ស្វែងរកពួកយើង:

Oppo ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនទាំង 5 ដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងទីផ្សារទូរស័ព្ទ

ដោយ

Koun Jab Luffy

11 កុម្ភៈ 2019 08:16 ព្រឹក

អាន 3 នាទី

សព្វថ្ងៃនេះ សង្រ្គាមទីផ្សារទូរស័ព្ទដៃកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីទាក់ទាញអតិថិជនរបស់ពួកគេទាំងគុណភាព និង តម្លៃ។ តាមការសង្កេតជាទូទៅបានឲ្យដឹងថា មនុស្សដែលមានវ័យពី 15 ឆ្នាំ ឡើងដល់ 45 ឆ្នាំ សុទ្ធតែមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ទាំងអស់ ដោយអ្នកខ្លះមានទូរស័ព្ទផ្ទាល់ខ្លួន 1 គ្រឿង ហើយអ្នកខ្លះទៀតមាន 2 គ្រឿង 3 គ្រឿងក៏មាន ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ និង តម្រូវការជាចំាបាច់របស់ពួកគេ។ ដោយសង្កេតឃើញកត្តាទាំងអស់នេះ ហើយទើបជម្រុញឲ្យក្រុមហ៊ុនទូរស័ព្ទល្បីៗទាំងអស់ ខិតខំប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់ផលិតម៉ូឌែលទូរស័ព្ទជំនាន់ក្រោយៗរបស់ពួកគេឲ្យកាន់តែល្អ និងទាក់ទាញ។ អ្វីដែលផលិតករទូរស័ព្ទ និង ម្ចាស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនតែងតែគិតគូរនោះ ការរចនារូបរាងខាងក្រៅដែលមានភាពទាក់ទាញ និងគុណភាពផ្នែកខាងក្នុងដែលទាន់សម័យប្រកបដោយបច្ចេកវិទ្យាទំនើប និង តម្លៃសមរម្យអាចទទូលយកបានក្នុងទីផ្សារទូរស័ព្ទ។
Article image
សព្វថ្ងៃនេះ មានក្រុមហ៊ុនស្មាតហ្វូនចំនួន 5 ដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងទីផ្សារទូរស័ព្ទ មិនថា នៅក្នុងប្រទេសកម្ពុជា ឬ បណ្តាប្រទេសនៅលើសកលលោកនោះទេ ដែលក្នុងនោះ មានស្មាតហ្វូន Apple, Samsung, OPPO, vivo និង Huawei ជាដើម។ Samsung និង Apple គឺជាប្រភេទស្មាតហ្វូនជំនាន់ចាស់ទុំជាងគេដែលមានការគាំទ្រច្រើន។ ស្របពេលជាមួយគ្នានេះដែរ បើយើងក្រលេកមើលស្មាតហ្វូនម៉ូឌែលជំនាន់ថ្មីៗអីឡូវនេះវិញ ហាក់មានចំណុចលេចធ្លោកាន់តែខ្លាំងបន្ថែមទៀត ដែលអាចអន្ទោងចិត្តអ្នកប្រើប្រាស់ទូរស័ព្ទសឹងតែគ្រប់វ័យ នោះគឺស្មាតហ្វូនរបស់ OPPO តែម្តង។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ម៉ាកសញ្ញាមួយនេះ គឺទទួលបានការគាំទ្រខ្លាំងតាំងពីឆ្នាំ 2016 មកម្ល៉េះ នេះបើយោងតាមការបញ្ជាក់របស់ហាងលក់ទូរស័ព្ទនានា ក៏ដូចជាការសិក្សាទៅលើការវិវត្តន៍នៃចំនួនហាង Oppo នាពេលបច្ចុប្បន្ននេះ។
Article image
សព្វថ្ងៃនេះ Oppo មានម៉ូដែលថ្មីចំនួនពីរ គឺម៉ូឌែល F9 និង R17 Pro គឺជាអ្នកជំនាន់ក្រោយរបស់ OPPO ពិតជាប្លែកភ្នែកនិងទាក់ទាញខ្លាំងមែនទែន ទាំងរូបរាងខាងក្រៅ និង ពណ៌បែប Gradient។ ជាពិសេសគឺម៉ូឌែល R17 Pro ដែលមានទំហ Ram 8GB កាមេរ៉ាបែបបច្ចេកវិទ្យាដ៏ទំនើប និង បច្ចេកវិទ្យាសាកថ្ម Super VOOC សាកត្រឹមតែរយៈពេលខ្លី និង មានសុវត្ថិភាពថែមទៀតផង ដែលអាចនិយាយថា បានថា បានធ្វើឲ្យម៉ូឌែលស្មាតហ្វូនជំនាន់ចាស់ៗ មានការរងផលប៉ះពាល់ជាខ្លាំង ពីព្រោះថា តែអតិថិជនយ៉ាងច្រើនលើសលុប បានសម្រុកទៅជាវទូរស័ព្ទម៉ូឌែលថ្មីៗរបស់ OPPO ភ្លូកទឹកភ្លូកដី ដែលធ្វើឲ្យអត្រាលក់ចេញរបស់ក្រុមហ៊ុននេះនៅលើទីផ្សារហក់ឡើងខ្ពស់ស្ទើរមិនគួរឲ្យជឿ។ ដូច្នេះយើងទាំងអស់គ្នារង់ចាំមើលជាបន្តទៅទៀតថា ម៉ូឌែលទូរស័ព្ទណាខ្លះដែលអាចទាក់ទាញអ្នកប្រើប្រាស់បានច្រើនជាងគេ តើម៉ូឌែលទូរស័ព្ទណាមានប្រជាបប្រិយភាពខ្លាំងជាងគេនៅឆ្នាំបន្តបន្ទាប់!?
Oppo ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនទាំង 5 ដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងទីផ្សារទូរស័ព្ទ