ស្វែងរកពួកយើង:

Redmi Pad អេក្រង់ធំ ថាមពលថ្មធំ និងមានកម្លាំងខ្លាំង បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ

ដោយ

Koun Jab Luffy

23 វិច្ឆិកា 2022 05:55 ល្ងាច

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi Cambodia បាននាំមកនូវថេប្លេតជំនាន់ថ្មីរបស់ខ្លួនម៉ូដែលថ្មីមួយទៀតហើយមកកាន់ទីផ្សារនៃប្រទេសកម្ពុជា ដែលនេះ គឺថេប្លេតដំបូងរបស់ Redmi មានការឌីស្សាញរូបរាងថ្មី ជាមួយស្ទីលទាន់សម័យ ដែលមើលទៅស្ទើរតែដូចគ្នាទៅនឹងថេប្លេតថ្នាក់ប្រណិតអញ្ចឹង។ ថេប្លេត Redmi Pad ថ្មីនេះត្រូវបានក្រុមហ៊ុន Xiaomi ធ្វើការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៌ធំៗចំនូនពីរមកហើយកាលពីប៉ុន្មានមុននេះ ឃើញថា មានហ្វេនៗជាច្រើន បានបង្ហាញនូវចំណាប់ខ្លាំងទៅលើថេប្លេតថ្មីនេះ បន្ទាប់ពីបានប៉ះផ្ទាល់ ក៏ដូចជាបានធ្វើតេស្តសាកល្បងទៅលើសមត្ថភាពរបស់ថេប្លេតថ្មីនេះរួចរាល់។
Article image
និយាយពីរូបរាងខាងក្រៅវិញ ថេប្លេត Redmi Pad ស៊េរីថ្មីនេះ មានកម្រាស់ស្តើងត្រឹម 7.05mm និងទំងន់ 445 ក្រាមតែប៉ុណ្ណោះ។ Redmi Pad មានអេក្រង់ទំហំ 10.61 អ៊ីងប្រភេទអេក្រង់ LCD និងមានការគាំទ្រនូវកម្រិតមៃការបង្ហាញចេញ បានទំហំ 2000x1200px ជាមួយកម្រិតពន្លឺ 400nit មានកម្រិតទឹកពណ៌ 10-bit ហើយមានគាំទ្រប្រព័ន្ធ DC dimming ថែមទៀតផង។ Redmi Pad គឺជា Tablet ដំបូងរបស់ក្រុមហ៊ុននេះ ដែលបានបំពាក់អេក្រង់កម្រិត 90Hz high-brush eye protection screen និងមានតួរខ្លួនស្រោបដោយលោហៈពេញតែម្តង។
Article image
ថេប្លេត Redmi ស៊េរីថ្មីនេះ គឺមានការប្រើប្រាស់ជាមួយនិងបន្ទះឈីប MediaTek Helio G99 6nm ដែលមានល្បឿនរត់បាន 2.2Gz និងមានបំពាក់នូវរ៉េមទំហំ 6GB LPDDR4X អាចបន្ថែមរ៉េមបាន 2GB តាមរយៈមុខងារចែករ៉េម និងមានម៉េមូរី 128GB ប្រភេទ UFS 2.2 ព្រមទាំងអាចដាក់បន្ថែមទំហំផ្ទុកជាប្រភេទ microSD បានដល់ 1TB ថែមទៀតផង។ ហើយបើមើលទៅលើថាមពលដែលប្រើនៅលើ Tablet ស៊េរីថ្មីនេះវិញ គឺមានថ្មទំហំ 8000mAh និងគាំទ្រកំលាំងសាកភ្លើងកម្រិត 18W តាមរយះរន្ធចម្លងប្រភេទ USB-C។ Redmi Pad មានប្រព័ន្ធ Speaker បំពងសំឡេងចំនួន 4 គ្រាប់គាំទ្រ Dolby Atmos, dual microphone, Hi-Res Audio។ ថេប្លេតស៊េរីថ្មីនេះ ដំណើរការនៅលើ Android 12 ស្រោបដោយផ្ទៃមុខកម្មវិធី MIUI13 ចេញពីប្រអប់តែម្តង។
Article image
ក្រឡេកមើលទៅលើផ្នែកថតរូបនៅលើថេប្លេត Redmi Pad នេះវិញ និងមានកាមេរ៉ាខាងមុខទំហំ 8-Megapixels ប្រភេទ Ultra-Wide កម្រិត 105 ដឺក្រេ និងមានកាមេរ៉ាខាងក្រោយទំហំ 8-Megapixels ដូចគ្នា។  Redmi Pad មានជម្រើសពណ៌បៃតង ទឹកប្រាក់ ហើយនិងពណ៌ប្រផេះ៕
Article image
Redmi Pad មានលក់នៅប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃដ៏ពិសេសត្រឹមតែ 289 ដុល្លារតែប៉ុណ្ណោះ លោកអ្នកអាចរកជាវបាននៅតាម Xiaomi Store, Xiaomi Zone, នឹងតាមបណ្ដាដៃគូរចែកចាយរបស់ Xiaomi ទាំងអស់នៅទូរទាំងប្រទេសកម្ពុជា។
Article image
សំរាប់ពត៍មានបន្ថែមសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់ Xiaomi  Cambodia https://www.facebook.com/xiaomicambodiaofficial
Telegram Channel: https://t.me/xiaomikhmer
Redmi Pad អេក្រង់ធំ ថាមពលថ្មធំ និងមានកម្លាំងខ្លាំង បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