ស្វែងរកពួកយើង:

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ

Koun Jab Luffy

13 កញ្ញា 2024 09:33 ព្រឹក

អាន 5 នាទី

Article image
កាលពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2024 ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយ LG Electronics រៀបចំកម្មវិធីបង្ហាញពីការអភិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា LG ThinQ។ កម្មវិធីនេះប្រារព្ធឡើងស្របទៅនឹងថ្ងៃ LG ThinQ Day ដែលជាថ្ងៃរំលឹកភាពច្នៃប្រឌិត និងការបង្កើតថ្មីនៃប្រព័ន្ធបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics។
បច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ LG ThinQ App នឹងទៅជំនួយរាល់មុខងារប្រតិបត្តិការទាំងអស់នៃផលិតផល LG ប្រើប្រាស់នៅក្នុងផ្ទះ អាជីវកម្ម និងទីសារធារណៈជាដើម។ មានន័យថារាល់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដោយបញ្ជានៅលើបូតុងត្រូវបានកាត់បន្ថយ ហើយងាកមកប្រើ LG ThinQ App  ជំនួសវិញដោយបញ្ជានៅលើទូរស័ព្ទដៃ។
Article image
ជាមួយគ្នានេះអ្នកប្រើប្រាស់អាចគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចរបស់ខ្លួនទាំងអស់នៅលើកម្មវិធីនេះតែមួយគត់ គ្រប់ពេលវេលា និងទីកន្លែង។ គួបញ្ជាក់ថាបច្ចេកវិទ្យានេះបង្កើតឡើង ដើម្បីលើកកម្ពស់កម្មវិធីផ្ទះឆ្លាតវៃ (Smart Home) ដែលនឹងផ្តល់ឱ្យការរស់នៅកាន់តែងាយស្រួល ទាន់សម័យ សន្សំសំចៃ និងកាត់បន្ថយការចំណាយពេលវេលា និងថវិកា។
Article image
LG ThinQ Day មានការចូលរួមពី ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីហ្គៀ គុ្រប និង ក្រុមហ៊ុន LG Electronics  ព្រមទាំងអ្នកចាប់អារម្មណ៍អំពីបច្ចេកវិទ្យារបស់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងអាជីវកម្ម។ នៅក្នុងកម្មវិធីនេះក៏បានតាំងបង្ហាញផលិតផល LG ស៊េរី ២០២៤ ដែលមានមុខងារអាចបញ្ជា និងគ្រប់គ្រងដោយ LG ThinQ ផងដែរដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ និងឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទទៀត។
Article image
ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយក ក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា ផលិតផល LG ជំនាន់ចុងក្រោយស្ទើរតែទាំងអស់បានរចនាឡើងដោយបានគិតគូរ និងលើកកម្ពស់កម្មវិធីផ្ទះឆ្លាតវៃ (Smart home) តាមរយៈបច្ចេកវិទ្យា ផ្តល់ភាពងាយស្រួល សុវត្ថិភាព ប្រសិទ្ធភាពថាមពល និងផ្តល់ផាសុកភាពដល់អ្នកប្រើប្រាស់ និងបរិស្ថានផងដែរ។ ទន្ទឹមនឹងនេះបច្ចេកវិទ្យាទាំងនេះនឹងអនុញ្ញាតឱ្យម្ចាស់ផ្ទះគ្រប់គ្រង ឧបករណ៍ ពីចម្ងាយតាមរយៈស្មាតហ្វូន និងទូរទស្សន៍ដោយប្រើ LG ThinQ App។
Article image
ឧកញ៉ាមានប្រសាសន៍បន្ថែមទៀតថា ផលិតផលទាំងនេះនឹងផ្តល់នូវបទពិសោធន៍ដល់អ្នកប្រើប្រាស់កាន់តែច្រើន បន្ទាប់ពីបានបញ្ចូល AI នៅក្នុងជីវិតប្រចាំថ្ងៃ និងមិនត្រឹមតែបង្កើនភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញប្រសិទ្ធភាព និងនិរន្តរភាពថាមពលផងដែរ។ ឧកញ៉ារំពឹងថានឹងមានការកើនឡើងនៃការប្រើប្រាស់ដំណោះស្រាយដ៏ឆ្លាតវៃទាំងនេះកាន់តែច្រើន ខណៈប្រតិបត្តិការទាំងអស់នៅក្នុងអាជីវកម្ម និងការរស់នៅប្រចាំថ្ងៃកំពុងត្រូវការបច្ចេកវិទ្យាកាន់ខ្លាំងដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព និងផាសុកភាព។
