ស្វែងរកពួកយើង:

OPPO Service Center ទទួលបាននូវពានរង្វាន់ មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ ដែលមានសាខាច្រើនជាងគេក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ 2020

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2020 11:59 យប់

អាន 3 នាទី

Article image
នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកានេះ មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ OPPO បានរៀបចំកម្មវិធីទទួលពានរង្វាន់ ដែលមានឈ្មោះថា “មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ ដែលមានសាខាច្រើនជាងគេក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២០” ។ កម្មវិធីពិសេសនេះ ធ្វើឡើងនៅឯមជ្ឈមណ្ឌលសេវាកម្ម OPPO (OPPO Service Center) ដែលមានទីតាំងនៅតាមបណ្តោយវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ)។
Article image
នៅកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីពិធីករលោក ជា វណ្ណារិទ្ធ និងតំណាងក្រុមហ៊ុន Cambo Report ព្រមទាំងបងប្អូនមិត្តៗសារព័ត៌មានជាច្រើនស្ថាប័ន និងអ្នកតំណាងក្រុមហ៊ុនផងដែរ។ បន្ថែមពីនេះ នៅក្នុងកម្មវិធីក៏មានការចែកពានរង្វាន់សម្រាប់ប៊្រេនស្មាតហ្វូន មានមជ្ឈមណ្ឌលសេវាកម្មជួសជុលច្រើនជាងគេពីសំណាក់ Cambo Report ដែលជាស្ថាប័នសារព័ត៌មានបច្ចេកវិទ្យាដ៏សម្បូរបែប និងធំជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសេវាកម្ម OPPO មានទីតាំងសរុបចំនួន ១១ ទូទាំងប្រទេសកម្ពុជា ក្នុងនោះមាន ៤ ទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ៧ ទីតាំងផ្សេងៗទៀតស្ថិតនៅតាមបណ្ដាខេត្តដូចជា ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ។
Article image
Article image
នៅក្នុងកម្មវិធីនោះផងដែរ លោក Victor ដែលជាប្រធាន OPPO Service Center ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ OPPO នឹងបន្តពង្រីកទីតាំងបន្ថែមទៀតនៅឆ្នាំក្រោយ ដើម្បីធ្វើអោយសេវាកម្មកាន់តែទូលំទូលាយ និង កាន់តែប្រសើរ។ លើសពីនេះទៅទៀត យើងក៏មានសេវាកម្មជួសជុលរហ័សមួយម៉ោង ជាមួយនឹងបរិយាកាសល្អ ហើយយើងនឹងឈានទៅកាន់ “មជ្ឈមណ្ឌលសេវាកម្មដែលល្អបំផុត” នៅខាងមុខនេះ។
Article image
អ្វីដែលកាន់តែពិសេសនោះ នៅចុងកម្មវិធី OPPO Service Center ក៏បានប្រកាសនូវកម្មវិធី OPPO Service Day ផងដែរ ដោយនៅរៀងរាល់ថ្ងៃទី 10 និង 11 ក្រុមហ៊ុននឹងមានការបញ្ចុះតម្លៃ ២0% លើគ្រឿងបន្លាស់ និងគ្រឿង Accessory ទូរសព្ទ។ គួរបញ្ជាក់បន្ថែមផងដែរថា មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ OPPO មានសមត្ថភាពជួសជុលបានរហ័ស មានសាខាច្រើន និងអមជាមួយការប្រូម៉ូសិនទៀតផង ដោយយើងអាចនិយាយបានថា OPPO Service Center គឺជាមជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ ដែលមានសេវាកម្មល្អជាងគេ៕
Article image
Article image
ខាងក្រោមនេះជាអាសយដ្ឋានរបស់មជ្ឈមណ្ឌលសេវាកម្ម OPPO ទាំង 11 ទីតាំងនៅទូទាំងប្រទេស ៖
•រាជធានីភ្នំពេញ៖ ផ្ទះ355 ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឬស្សី4 ខណ្ឌ7មករា (ទល់មុខវត្តកោះ)
•រាជធានីភ្នំពេញ៖ ក្នុងបរិវេណនៃសួនឧស្សាហកម្មវឌ្ឍនៈ1 ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
•រាជធានីភ្នំពេញ៖ ផ្សារទំនើប Exchange Square ជាន់ផ្ទាល់ដី តូបលេខS1-15 អគារលេខ19-20 ផ្លូវលេខ106 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
•រាជធានីភ្នំពេញ៖ ផ្សារទំនើប AEON1 ជាន់ទី1 អគារ132 ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
•ខេត្តសៀមរាប៖ ផ្លូវជាតិលេខ6A ភូមិបន្ទាយចាស់ ឃុំស្លក្រាម ខេត្តសៀមរាប (ហួសផ្សារសាមគ្គី 500 ម៉ែត្រ)
•ខេត្តកណ្តាល៖ បុរីពិភពថ្មី ផ្ទះលេខP15 ផ្លូវ NW21 ភូមិព្រីកសំរោង3 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
•ខេត្តកំពង់ចាម៖ ផ្លូវជាតិលេខ7A ភូមិទី3 សង្កាត់វាលវែង ក្រុងកំពង់ចាម (ក្បែរហាងម៉ូតូហុងដា)
•ខេត្តព្រះសីហនុ៖ ផ្ទះលេខC44 ភូមិ2 សង្កាត់លេខ2 ក្រុងព្រះសីហនុ (ខាងក្រោយមហោស្រព)
•ខេត្តបាត់ដំបង៖ ផ្លូវលេខ182 ផ្លូវជាតិលេខ3 ភូមិ20ឧសភា សង្កាត់ស្វាយប៉ា ក្រុងបាត់ដំបង
•ខេត្តក្រចេះ៖ ផ្លូវព្រះសីហនុ ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ
•ខេត្តបន្ទាយមានជ័យ៖ ភូមិ3 សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