ស្វែងរកពួកយើង:

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ

Koun Jab Luffy

20 មករា 2026 01:11 រសៀល

អាន 3 នាទី

Article image
កាលពីម្សិលមិញនេះ នៅសណ្ឋាគារ Sun & Moon Riverside ក្រុមហ៊ុន Xiaomi Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការណ៍ស្មាតហ្វូនជំនាន់ថ្មី REDMI Note 15 Series រួមនិងកាសស្តាប់ ហើយនិងវ៉ែនតាឆ្លាតវៃនៅក្នុងប្រទេសកម្ពុជា ដែលកម្មវិធីនេះ មានការបញអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Xiaomi រួមជាមួយនិងវត្តមាន influencer ល្បីៗក៏ដូចជា Xiaomi Fans ជាច្រើនរូបថែមទៀតផង។
នៅក្នុងឱកាសនោះ លោក Sean Hu ដែលជា Country Manager របស់ក្រុមហ៊ុន Xiaomi ក៏បានមានប្រសាសន៍ ស្វាគមន៍ចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៌នេះ ហើយលោកថែមទាំងបានថែ្លងអំណរគុណដល់អតិថិជន និងតំណាងចែកចាយ ក៏ថូចជា Xiaomi Fans គ្រប់គ្នា ដែលបានបានជួយគាំទ្រ និងចែកចាយ ព្រមទាំងផ្សព្វផ្សាយពីផលិតផលស្មាតហ្វូនរបស់ Xiaomi អោយទទួលបាននូវលទ្ធផលល្អមកដល់សព្វថ្ងៃនេះ។
Article image
តាមការបញ្ជាក់ពីលោក សម ប្រថ្នា ដែលជាប្រធានផ្នែលផលិតរបស់ក្រុមហ៊ុន Xiaomi បានមានប្រសាសន៌ថា REDMI Note 15 Pro គឺជាស្មាតហ្វូនដែលត្រូវបានឌីស្សាញឡើងសម្រាប់ផ្តល់អោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មី ខ្លាំងក្លា និងមានតម្លៃសមរម្យ។ ជាមួយនឹងអេក្រង់ធំ កាមេរ៉ាខ្លាំង កម្លាំងម៉ាស៊ីនខ្លាំង និងមានថាមពលថ្មធំ គឺបានធ្វើអោយស្មាតហ្វូន Redmi Note 15 Pro ពិតជាសក្តិសមបំផុតសម្រាប់ការកម្សាន្ត ផលិតភាពការងារ និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
Article image
កញ្ញា ម៉ារីកា Marketing Manager និង Xiaomi Fans Leader ក៏បានបង្ហាញពីចំណាប់អារម្មណ៌ចំពោះវត្តមានស្មាតហ្វូនជំនាន់ថ្មី REDMI Note 15 Series នេះផងដែរ។ កញ្ញា បានបញ្ជាក់ថា Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏របស់ប្រទេសចិន ដែលតែងតែយកចិតទុកដាក់ខ្លាំងទៅលើអ្នកប្រើប្រាស់ ដែលជាអតិថិជនរបស់ខ្លួន ដោយក្រុមហ៊ុនផ្តោតខ្លាំងទៅលើគុណភាព និងសមត្ថភាព ក៏ដូចជាតម្លៃរបស់ផលិតនិមួយៗ ជាពិសេស គឺស្មាតហ្វូន REDMI Note Series តែម្តង។
Article image
ជាមួយគ្នានេះ លោក Jerry Thai ដែលគ្រប់គ្នាស្គាល់ថា ប្រាប់ចំៗ នោះ ក៏បានឡើងបង្ហាញពីចំណាប់អារម្មណ៌ទៅលើស្មាតហ្វូនជំនាន់ថ្មី REDMI Note 15 Series នេះផងដែរ។ លោកបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺពិតជាមានសមត្ថភាពខ្លាំងនៅក្នុងការប្រើប្រាស់ មិនត្រឹមតែមានកាមេរ៉ាថតរូបបានស្អាត មានថ្មទំហំធំ និងមានអេក្រង់អាចមើលឃើញច្បាស់ ក្រោមពន្លឺថ្ងៃនោះទេ គឺថែមទាំងមានរូបរាងធន់រឹងមាំ មិនគួរអោយជឿទៀតផង។
Article image
ដើម្បីបង្ហាញអោយច្បាស់ថា ធន់ឬមិនធន់នោះ លោកក៏បានធ្វើតេស្តផ្ទាល់ទៅស្មាតហ្វូនជំនាន់ថ្មី REDMI Note 15 Series ជាមួយនិងការបាញ់គ្រាប់កិបទៅលើអេក្រង់ ការទម្លាក់នៅក្នុងទឹកក្តៅ ហើយនិងទឹកត្រជាក់ រួមនិងការទម្លាក់កំពស់លើស 2 ម៉ែត្រជាដើម។ ស្មាតហ្វូន REDMI Note 15 Series នៅតែអាចប្រើប្រាស់បានធម្មតា គ្មានបញ្ហានោះទេ។
Article image
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី REDMI Note 15 Series នៅប្រទេសកម្ពុជា នាពេលនេះ គឺមានតម្លៃដូចខាងក្រោម៖
Article image
REDMI Note 15 Pro+ (5G) ទំហំ 12GB-512GB មានតម្លៃ 439 ដុល្លារ
Article image
REDMI Note 15 Pro (5G) ទំហំ 8GB-256GB មានតម្លៃ 309 ដុល្លារ និង 12GB-512GB មានតម្លៃ 369ដុល្លារ
Article image
REDMI Note 15 ទំហំ 6GB-128GB មានតម្លៃ 189 ដុល្លារ និង 8GB-256GB មានតម្លៃ 209ដុល្លារ
Article image
កាសស្តាប់ REDMI Buds 8 Lite មានតម្លៃ 19.99 និង Mijia Smart Audio Glasses មានតម្លៃ 199
Article image
Article image
Article image
Article image
Article image
Article image
Article image
Article image
Article image
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI