ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Nokia បានបំបែកនូវកំណត់ត្រាថ្មីនៅក្នុងត្រីមាសទី 2 នេះ ជាមួយនឹងប្រាក់ចំណេញបានលើសពី 100 លានដុល្លារអាមេរិក

ដោយ

Koun Jab Luffy

04 សីហា 2020 08:09 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ Nokia ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់ បានប្រកាសជាផ្លូវការនូវរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី 2 ហើយ។ មួយរយៈនេះ ដោយសារតែមេរោគរាតត្បាតកូរ៉ូណាវីរុសនេះ និងការដំណើរការរបស់ក្រុមហ៊ុននេះ នៅក្នុងទីផ្សាររបស់ចិននោះ បានធ្វើអោយប្រាក់ចំណេញរបស់ត្រីមាសទី 2 របស់ក្រុមហ៊ុន Nokia ទទួលបានចំនួន 5.092 ពាន់លានយូរ៉ូ។ នេះ គឺមានការធ្លាក់ចុះ 11% បើធៀបទៅនឹងឆ្នាំមុននេះ។
អ្វីដែលយើងចាប់អារម្មណ៍នៅពេលនេះ គឺប្រាក់ចំណេញដុលរបស់ក្រុមហ៊ុននេះ គឺមានការកើនឡើងខ្លាំងមែនទែនដែលមានការឈានដល់ទៅ 99 លានយូរ៉ូ (116.5 លានដុល្លារអាមេរិក) ដែលតួរលេខនេះ គឺពិតជាទាក់ទាញមែនទែនដែលមានការខាតបង់ទឹកប្រាក់ចំនួន 193 លានយូរ៉ូ (227.2 លានដុល្លារអាមេរិក) នៅក្នុងពេលដូចគ្នាទៅនឹងឆ្នាំមុននេះ។ បន្ថែមពីនេះទៀតនោះ ការនាំចេញរបស់ក្រុមហ៊ុន Nokia នៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះគឺមានការកើនឡើងផងដែរ។ នៅចុងឆ្នាំនេះ កំណើនរបស់ក្រុមហ៊ុន Nokia អាចនឹងលើសពី 35%។
Article image
លោក Rajeev Suri ដែលជាអគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nokia បាននិយាយថា “ទោះបីជាមានការប្រកួតប្រជែងដោយសារតែមេរោគ COVID-19 នេះក៏ដោយ ក៏ក្រុមហ៊ុន Nokia នៅតែសម្រេចបាននូវកំណើនខ្លាំងក្លាមែនទែននៅក្នុងត្រីមាសទី 2 នេះ។ ប្រាក់ចំណេញនេះគឺខ្ពស់ជាងការរំពឹងទុក ប្រាក់ចំណេញគឺមានការកើនឡើង អាជីវកម្មទូរស័ព្ទក៏មានការកើនឡើង និងតម្លៃភាគហ៊ុនក៏ល្អផងដែរ។ យើងពិតជាមានកំនើនខ្លាំងមែនទែននៅក្នុងឆ្នាំនេះ។”
ចាប់តាំងពីប្រាក់ចំណេញ គឺល្អជាងអ្វីដែលបានរំពឹងទុកនៅលើទីផ្សារនោះ ក្រុមហ៊ុន Nokia គឺមានប្រាក់ចំណេញហិរញ្ញវត្ថុខ្លាំងក្លាជាងមុននៅចុងឆ្នាំនេះ។ លំហូរនៃប្រាក់ចំណេញនេះ នឹងមានការកើនឡើងទៅលើហិរញ្ញវត្ថុ។ ក្រុមហ៊ុន Nokia គឺមានការកើនឡើងនៃតម្លៃភាគហ៊ុនដល់ទៅ 0.25 យូរ៉ូ ($0.29)។ បន្ថែមពីនេះ ក៏មានការកើនឡើងនៃអត្រាការប្រាក់នៃប្រតិបត្តិការនេះដល់ទៅ 9.5% ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.