ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung រកឃើញអតិថិជនឈ្នះរង្វាន់ពីកម្មវិធី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពីសាមសុង” សប្តាហ៍ទី 2

ដោយ

Koun Jab Luffy

30 មីនា 2020 08:40 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃទី 30 ខែមីនា ឆ្នាំ 2020 ក្រុមហ៊ុន Samsung បានរកឃើញអតិថិជនឈ្នះរង្វាន់ពីកម្មវិធី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពីសាមសុង” សប្តាហ៍ទី 2 ហើយ។ ហើយក៏សូមចូលរួមរីករាយជាមួយអតិថិជន ដែលមានសំណាងកាលពីសប្តាហ៍ទី 1 ផងដែរ !!! ហើយពេលនេះ អតិថិជនមហាសំណាងសប្តាហ៍ទី 2 ក៏ត្រូវបានបង្ហាញមុខដូចគ្នា ។ ដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពីកញ្ញា មាន សូនីតា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរអតិថិជន ដែលឈ្នះមហារង្វាន់សំរាប់សប្តាហ៍នេះ ។ រង្វាន់ធំគឺ ម៉ូតូ Honda ZoomerX 2020 មួយគ្រឿងត្រូវបានទៅឈ្មោះ Nakhan SereyRatha មកពីរាជធានីភ្នំពេញ។
កញ្ញា មាន សូនីតា ដែលជាតារាតំណាងផលិតផល សាមសុង ប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញជាកិត្តិយសចូលរួមក្នុងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះក៏ដូចជាធ្វើការប្រគល់រង្វាន់ដល់អតិថិជនដែលមានសំណាងឈ្នះទាំងអស់កាលពីសប្តាហ៍ទី១ផងដែរ! កញ្ញាបានថ្លែងនូវចំណាប់អារម្មណ៍ថា ”ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានចូលរួមក្នុងការផ្តល់នូវសំណាងជូនដល់អតិថិជនដែលបានគាំទ្រស្មាតហ្វូន និងបានជាវស្មាតហ្វូន សាមសុង Galaxy A10s, A20s និង A30s សម្រាប់សប្តាហ៍ទី២ នេះ! ឆ្លៀតក្នុងឱកាសដ៏រំភើបនេះនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រក៏ដូចជាអតិថិជនទាំងអស់ដែលបានជឿជាក់ ស្រឡាញ់ និងតែងតែគាំទ្រគ្រប់ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង តាំងពីដើមរហូតមក! ជាចុងក្រោយសូមជូនពរឱ្យអតិថិជនដែលពុំទាន់បានឈ្នះក្នុងសប្តាហ៍នេះឱ្យមានសំណាងឈ្នះទាំងអស់គ្នានៅសប្តាហ៍បន្តបន្ទាប់ទៀត!”
Article image
សូមបញ្ជក់ម្តងទៀតថាកម្មវិធីនៃការចាប់រង្វាន់នេះគឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់! កម្មវិធីដ៏រំភើបអស្ចារ្យនេះនឹងផ្តល់ជូនមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖
*  ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
*  នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
*  ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
*  ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង
* ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះពីការចាប់លើកទី2៖
Article image
ប្រញាប់ឡើងណា៎…លាភសំណាងមើលមិនឃើញទេ…! អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកក៏ថាបាន! សម្រាប់អតិថិជនដែលពុំទាន់បានទិញសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ! ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតកំពុងរង់ចាំអ្នក! សូមឱ្យសំណាងល្អទាំងអស់គ្នាណា៎!!
Article image
បញ្ជាក់៖ ការចាប់រង្វាន់លើកទី3 នឹងធ្វើឡើងនៅថ្ងៃទី 05 មេសា 2020! សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Samsung រកឃើញអតិថិជនឈ្នះរង្វាន់ពីកម្មវិធី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពីសាមសុង” សប្តាហ៍ទី 2