តមជាច្រើនរូប។ក្នុងឱកាសសុន្ទរកថាស្វាគមន៍ លោក Kensuke Tsushiya អគ្គនាយករបស់ ឡិចស៊ឺស ខេមបូឌា បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាអគ្គិសនីដែលមានប្រព័ន្ធ Hybrid ជាស្នូលមួយ គឺជាបេះដូងនៃដំណើរឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព។ លោកបានបន្ថែមថា បច្ចេកវិទ្យានេះមិនត្រឹមតែផ្តល់នូវសមត្ថភាពខ្ពស់ ភាពរលូន និងការឆ្លើយតបយ៉ាងរហ័សក្នុងការបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីយ៉ាងមោះមុតក្នុងការថែរក្សាបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ 
Article image
ចាប់តាំងពីការបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ មក ឡិចស៊ឺស ខេមបូឌា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនូវតម្រូវការ និងសេចក្តីប្រាថ្នារបស់ឧត្ដមបុគ្គលគ្រប់រូប ។ក្នុងរាត្រីនោះផងដែរ លោកអគ្គនាយកក៏បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការពង្រីកត្រកូលរថយន្តអគ្គិសនីបន្ថែមទៀត ដោយធ្វើការណែនាំនូវម៉ូដែល រថយន្តដែលមានម៉ាស៊ីនដ៏ខ្លាំងក្លា ជាមួយនឹងថាមពលប្រព័ន្ធហាយប្រ៊ីត ការសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ និងភាពជឿជាក់លើបច្ចេកវិទ្យាអគ្គិសនី។ រថយន្តម៉ូដែលនេះ តំណាងឱ្យការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងបច្ចេកវិទ្យាទំនើប នវានុវត្តន៍ និងសិល្បៈនៃរចនាបថ Takumi ដើម្បីបម្រើទីផ្សារកម្ពុជាប្រកបដោយឧត្តមភាព។

លោកអគ្គនាយកក៏បានមានប្រសាសន៍អំពីចក្ខុវិស័យរបស់ ឡិច ស៊ឺស ថា៖
 "ឡិច ស៊ឺស ជឿជាក់ថា ភាពប្រណីតពិតប្រាកដ គឺស្ថិតនៅលើនវានុវត្តន៍ដែលផ្តោតលើការគិតគូរយ៉ាងល្អិតល្អន់។ ស្របពេលដែលបច្ចេកវិទ្យាបន្តវិវឌ្ឍទៅមុខ យើងក៏បន្តអភិវឌ្ឍខ្លួនដូចគ្នា។ តាមរយៈចក្ខុវិស័យ Electrified ឡិច ស៊ឺស ប្តេជ្ញាចិត្តក្នុងការស្វែងយល់ និងបំពេញរាល់តម្រូវការរបស់អតិថិជនជានិច្ច។”
Article image
Article image
ក្រៅពីការទស្សនាការបង្ហាញនូវបច្ចេកវិទ្យារថយន្តអគ្គិសនី ភ្ញៀវកិត្តិយសក៏បានរីករាយជាមួយបរិយាកាសដ៏រស់រវើក ប្រណីតឥតខ្ចោះ អមដោយកម្មវិធីកម្សាន្ត និងការបកស្រាយចម្រៀងពីតារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សូលីកា ព្រមទាំងការសម្ដែងព្យាណូដ៏ពីរោះរណ្ដំពីតន្ត្រីករដ៏មានទេពកោសល្យលោក សូ ស្រណោះកាន់តែពិសេសទៀតនោះ គឺការទទួលបាននូវបទពិសោធន៍នៃការពិសាភោជនាហារបែបអភិជន ដែលសម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់ដោយ ចុងភៅ សៅ សុភ័ក្ត្រ ដែលជាអ្នកកែច្នៃម្ហូបអាហារខ្មែរដ៏ល្បីល្បាញមួយរូប និងជាចុងភៅនៅក្នុង Thalias Hospitality Group ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈការដឹកនាំនៅភោជនីយដ្ឋាន Topaz និងកន្លែងផ្ដល់សេវាបដិសណ្ឋារកិច្ចម្ហូបអាហារដ៏ប្រណីតល្អឯកជាច្រើនទៀត។ ស្របតាមការកំណត់និយមន័យថ្មីនៃភាពប្រណីតតាមរយៈសិល្បៈនៃសិប្បកម្ម Takumi របស់ ឡិច ស៊ឺស ខេមបូឌា ដំណើរជីវិតរបស់ចុងភៅ សៅ សុភ័ក្រ ចាប់ផ្តើមពីចំណុចដ៏សាមញ្ញ រហូតបានក្លាយជាម្ចាស់ពានរង្វាន់ពិភពលោក 2025 Private Chef World Cup នៅទីក្រុងប៉ារីស បានឆ្លុះបញ្ចាំងពីការលះបង់មិនងាករេចំពោះភាពល្អឥតខ្ចោះ។ 
Article image
តាមរយៈការប្រើប្រាស់បច្ចេកទេសធ្វើម្ហូបដ៏ល្អឯកបែបបារាំង រួមបញ្ចូលជាមួយគ្រឿងផ្សំបែបម្ហូបខ្មែរ ភាពប៉ិនប្រសប់របស់លោកបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ឡិច ស៊ឺស ក្នុងការរួមបញ្ចូលឧត្តមភាពកម្រិតសកលជាមួយនឹងអត្តសញ្ញាណនៃសិល្បៈវប្បធម៌ដ៏ល្អឯករបស់ខ្មែរ។

កម្មវិធី 
ELECTRIFIED EXCLUSIVE DINNER បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ នេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ ឡិចស៊ឺស ខេមបូឌា ក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ ស្របតាមស្មារតី អូម៉ូទេណាសុី (Omotenashi) ដែលតែងតែគិតគូរ និងបំពេញតម្រូវការរបស់អតិថិជនគ្រប់រូបលើសពីការរំពឹងទុក។
Article image
Article image
អំពីឡិច ស៊ឺស
ឡិច ស៊ឺស ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ជាមួយនឹងរថយន្ត Sedan លំដាប់កំពូល បានកែប្រែនិយមន័យថ្មីនៃឧស្សាហកម្មរថយន្តលំដាប់ Premium តាមរយៈបទពិសោធន៍ដ៏វិសេសវិសាលសម្រាប់អតិថិជន។ ក្នុងឆ្នាំ ១៩៩៨ ឡិច ស៊ឺស បានផលិតនូវប្រភេទរថយន្តតួខ្ពស់ប្រណីត (Luxury Crossover) តាមរយៈការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខលើការលក់រថយន្ត Hybrid ប្រណីត ឡិចស៊ឺស បានប្រកាសចេញរថយន្ត Hybrid ប្រណីតដំបូងគេបង្អស់លើពិភពលោក ហើយគិតត្រឹមខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦លានគ្រឿង រួមមានប្រភេទ HEV PHEV និង BEV ។
ក្នុងនាមជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាយ៉ាងមុតមាំក្នុងការបង្ហាញភាពអង់អាច ការឌីហ្សាញដ៏លេចធ្លោ សិល្បៈហត្ថកម្មដ៏ល្អឯក និងសមត្ថភាពដ៏ខ្លាំងក្លានៃម៉ាស៊ីនរថយន្ត ឡិចស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនលំដាប់ខ្ពស់ជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅជាង ៩០ ប្រទេស និងក្នុងតំបន់ ទូទាំងពិភពលោក។ ក្រុមការងារ ឡិច ស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ ឡិច ស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព