ស្វែងរកពួកយើង:

Nokia បានបន្តនាំមកនួវមុខងារថ្មីៗ និងបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនអោយកាន់តែសំបូរបែប ជាមួយនឹងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android 10 ជំនាន់ចុងក្រោយបំផុត

ដោយ

Koun Jab Luffy

21 ឧសភា 2020 01:19 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន HMD Global ត្រូវបានគេស្កាល់ច្បាស់ថា គឺជាដៃគូដ៏ជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុន Google ដែលតែងតែបានធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android OS ជំនាន់ចុងក្រោយបំផុតជាប្រចាំនិងមុនគេនៅលើស្មាតហ្វូនរបស់ Nokia ជាច្រើនស៊េរីដែលដែលបានចេញលក់នៅលើទីផ្សារទូទាំងពិភពលោកនាពេលកន្លងមក។ នៅពេលេនេះ ស្មាតហ្វូន Nokia ជាច្រើនស៊េរី បានទទួលនូវការធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android 10 ដែលបាននាំមកនូវការអាប់ដែតកាន់តែប្រសើរជាងមុន និងឆ្លាតវៃបំផុត និងធានាទៅលើសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។
គិតមកទល់នឹងថ្ងៃនេះ Nokia នៅតែរក្សានូវជំហរនៅក្នុងនាមជាអ្នកដឹកនាំឈានមុខគេនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការបានលឿនជាងគេនៅក្នុងចំណោមក្រុមហ៊ុនដៃគូនានា ដោយនៅពេលថ្មីៗនេះ ក្រុមហ៊ុនដាក់អោយដំណើរការនៃប្រព័ន្ធប្រតិបត្តិការ Android 10 ចុងក្រោយបំផុតសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន ដែលកំពុងែប្រើប្រាស់នូវទូរស័ព្ទ Nokia ចំនួន 9 ម៉ូឌែលរួមមានដូចជា Nokia 6.1 Plus, Nokia 7 Plus, Nokia 6.1, Nokia 2.2, Nokia 7.2, Nokia 3.2, Nokia 2.3, Nokia 4.2 និង Nokia 6.2 ជាដើម។ ស្មាតហ្វូនទាំះនេះ និងអាចធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 ចុងក្រោយបំផុតចាប់ពីពេលនេះបាន។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន Nokia នៅកម្ពុជា ក៏មានការលក់បញ្ចុះតម្លៃពិសេសសម្រាប់ម៉ូឌែល Nokia 6.2 និង Nokia 7.2 ផងដែរ ដោយ Nokia  7.2 តម្លៃដើម $279 មកនៅត្រឹមតែ $249 និង Nokia 6.2 តម្លៃដើម $219 មកនៅត្រឹមតែ $179។ ការផ្តល់ជូននេះ នឹងមានថែមជូនជើងទ្រទូរស័ព្ទ (Tripod) ដ៏ស្រស់ស្អាតមួយឬ លោកអ្នកក៏អាចយកស្រោមទូរស័ព្ទ 007 Case ថែមទៀត។ Nokia 7.2 មាន 2 ពណ៌ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌បៃតង ខណៈពេលដែល Nokia 6.2 មានពណ៌ខ្មៅរលោង និងពណ៌ព្រិលទឹកកកដ៏ស្រស់ស្អាតបំផុត។ ស្មាតហ្វូនទាំងនេះ គឺការធានាមួយឆ្នាំ។
Article image
ខាងក្រោមនេះ គឺលក្ខណៈពិសេសនៃការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android 10៖
1. Gesture Navigation: គឺជាមុខងារមួយសម្រាប់ធ្វើការគ្រប់គ្រងទៅលើស្មាតហ្វូន Nokia របស់អ្នកដោយគ្រាន់តែប៉ះចុងម្រាមដៃរបស់អ្នកនៅលើអេក្រង់ គឺអាចបញ្ជាអូសឡើងលើចុះក្រោមនៅលើអេក្រង់បានយ៉ាងលឿន និងកាន់តែងាយស្រួលបំផុតអស្ចារ្យជាងអ្វីដែលអ្នកបានរំពឹងទុក។
2.Smart Reply: គឺជាមុខងារដ៏ឆ្លាតវៃក្នុងការឆ្លើបតបទៅលើសារដែលមិនមែនគ្រាន់តែជាការផ្ញើនូវពាក្យនោះទេ ប៉ុន្តែវាមានសកម្មភាពជាច្រើនទៀត ដែលអ្នកអាចប្រើប្រាស់បានជាមួយនឹងមុខងារថ្មីដ៏អស្ចារ្យនេះថែមទៀតផង។
3. Privacy Controls: គឺជាមុខងារដ៏ពិសេសមួយសម្រាប់ធ្វើការគ្រប់គ្រងទៅលើទិន្នន័យផ្ទាល់ខ្លួនទាំងអស់របស់អ្នកនៅក្នុងទីកន្លែងតែមួយ ហើយវាមានសមត្ថភាពក្នុងការគ្រប់គ្រងនៅពេលដែលទីតាំងរបស់អ្នកគឺត្រូវបានចែករំលែកជាមួយនឹងកម្មវិធី Apps របស់អ្នកដើម្បីដឹងថាតើវាតែងតែប្រើប្រាស់ជានិច្ច ឬកំពុងតែប្រើប្រាស់ ឬមិនដែលប្រើប្រាស់ថែមទៀត។
4.Focus mode: គឺជាមុខងារដ៏ពិសេសមួយសម្រាប់ធ្វើការរារាំងទៅលើកម្មវិធី Apps ណាមួយដែលធ្វើការរំខានអ្នកនៅពេលដែលអ្នកកំពុងតែធ្វើការផ្តោតទៅលើរឿងអ្វីមួយដែលសំខាន់នោះ (សម្រាប់មុខងារនេះពេលនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាល Beta នៅឡើយ។
5.Family Link: ពេលនេះមុខងារដ៏ពិសេសអស្ចារ្យនេះគឺជាផ្នែកមួយនៃ Digital Wellbeing settings (ការកំណត់ទៅលើសុខុមាលភាពឌីជីថល) ដែលជួយឪពុកម្តាយជាច្រើនអាចធ្វើការបង្កើតនូវច្បាប់មូលដ្ឋានឌីជីថលជាច្រើនសម្រាប់គ្រួសាររបស់ពួកគេបាន។
Article image
សូមជំរាបថា ស្មាតហ្វូន Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ ទាំងការធានាសុវត្ថិភាពខ្ពស់ ទាំងការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាច ទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707៕
Nokia បានបន្តនាំមកនួវមុខងារថ្មីៗ និងបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនអោយកាន់តែសំបូរបែប ជាមួយនឹងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android 10 ជំនាន់ចុងក្រោយបំផុត