Article image
លោក ស៊ឹង ហូ លី នាយកគ្រប់គ្រងក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ក្រុមហ៊ុនLG Electronics បានបង្កើត ThinQ App តាំងពីឆ្នាំ ២០១១ ហើយបានបើកដំណើរការជាផ្លូវការនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៧ រួមទាំងទីផ្សារប្រទេសកម្ពុជាផងដែរ ដោយប្រើប្រាស់កម្មវិធី ThinQ នៅលើស្មាតហ្វូនរបស់លោកអ្នក។
Article image
លោកបានបញ្ជាក់បន្ថែមថា តាមរយៈកម្មវិធី LG ThinQ App នៅលើឧបករណ៍ឆ្លាតវៃរបស់អ្នក ឬនៅលើទូរទស្សន៍ LG អ្នកអាចគ្រប់គ្រងឧបករណ៍អេឡិចត្រូនិក LG របស់អ្នកដូចជាទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់ កង្ហាពិដានជាដើម។ ជាពិសេសនៅលើម៉ាស៊ីនត្រជាក់ LG ដែលមានមុខងារ KW Manager ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងថ្លៃភ្លើងបាន ដោយអ្នកអាចរីករាយនឹងភាពត្រជាក់ហើយចំណាយតិច។
Article image
តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន ជីហ្គៀ គ្រុប នឹងនាំយកមកជូនប្រជាជនកម្ពុជាដើម្បីផ្តល់នូវបទពិសោធន៍កាន់តែច្រើន និងរបៀបរស់នៅបែបទំនើបក្នុងការរស់នៅ ដើម្បីស្របតាមបេសកកម្មសកលរបស់ LG របស់យើង «ការច្នៃប្រឌិតដើម្បីធ្វើអោយជីវិតកាន់តែប្រសើរ»។
Article image
លោក ហេង សេងហ៊ាត ប្រធានផ្នែកបណ្តុះបណ្តាលផលិតផល LG បានលើកឡើងអំពីចំណុចសំខាន់ៗនៃ កម្មវិធី LG ThinQ ថា ម៉ាស៊ីនត្រជាក់ថ្មីរបស់ LG ដែលត្រូវបានរចនាសម្រាប់ការប្រើប្រាស់ក្នុងផ្ទះ និងពាណិជ្ជកម្ម បានផ្តោតលើការសន្សំសំចៃថាមពល និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដោយបាន បញ្ចូលគ្នាជាមួយកម្មវិធី LG ThinQ App ដែលនឹងជួយឱ្យអ្នកប្រើប្រាស់អាចត្រួតពិនិត្យ តាមដានគុណភាពខ្យល់ និងការប្រើប្រាស់ថាមពលតាមរយៈទូរស័ព្ទដៃរបស់ពួកគេបាន។
Article image
លោកបន្ថែមថា LG ThinQ App បានលើកកម្ពស់កម្មវិធីផ្ទះឆ្លាតវៃកាន់តែខ្លាំងតាមរយៈឧបករណ៍ផ្ទះឆ្លាតវៃ របស់ LG ដូចជាម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកគក់ និងផលិតផលប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការងារប្រចាំថ្ងៃកាន់តែងាយស្រួល ផ្តល់នូវលក្ខណៈពិសេសដូចជាការត្រួតពិនិត្យពីចម្ងាយ មានមុខងារ សន្សំសំចៃថាមពល និងការធ្វើវិនិច្ឆ័យទំនើបតាមរយៈកម្មវិធី LG ThinQផងដែរ។
Article image
ជាមួយគ្នានេះទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុន LG ដែលមានបច្ចេកវិទ្យា AI ThinQ បានផ្តល់នូវបទពិសោធន៍ការទស្សនាទស្សន៍ដ៏ល្អឥតខ្ចោះជាមួយនឹងគុណភាពរូបភាពល្អបំផុត និងលក្ខណៈពិសេសឆ្លាតវៃគ្រប់គ្រងដោយប្រើសម្លេង (voice) និងការណែនាំមាតិកាសំខាន់ដែលអ្នកទស្សនាចូលចិត្ត។
Article image
កម្មវិធី LG ThinQ Day នៅកម្ពុជា ដែលបានរៀបចំដោយក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics បានបង្ហាញអំពីអនាគតនៃដំណោះស្រាយផ្ទះឆ្លាតវៃ (Smart Home) និងអាជីវកម្ម ដែលបានផ្តោតលើការច្នៃប្រឌិតខ្ពស់លើមុខងារបច្ចេកវិទ្យា ការសន្សំសំចៃថាមពល និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ LG នៅកម្ពុជា។
Article image
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល LG ដែលអាចគ្រប់គ្រងតាមរយៈ LG ThinQ App សូមចូលទៅកាន់ គេហទំព័ររបស់ក្រុមហ៊ុន GGEAR: https://www.ggear.com.kh/appliances/