ស្វែងរកពួកយើង:

TECNO ប្រកាសចេញស្មាតហ្វូនស៊េរីថ្មី CAMON 30S Pro មានអេក្រង់កោង កំពូលធន់ បំពាក់កាមេរ៉ា Sony 100MP ក្រោមតម្លៃ 250 ដុល្លារ

ដោយ

Koun Jab Luffy

23 វិច្ឆិកា 2024 11:55 ថ្ងៃត្រង់

អាន 5 នាទី

Article image
ក្រុមហ៊ុន TECNO បានប្រារព្ធកម្មវិធីប្រកាសចេញ ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ CAMON 30S Pro ដែលជាការម៉ូដែលចុងក្រោយបង្អស់ នៃស៊េរីស្មាតហ្វូន CAMON ដ៏ល្បីល្បាញរបស់ខ្លួន មកកក្រើកទីផ្សារស្រុកខ្មែរម្តងទៀតហើយ តាមរយៈការ Live ផ្ទាល់ នៅលើហ្វេសប៊ុកផេកផ្លូវការ TECNO Mobile កាលពីល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ  នៅផ្សារទំនើប AEON Mall Phnom Penh ក្រោមវត្តមាន Miss Grand ដ៏ល្បីល្បាញ កញ្ញា ប៊ី សុធារី  ពិធីករ និងពិធីការនីដ៏មានប្រជាប្រិយភាព លោក ជា វិបុល កញ្ញា ថន លក្ខិណា ជាមួយ Influencers ល្បីៗជាច្រើនទៀតដូច Sea Neang, លោក Film Reel, កញ្ញា Davis-ដាវីស និង Top Fans របស់ TECNO ជាច្រើនរូបផងដែរ។
គួរបញ្ជាក់ថាស្មាតហ្វូនស៊េរីថ្មីនេះ គឺជាស្មាតហ្វូនដែលមានអេក្រង់កោង កំពូលធន់ មានសមត្ថភាពក្នុងថតរូបកម្រិតខ្ពស់ ដែលបំពាក់កាមេរ៉ា SONY 100MP តម្លៃក្រោម ២៥០ដុល្លារ សាកសមបំផុតជាមួយ យុវវ័យសម័យថ្មី។  ស្មាតហ្វូនថ្មីនេះ CAMON 30S Pro បានពង្រឹងជំហររបស់ TECNO ប្រឡូកចូលនៅក្នុងវិស័យថតរូបភាព ដោយបង្ហាញពីការDesignក៏ទាក់ទាញ ដូចទៅនឹងកំពូលស្មាតហ្វូនកាមេរ៉ា Flagship នៃ CAMON Family ។
Article image
ស្មាតហ្វូនស៊េរីថ្មីនេះ បំពាក់ Sony កាមេរ៉ា 100MP ដែលចាប់យករូបភាពបានច្បាស់បំផុត ជាមួយនឹង 50MP ជាមួយប្រព័ន្ធទប់លំនឹងពេលថត OIS កាមេរ៉ាមុខ 50MP មុខងារ Eye-tracking focus រូបភាពល្អបំផុត ។ ដោយចាប់យកការរចនារាងជារង្វង់របស់ CAMON បែប Cosmic Concentric Circles Design និងតួខ្លួនកោងសងខាង ងាយស្រួលក្នុងការចាប់កាន់។ លើសពីនេះ CAMON 30S Pro គឺជាស្មាតហ្វូន CAMON ដំបូងបង្អស់ដែលបំពាក់បច្ចេកវិទ្យា សាកថ្មឥតខ្សែ 20W ជាមួយនឹង បច្ចេកវិទ្យា Dolby Atmos ប្រព័ន្ធសំឡេងកម្រិតខ្ពស់ ហើយមានអេក្រង់កោងកំពូលធន់របស់ Cornin Gorilla Glass 5 សម្រាប់ភាពធន់ដ៏ល្អឥតខ្ចោះ។
Article image
"ការចាប់ផ្តើមនៃ CAMON 30S Pro បង្ហាញពីបទពិសោធន៍នៃការថតរូបដ៏អស្ចារ្យ និងទាន់សម័យ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់វ័យក្មេងរបស់ TECNO"។ "ស្មាតហ្វូនថ្មីនេះ រួមបញ្ចូលដោយភាពច្នៃប្រឌិត បែប Trend ជាមួយ Professional ដែលធ្វើឲ្យស្មាតហ្វូនមានរូបរាងល្អឥតស្ចោះ ដោយបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់ TECNO ក្នុងការនាំយកបច្ចេកវិទ្យាថ្មីៗនិងបន្ថែមបទពិសោធន៍ល្អដល់អ្នកប្រើប្រាស់។" នេះជាប្រសាសន៍របស់ លោក Jack Guo នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនTECNO។
