ស្វែងរកពួកយើង:

MSI Titan 18 HX (A14V) ហ្គេមីងឡេបថបដំបូងបំផុតនៅពិភពលោក អេក្រង់ 18 អ៊ីង 4K/120Hz Mini LED មានលក់នៅកម្ពុជាហើយ

ដោយ

Koun Jab Luffy

29 កុម្ភៈ 2024 03:51 រសៀល

អាន 3 នាទី

Article image
នៅថ្ងៃនេះ MSI ដែលជាក្រុមហ៊ុនម៉ាកយីហោកុំព្យូទ័រដ៏ល្បីរបស់ពិភពលោក ដែលមានរូបរាងប្រណិត សមត្ថភាពខ្លាំងក្លា និងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់នោះ បានប្រកាសចេញនូវកុំព្យូទ័រលេងហ្គេម Flagship ថ្មីរបស់ខ្លួននោះ គឺ Titan 18 HX ដែលជាកុំព្យូទ័រយួរដៃដំបូងបំផុតរបស់ពិភពលោកដែលមានអេក្រង់ 18 អ៊ីង 4K/120Hz Mini LED នៅលើទីផ្សារប្រទេសកម្ពុជា ហើយ។
MSI Titan 18 HX គឺជាម៉ូដែលថ្មីមួយ ដែលមានអេក្រង់កម្រិត 4K ល្បឿន 120Hz Mini LED  នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា AmLED ចេញពីក្រុមហ៊ុន AUO ថែមទៀតផង។ ជាមួយគ្នានេះ ក្រុមហ៊ុន MSI ក៏មានការនាំយកនូវភ្លើង super-bright backlighting ដ៏ភ្លឺច្បាស់ សមត្ថភាព HDR កាន់តែល្អ និងពណ៌ color gamut ច្បាស់ក្នុងការប្រើប្រាស់។ កម្រិតពន្លឺអេក្រង់ខ្ពស់បំផុតនៅលើអេក្រង់នេះគឺ 1000nits ដែលភ្លឺជាងការប្រើប្រាស់អេក្រង់ LCD ធម្មតាដល់ទៅ 2.5 ដង និងបច្ចេកវិទ្យា  Adaptive Control Technology ដែលផ្តល់នូវគុណភាពរូបភាពច្បាស់គ្មានគូប្រៀប។ បន្ថែមពីនេះ អេក្រង់ភ្លឺច្បាស់នេះ គឺមានមុខងារ HDR ជាមួយនឹងកម្រិត 2M:1 contrast ratio ថែមទៀតផង។
Article image
អេក្រង់កុំព្យូទ័រ MSI Titan 18 HX នេះ ក៏ទទួលបាននូវការបញ្ជាក់នូវវិញ្ញាបនបត្រ VESA DisplayHDR 1000 និងបទពិសោធន៍ HDR ដ៏អស្ចារ្យនៅក្នុងការលេងហ្គេម ឬការ Streaming ថែមទៀតផង។ ដើម្បីបង្ហាញនូវពណ៌តាមតែក្រុមហ៊ុនអាចធ្វើបាននោះ អេក្រង់នៅលើកុំព្យូទ័រ Titan 18 នេះ មាន super-wide 100% DCI-P3 color gamut ដែលវាពិតជាល្អឥតខ្ចោះនៅក្នុងការលេងហ្គេម ឬការកម្សាន្ត។ អ្វីដែលពិសេសទៀតនោះ ជាមួយនឹងបច្ចេកវិទ្យាផ្តាច់មុខ MSI exclusive True Color technology នេះ គ្រប់អេក្រង់ Mini LED នៅលើកុំព្យូទ័រ Titan 18 នេះគឺមានការវិភាគយ៉ាងល្អិតល្អន់មុនការផលិត និងចែកចាយនៅជុំវិញពិភពលោក។
Article image
