ស្វែងរកពួកយើង:

Samsung Odyssey OLED G9 កំពូលម៉ូនីទ័រដ៏អស្ចារ្យប្រចាំយុគសម័យថ្មី បានដាក់សម្ពោធជាផ្លូវការហើយ!

ដោយ

Koun Jab Luffy

23 កុម្ភៈ 2025 04:39 ល្ងាច

អាន 3 នាទី

Article image
ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥៖ ថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានបញ្ចេញសែស្រឡាយម៉ូនីទ័រជាច្រើនម៉ូឌែល សុទ្ធសឹងតែជាម៉ូនីទ័រដែលមានសមត្ថភាពខ្លាំងក្លាបំផុត។ ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធ្វើការដាក់សម្ពោធជាផ្លូវការនូវកំពូលម៉ូនីទ័រដ៏អស្ចារ្យ Odyssey OLED G9 ប្រចាំយុគសម័យថ្មី និងដំបូងគេបង្អស់នៅលើទីផ្សារកម្ពុជា ដែលមានទំហំអេក្រង់រហូតដល់ទៅ 49 អ៊ីញ និងផ្ដល់កម្រិតភាពច្បាស់គ្រប់កាលៈទេសៈ។
ទន្ទឹមនឹងកម្មវិធីសម្ពោធនេះ ក្រុមហ៊ុន សាមសុង បានដាក់តាំងបង្ហាញនូវម៉ូនីទ័រជាច្រើនជម្រើស ថែមទៀត ក្នុងនោះមានជាប្រភេទម៉ូនីទ័រសម្រាប់ការងារការិយាល័យ Gaming និងធ្វើការឌីហ្សាញកាត់តវីដេអូ និងកាត់តរូបភាពផ្សេងៗជាដើម ដែលធ្វើឡើងនៅសណ្ឋាគារហ៊្វែរហ្វៀ បាយ ម៉ារៀត ភ្នំពេញ។
Article image
សម្រាប់ Samsung Odyssey OLED G9 ជាកំពូលម៉ូនីទ័រ Gaming ដែលនាំអ្នកប្រើប្រាស់ទៅរក បទពិសោធន៍លេងហ្គេមដ៏អស្ចារ្យជាមួយកំពូលអេក្រង់ធំ និងអាចបែងចែកអេក្រង់ រហូតដល់ទៅពីរក្នុងតែមួយ។ ពិសេសមិនត្រឹមតែជាម៉ូនីទ័រ Gaming ប៉ុណ្ណោះទេ ប៉ុន្តែយើងអាចរីករាយទស្សនាមាតិកាដែលយើងចូលចិត្តជាមួយ Smart TV App បានថែមទៀតផង។
Article image
ប្រសិនបើចង់ដឹងកាន់តែស៊ីជម្រៅជាងនេះ យើងមកមើលពីមុខងារដ៏សំខាន់ៗរបស់កំពូលម៉ូនីទ័រ Samsung Odyssey OLED G9 ទាំងអស់គ្នា៖
១- អេក្រង់ទំហំខ្នាត 32:9 មានលក្ខណៈធំទូលាយល្អជាមួយនឹងកម្រិតភាពច្បាស់ Dual QHD និង 110ភីកសែល ដើម្បីធ្វើការឌីហ្សាញ ឬកាត់តរូបភាពផ្សេងៗជាមួយនឹងអេក្រង់ធំទូលាយ ដោយការបែងចែកអេក្រង់ 1/2 ឬ 1/3 តាមតម្រូវការ។
Article image
២- បច្ចេកវិទ្យាអេក្រង់ Glare Free (ភាពរលោងតិចជាង 54% និង UGR តូចជាង 10) ត្រូវបានចាត់ទុកថា ការប្រើប្រាស់មានភាពងាយស្រួលខ្ពស់បំផុត កាត់បន្ថយពន្លឺចាំងពីប្រភពពន្លឺខាងក្រៅ យ៉ាងសំខាន់ជាមួយពណ៌ដិតខ្មៅដ៏ល្អឥតខ្ចោះរបស់អេក្រង់ OLED ត្រូវបានបង្ហាញដោយគ្មានការរំខាន។
Article image
៣- OLED Dynamic Cooling System ធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្តជាមួយនឹងការប្រើប្រាស់ជាប្រចាំរយៈពេលយូរម៉ោងក្នុង ១ ថ្ងៃៗ។
៤- ជាមួយបច្ចេកវិទ្យា CoreSync & CoreLighting+ បន្ថែមពណ៌ដ៏អស្ចារ្យនៅពីក្រោយអេក្រង់ ដើម្បីនាំអ្នកចូលទៅក្នុងពិភពដ៏អស្ចារ្យ។
Article image
៥- ដោយឡែក G-Sync Compatible មានមុខងារជួយរក្សា GPU ធ្វើការបានល្អ និងមានល្បឿនលឿនដូចផ្លេកបន្ទោរ គឺរហ័សបំផុតជាមួយនឹង 0.03 មិល្លីវិនាទី ប្រៀបដូចយើងកំពុងស្ថិតនៅក្នុងឈុតឆាកពិតៗអញ្ចឹង។
Article image
៦- ជាចុងក្រោយ ជាមួយនឹងមុខងារ SmartThings មានភាពងាយស្រួលក្នុងការគ្រប់គ្រងឧបករណ៍ជាច្រើនក្នុងពេលតែមួយ និងសន្សំសំចៃអគ្គិសនីដោយប្រើទូរសព្ទដៃ។
Article image
ឆ្លៀតក្នុងឱកាសនេះដែរ លោក Hyung Geun Lee អគ្គនាយក សាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានបន្ថែមនូវចំណាប់អារម្មណ៍ដែរថា “យើងអាចនិយាយបានថា Samsung Odyssey OLED G9 ជាកំពូលម៉ូនីទ័រដ៏អស្ចារ្យប្រចាំយុគសម័យថ្មី ដែលបំពាក់មកជាមួយបច្ចេកវិទ្យាផ្ដល់រូបភាពគុណភាពកម្រិតខ្ពស់បំផុតជាមួយមុខងារ AI Upscaling។ បន្ថែមពីនេះ កំពូលម៉ូនីទ័រថ្មីនេះនឹងនាំអ្នកប្រើប្រាស់ទៅកាន់យុគសម័យថ្មី នៃការលេងហ្គេម OLED ដ៏អស្ចារ្យ” ។
Article image
ជាចុងបញ្ចប់ ក្រុមហ៊ុន សាមសុង ក៏សូមថ្លែងអំណរគុណដល់គ្រប់អាជីវករលក់ដុំ និងលក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិក សាមសុង ទូទាំងប្រទេសកម្ពុជា ដែលតែងតែបន្តគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលរបស់សាមសុង។
Article image
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុងដែលនៅជិតលោកអ្នក ក៏អាចចូលទៅកាន់ Facebook Page: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!
Samsung Odyssey OLED G9 កំពូលម៉ូនីទ័រដ៏អស្ចារ្យប្រចាំយុគសម័យថ្មី បានដាក់សម្ពោធជាផ្លូវការហើយ!