ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung Galaxy A80 ស្មាតហ្វូនស៊េរីទំនើបល្អលើសពីភាពអស្ចារ្យ! ទាំងស្អាត…ទាំងប្លែក ធ្វើអោយគ្រប់គ្នាទប់ចិត្តមិនបាននោះទេ!

ដោយ

Koun Jab Luffy

09 កក្កដា 2019 03:18 យប់ជ្រៅ

អាន 2 នាទី

Article image
នៅក្នុងពេលបច្ចុប្បន្ននេះ ជឿជាក់ថា អតិថិជនទាំងអស់ ដែលកំពុងតែកាន់ប្រើស្មាតហ្វូនគ្រប់ម៉ូដែល គឺពិតជាដឹងច្បាស់ហើយពីចំណុចពិសេសៗរបស់ស្មាតហ្វូនសាមសុង។ បើយើងនិយាយឱ្យសាមញ្ញទៅអ្នកប្រើប្រាស់រូបណាដែលមិនត្រូវការស្មាតហ្វូនដែលមានល្បឿនលឿន អាចផ្ទុកឯកសារ និងរូបថតបានច្រើន ថតបានច្បាស់ និងប្រើប្រាស់បានយូរ! ពិតមែនអត់?
ជាការពិតណាស់ជាមួយនឹងតម្រូវការចាំបាច់ទាំងអស់នេះ ហើយទើបក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវស្មាតហ្វូន Samsung Galaxy A80 ស៊េរីទំនើបចុងក្រោយសម្រាប់អតិថិជនទាំងអស់គ្នា! ជាក់ស្តែងក្រោយពីស្មាតហ្វូននេះ ដាក់សម្ពោធលក់ជាផ្លូវការរួចមកកាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការស្ញប់ស្ញែង និងសរសើរខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់ទាំងអស់!
Article image
សូមបញ្ជាក់ថាចំណុចដែលអស្ចារ្យ និងលេចធ្លោបំផុតសម្រាប់ Samsung Galaxy A80 នេះដែលអាចធ្វើឱ្យលោកអ្នកលង់ចិត្ត និងមិនសរសើរមិនបាននោះគឺ៖
* Rotate Camera:  ជាកាមេរ៉ាបង្វិលឆ្លាស់គ្នាទាំងមុខ និងក្រោយលើទីតាំងតែមួយជាមួយនឹងរចនាបទថ្មីប្លែកដាច់គេទាំងអស់ក្នុងពិភពលោក!
* Very Big Pixel Camera (48MP + 8MP+ 3D ToF Sensor): មិនថាថតរូប ថតវីដូអូ ឬ Live លើបណ្តាញសង្គម (Facebook, Instagram) នោះទេគឺពិតជាច្បាស់ល្អឥតខ្ចោះតែម្តង!
* Big Full Screen (6.7”): ជាទំហំអេក្រង់ដែលធំពេញតួប្រភេទ New Infinity Display ស្ទើរតែគ្មានគែមលើពិភពលោក!
* Super AMOLED:  បង្ហាញរូបភាពបានច្បាស់ម៉ត់ ត្រជាក់ភ្នែកយ៉ាងល្អឥតខ្ចោះ!
* Long Battery: ទំហំថ្ម 3,700 mAh អាចប្រើប្រាស់បានយូរ។
Article image
នៅមិនទាន់អស់នៅឡើយទេ សម្រាប់ចំណុចពិសេសអស្ចារ្យរបស់ Samsung Galaxy A80 នេះ! គ្រាន់តែប៉ុន្មានចំណុចខាងលើ គឺអាចធ្វើឱ្យលោកអ្នកដកចិត្តពុំរួចបាត់ទៅហើយ! ដូច្នេះប្រសិនបើអតិថិជនទាំងអស់ចង់ដឹងកាន់តែច្បាស់ថា Galaxy A80 នេះល្អអស្ចារ្យ និងឡូយប៉ុនណានោះ កុំនៅចាំអីទៀត! សូមអញ្ជើញទៅជាវ និងកាន់ផ្ទាល់ដោយខ្លួនឯងភ្លាមទៅ! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Samsung Galaxy A80 ស្មាតហ្វូនស៊េរីទំនើបល្អលើសពីភាពអស្ចារ្យ! ទាំងស្អាត…ទាំងប្លែក ធ្វើអោយគ្រប់គ្នាទប់ចិត្តមិនបាននោះទេ!