ស្វែងរកពួកយើង:

MSI Urban Raider Gaming Laptop Backpack កាបូបស្ពាយដ៏ទាន់សម័យលេចធ្លោរសម្រាប់អ្នកលេងហ្គេម

ដោយ

Koun Jab Luffy

06 មករា 2020 04:20 ល្ងាច

អាន 2 នាទី

Article image
MSI Urban Raider Gaming Laptop Backpack គឺជាកាបូបស្ពាយដ៏ស្រស់ស្អាតទាក់ទាញខ្លាំងបំផុតដែលអាចផ្ទុកនូវកុំព្យូទ័រយួរដៃទំហំ 17" និង IPX-2 សម្រាប់ការពារការជ្រាបទឹកថែមទៀត។ MSI Urban Raider Backpack នេះមានរូបរាងស្រស់ស្អាតទាន់សម័យជាមួយនឹងវិមាត្រ 13.58 x 7.28 x 19.68 inches និងទម្ងន់ 2.85 ផោនស្រាលងាយស្រួលក្នុងការប្រើប្រាស់បំផុត។
កាបូបស្ពាយធ្វើដំណើរនេះ គឺសក្តិសមបំផុតក្នុងការប្រើប្រាស់នៅក្នុងការិយាល័យ ប៉ុន្តែបើមើលទៅលើផ្នែកខាងក្នុងរបស់កាបូបស្ពាយនេះវិញនោះ គឺមានទំហំធំដែលអាចផ្ទុកនូវកុំព្យូទ័រដែលមានទំហំដល់ទៅ 17 អ៊ីង ហើយវាធ្វើការផលិតឡើងពី Polyester Fabrics ដែលធន់នឹងការជ្រាបទឹកថែមទៀតផង គឺពិតជាពិសេសមែនទែនសម្រាប់ការប្រើប្រាស់ មិនថាខែប្រាំង ឬវស្សាទេ ធានាថា ម៉ាស៊ីនកុំព្យូ័ទ័រ និងរបស់របប្រើប្រាស់របស់លោកអ្នកនៅតែថ្មីជានិច្ច។
Article image
Article image
Article image
Article image
កាបូបស្ពាយ Urban Raider backpack នេះគឺបង្កើតឡើងដើម្បីធ្វើដំណើរជាមួយអ្នកកាន់តែងាយស្រួលបំផុត។ MSI Urban Raider Gaming Laptop Backpack នេះ ថែមទាំងមានភ្ជាប់ជាមួយនឹង Rain Cover ជាមួយនឹងម៉ាកសញ្ញា MSI Dragon ដ៏ស្រស់ស្អាតផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ កាបូបនេះ មានហោប៉ាវជាច្រើនថតសម្រាប់ដាក់នូវ Laptop, Tablet, Mice និង Power Bank ជាច្រើនថែមទៀតផង។ សម្រាប់រូត Zipper របស់កាបូប គឺមានម៉ាកយីហោ MSI Dragon ដែលពិតជាឡូយមែនទែនក្នុងការប្រើប្រាស់។ សម្រាប់ទំហំខាងក្នុងរបស់វាគឺផ្ទុកបានដល់ទៅ 25L៕
MSI Urban Raider Gaming Laptop Backpack កាបូបស្ពាយដ៏ទាន់សម័យលេចធ្លោរសម្រាប់អ្នកលេងហ្គេម