បើនិយាយអំពីសមត្ថភាពដ៏ខ្លាំងក្លានៃកុំព្យូទ័រនេះវិញ ពិតជាត្រូវការនូវកម្លាំងចេញពី GPU និង CPU ដែលខ្លាំង។ ហើយបច្ចេកវិទ្យា MSI OverBoost Ultra technology នេះ ក៏ផ្តល់នូវកម្រិតនៃសមត្ថភាពដ៏ខ្លាំងក្លានៃ GPU និង CPU នៅក្នុងកម្រិតមួយដែលខ្ពស់បំផុត។ មួយវិញទៀត កុំព្យូទ័រនេះ ក៏ប្រើប្រាស់នូវប្រព័ន្ធត្រជាក់ Vapor Chamber cooler របស់ក្រុមហ៊ុន MSI ដែលអាចបង្កើនទៅលើប្រសិទ្ធិភាពខ្ពស់ទៅលើការគ្រប់គ្រងនៃសីតុណ្ហភាព និងកម្លាំងដ៏ខ្លាំងក្លាបំផុត។
Article image
កុំព្យូទ័រ Titan 18 HX នេះ បំពាក់នូវស្លុតរ៉េម DDR5 ចំនួន 4 ដែលមានទំហំសរុបដាក់បានដល់ទៅ 192GB និងអង្គចងចាំ M.2 SSD slots (1 PCIe Gen5, 2 PCIe Gen4) ចំនួន 3 ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ និងទំហំផ្ទុកទិន្នន័យធំថែមទៀតផង។ កុំព្យូទ័រនេះ មានភាពខ្លាំងក្លាទៅលើផ្នែក hardware រួមជាមួយនឹងកម្រាស់ស្តើងក្នុងការប្រើប្រាស់ថែមទៀតផង។ ព្យូទ័រនេះបំពាក់នូវ Wi-Fi 7 ដែលមានល្បឿនលឿនដល់ទៅ 5.8 Gbps និង 320MHz channel bandwidths ។ វាក៏មានកម្រិត ultra-low 2ms latency និង 6GHz spectrum ដែលបង្កើនទៅលើល្បឿនរបស់វាបានល្អក្នុងការប្រើប្រាស់ផងដែរ។
Article image
លក្ខណៈសម្បត្តិរបស់កុំព្យូទ័រ Titan 18 HX A14V
•បន្ទះឈីប៖ Intel® Core™ i9 processor 14900HX
•ប្រព័ន្ធប្រតិបត្តិការ៖ Windows 11 Home / Windows 11 Pro
•ក្រាហ្វិកកាត៖ NVIDIA® GeForce RTX™ 4090 Laptop GPU 16GB GDDR6
•បច្ចេកវិទ្យា NVIDIA DLSS 3, ultra-efficient Ada Lovelace arch និង Max-Q Technologies
•អេក្រង់ 18" UHD+ (3840x2400), 16:10, MiniLED, 120Hz Refresh Rate, 100% DCI-P3 (Typ.), VESA DisplayHDR™ 1000 Certified, IPS-Level panel
•តួខ្លួនអាលុយមីញ៉ូម ម៉ាញ៉េស្យូម (Magnesium-Aluminum Alloy)
•ក្តារចុច Cherry Mechanical Per-Key RGB Gaming Keyboard by SteelSeries
•ការប្រើប្រាស់នូវភ្លើង Mystic Light ជាមួយនឹងការឌីស្សាញ RGB haptic
•ប្រព័ន្ធត្រជាក់ Vapor Chamber cooler ជាមួយនឹង 2 fans/ 4 exhausts
•ថាមពលថ្ម 99.9Whr
•កាមេរ៉ា IR FHD ជាមួយនឹងសន្ទះការពារ Webcam Shutterបំពាក់នូវមុខងារ HDR & 3D Noise Reduction Plus
MSI Titan 18 HX (A14V) ហ្គេមីងឡេបថបដំបូងបំផុតនៅពិភពលោក អេក្រង់ 18 អ៊ីង 4K/120Hz Mini LED មានលក់នៅកម្ពុជាហើយ