Article image
អេក្រង់កោងកំពូលធន់ ដ៏មានភាពទាក់ទាញ
CAMON 30S Pro បំពាក់អេក្រង់កោង Dual-Curved ជាលើកដំបូងក្នុងត្រកូល CAMON។ អេក្រង់កោងដ៏ទាន់សម័យនេះមានកោង 57° ដែលងាយស្រួលក្នុងការចាប់កាន់ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវរូបរាងស្តើង និងស្រាលជាងមុន។ ស្មាតហ្វូននេះក៏មានបំពាក់នូវកញ្ចក់ Corning Gorilla Glass 5 ដែលធានាបាននូវភាពធន់ និងរឹងមាំ។ លើសពីនេះ CAMON 30S Pro ទទួលការរចនារាងជារង្វង់ដ៏ពិសេសនៃគ្រួសារ CAMON បែបកាមេរ៉ា Classic នឹង Zoom Ring កាមេរ៉ា ដ៏ប្រណិត។
Article image
មានជម្រើស ២ពណ៌ - ពណ៌ខ្មៅ Interstellar Grey និង មាស Pearl Gold។ CAMON 30S Pro លេចធ្លោជាគំរូនៃរចនាប័ទ្ម និងការច្នៃប្រឌិត។
Article image
ការថតរូបភាពដ៏អស្ចារ្យជាមួយនឹងមុខងារ AI ដ៏សំបូរបែប
ការផ្តោតសំខាន់របស់ស៊េរី CAMON លើការថតរូបភាព CAMON 30S Pro ត្រូវបានបំពាក់ ជាមួយនឹងមុខងារ Ultra-Clear Mode របស់ SONY កម្រិត 100MP ដែលអាចចាប់យករូបបានយ៉ាងច្បាស់បំផុត  ជាមួយនឹង Detail នៃរូបភាពដែលគុណភាពខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកថតចាប់យកប្លង់បានធំទូលំទូលាយ។
Article image
លើសពីនេះ មុខងារថតរូបពេលយប់កម្រិត 50MP Super Steady Night Portrait និងមុខងារ Super Steady Shake-Resistant Photography ធានានូវគុណភាពរូបថតដ៏គួរឱ្យភ្ញាក់ផ្អើល សូម្បីតែនៅក្នុងបរិយាកាស ពន្លឺតិច និងរូបភាពដែលមានចលនាលឿន។
Article image
លើសពីនេះ ទូរស័ព្ទនេះមានកាមេរ៉ាខាងមុខទំហំ 50MP Ultra-Clear ជាមួយនឹងមុខងារ Auto Eye-Tracking ដែលនាំមកជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថតរូប Selfie ដែលមានគុណភាពខ្ពស់ និងអាចឱ្យអ្នកប្រើប្រាស់ចាប់យករូបភាពSelfie ច្បាស់បំផុត ដែលរក្សា detail នៃរូបភាពបានល្អឥតខ្ចោះ។
Article image
ចំពោះមុខងារ AI របស់ CAMON 30S Pro បានបំពាក់មុខងារដ៏សំបូរបែប ដូចជា AI Erase លុប Object ដែលអ្នកមិនពេញចិត្តចេញពីរូបភាពដែលបានថត និង AIGC Portrait Mode អនុញ្ញាតឲ្យអ្នកបង្កើតរូបភាពបែប AI របស់ខ្លួនបានយ៉ាងស្រស់ស្អាត។
Article image
បំពាក់បច្ចេកវិទ្យាថ្មី ទៅលើថាមពលថ្ម និង កម្លាំងម៉ាស៊ីន
