ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Nissan បង្ហាញរថយន្តភីកអាប់ PHEV ដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show 2025

ដោយ

Koun Jab Luffy

26 មេសា 2025 08:24 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានធ្វើការបង្ហាញវត្តមានរថយន្តភីកអាប់ដែលដំណើរការដោយប្រព័ន្ធ Plug-in-hybrid ដំបូងរបស់ខ្លួនម៉ូដែល Frontier Pro Plug-in-hybrid នៅក្នុងព្រឹត្តិការណ៍ Shanghai International Auto Show 2025។ ឡានភីកអាប់ Frontier Pro Plug-in-hybrid ត្រូវបានផលិតដោយប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងដូចគ្នានឹងម៉ូដែល Nissan Dongfeng Z9 ដែលបានប្រកាសចេញកាលពីដើមឆ្នាំនេះ។
Nissan Frontier Pro Plug-in-hybrid មានបណ្តោយខ្លួនប្រវែង 5,520mm/ ទទឹង 1,960mm/ កំពស់ 1,950mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,300mm។ រថយន្តភីកអាប់ស៊េរីថ្មីរបស់ Nissan មួយនេះ មានទំងន់ចម្លោះពី 2,500kg ទៅ 2,540kg ទៅតាមជម្រើសម៉ូដែលផ្សេងគ្នា។ Nissan Frontier Pro PHEV ប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch ជាមួយសម្បកកង់ខ្នាត 265/65 tires។ទៅលើប្រព័ន្ធដំណើរការវិញ Frontier Pro PHEV ដំណើរការដោយម៉ាស៊ីន 1.5-liter turbocharged 4-cylinder engine គូបផ្សំជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ។
Article image
បើសរុបជាកំលាំងសេះរបស់ Frontier Pro PHEV ធ្វើបាន គឺដល់ 402 សេះ និងកំលាំងរមូលដល់ 800Nm។ យ៉ាងណាមិញ Nissan មិនបានបញ្ជាក់ពីកញ្ចប់ទំហំថ្មរបស់ឡាន Pick up ថ្មីរបស់ខ្លួននោះទេ ប៉ុន្តែ បើតាមការបញ្ជាក់ពីការធ្វើតេស្តដោយ CLTC បានឲ្យដឹងថា ថ្មរបស់ Frontier Pro PHEV សាកភ្លើងពេញម្តងអាចជិះដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 135km។
Article image
ប្រព័ន្ធគ្រឿងក្រោមរបស់ Nissan Frontier Pro Plug-in-hybrid ជាប្រព័ន្ធគ្រឿងក្រោមឯករាជ្យ  independent double wishbone front suspension ជាមួយនឹងមុខងារ five-link rear layout និងប្រព័ន្ធចាក់សោរប៉ុង electromechanical rear diff lock ដែលផ្តល់នូវភាពងាយស្រួល និងផាសុខភាពក្នុងការបើកបរនៅគ្រប់ស្ថានភាពផ្លូវ។ Nissan និង Dongfeng បានសហការគ្នាក្នុងការអភិវឌ្ឍន៍នៅលើប្រព័ន្ធមុខងារដំណើរការនៅលើ Frontier Pro Plug-in-hybrid របស់ខ្លួន ដូចជាមុខងារ 4High and 4Low modes ដើម្បីបង្កើនអនុភាពកំលាំងក្នុងការបើកបរ និង Snow driving mode ដែលគាំទ្រទាំងប្រព័ន្ធដំណើរការជាមួយប្រព័ន្ធ Hybrid និង Pure electric program។
Article image
ផ្នែកខាងក្រៅរបស់ Nissan Frontier Pro PHEV មានពណ៌លឿង និងនៅផ្នែកកាប៊ីនក្នុងឃើញមានបំពាក់នូវអេក្រង់កណ្តាលជាអេក្រង់កម្សាន្តទំហំ 14.6-inch និងអេក្រង់បង្ហាញព័ត៌មានរថយន្តនៅក្រោយដៃចង្កូតទំហំ 10-inch digital LCD Instrument។ សម្រាប់កៅអីខាងមុខ មានមុខងារក្តៅ និងត្រជាក់ ហើយនិងម៉ាស្សាផងដែរ។ បន្ថែមពីនេះនៅលើ Frontier Pro PHEV មានប្រព័ន្ធមុខងារ vehicle-to-load (V2L) កំលាំងដល់ 6kW នៅគ្រែដឹងខាងក្រោយសម្រាប់សាកភ្លើងឲ្យឧបករណ៍ប្រើប្រាស់អេឡិចត្រូនិចផ្សេងៗបាន។
Article image
អ្វីដែលជាការចាប់អារម្មណ៍ខ្លាំង គឺថា Nissan Frontier Pro Plug-in-hybrid Pick up ថ្មីនេះ គឺមិនមែនជាម៉ូដែលផ្តាច់មុខសម្រាប់ទីផ្សារចិននោះទេ ដោយក្រុមហ៊ុននឹងចេញលក់ម៉ូដែលនេះ នៅលើទីផ្សារបណ្តាប្រទេសជាច្រើនទៀតផងដែរ។ ទោះជាយ៉ាងណា សម្រាប់ព័ត៌មានពីកាលបរិច្ឆេទចេញលក់ផ្លូវការណ៍ តម្លៃ និងលក្ខណៈសម្បត្តិលម្អិតផ្សេងទៀតរបស់ឡានភីកអាប់ស៊េរីថ្មីនេះក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងនោះទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Nissan បង្ហាញរថយន្តភីកអាប់ PHEV ដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show 2025