ទោះបីជាស្មាតហ្វូននេះមានរាងស្តើង និងទម្ងន់ស្រាលក៏ដោយ CAMON 30S Pro មានថាមពលថ្ម 5,000mAh ដែលធានានូវថាមពលថ្មប្រើប្រាស់បានយូររហូតដល់ 1.25 ថ្ងៃ (30 ម៉ោង)។ ទន្ទឹមនឹងនោះ វាមានសមត្ថភាពក្នុងការសាកថ្មលឿន 45W Super Charge ដែលផ្តល់ការសាកពេញក្នុងរយៈពេលត្រឹមតែ 55 នាទីប៉ុណ្ណោះ។ ជាមួយនឹងការធនាលើថាមពលថ្មរយៈពេល 4 ឆ្នាំ ដោយការសាកថ្មយ៉ាងហោចណាស់ 1600 Circle ខណៈពេលដែលរក្សាគុណភាពថ្មបានដល់ 80% ។
Article image
បន្ថែមលើថាមពលថ្មដែលប្រើប្រាស់បានយូរជាងមុន វាក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ TECNO ដែលបំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែ ដែលមិនធ្លាប់មាន អនុញ្ញាតឱ្យអ្នកប្រើប្រាស់សាកថ្ម បានយ៉ាងងាយស្រួល ដោយគ្រាន់តែដាក់វានៅលើបន្ទះសាកឥតខ្សែដែលមានថែមជូនស្រាប់នៅក្នុងប្រអប់។
ស្មាតហ្វូនថ្មីនេះបំពាក់អេក្រង់កោង Amoled 120Hz បង្ហាញកម្រិតច្បាស់ DCI-P3 វាបង្កើតពណ៌រស់រវើក អំណោយផលដល់ការកម្សាន្ត ដូចមើលវីដេអូ និងប្រើប្រាស់ Social Media ជាមួយនឹងគុណភាពបង្ហាញខ្ពស់ ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យប្រព័ន្ធសំឡេង Dolby Atmos ដែលជំនួយលើការលេងហ្គេម ការចាក់វីដេអូ និងការស្តាប់តន្ត្រី។
CAMON 30S Pro ត្រូវបានបំពាក់ដោយបន្ទះឈីប 4G ដែលមានដំណើរការលឿនជាងមុន របស់ MediaTek គឺ MediaTek G100 ដែលទំហំ 6nm។ បន្ទះឈីបកម្រិតខ្ពស់នេះមិនត្រឹមតែមាន turbocharges ដំណើរការរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពថាមពល 30% បើប្រៀបធៀបទៅនឹង 12nm G96 ។
Article image
TECNO CAMON 30S Pro នេះនឹងមានលក់ក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃទី 22 ខែវិឆ្ឆិកា នេះតទៅ៖
ជាមួយទំហំផ្ទុក 256GB និង Ram 16GB(8GB+8GB) ផ្តល់ជម្រើស ២ពណ៌: មាស និង ខ្មៅ ថែមជូនកាដូ 4 មុខ ពី TECNO ដូចជា Wireless Charger, Power Bank, Case និង Screen ការពារ ជាមួយតម្លៃ 239 ដុល្លារ ហើយមានជម្រើសមួយទៀត CAMON 30S តម្លៃត្រឹមតែ 199 ដុល្លារ។គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក ។
Article image
Article image
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE : www.facebook.com/TECNOMobileCambodia ឬ ចូលគ្រុប TECNO Cambodia Official Fan club: www.facebook.com/groups/tecnocambodiaofficialfanclub  ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕
TECNO ប្រកាសចេញស្មាតហ្វូនស៊េរីថ្មី CAMON 30S Pro មានអេក្រង់កោង កំពូលធន់ បំពាក់កាមេរ៉ា Sony 100MP ក្រោមតម្លៃ 250 ដុល្លារ