ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Yamaha MT-15 ម៉ូតូ Sport Bike ស៊េរីថ្មី សក្តិសមបំផុតសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង

ដោយ

Koun Jab Luffy

29 វិច្ឆិកា 2019 04:22 ទៀបភ្លឺ

អាន 2 នាទី

Article image
កាលព្រឹកថ្ងៃទី 28 វិច្ឆិកា 2019 ក្រុមហ៊ុន គង់ នួន គ្រុប សាខាយ៉ាម៉ាហា ថោន បាក់ទូក បានសម្ពោធលក់ម៉ូតូស៊េរីថ្មីរបស់ខ្លួនចំនួនបីស៊េរី ក្នុងនោះ Yamaha MT-15 ដែលបានដាក់តាំងបង្ហាញបង្អួតរាងយ៉ាងស្រស់ស្អាត ពោរពេញដោយអំណាច ត្រូវបានក្រុមហ៊ុនប្រសិទ្ធិនាមថា ជាប្រភេទម៉ូតូស្ព័របែប Sport Bike ស័ក្តិសមមែនទែន សម្រាប់មិត្តៗយុវវ័យ ដែលតែងតែនិយមការបើកបរម៉ូតូបែបផ្សងព្រេង គ្រប់ស្ថានភាពផ្លូវ។
-កម្លាំងម៉ាស៊ីន
ម៉ូតូ Yamaha MT-15 សេរីថ្មីនេះ ភ្ជាប់មកនូវលក្ខណៈសម្បត្តិយ៉ាងច្រើន ទាំងការឌីហ្សាញលើរូបរាងខាងក្រៅ និងបច្ចេកវិទ្យាថ្មីៗ រួមទាំងរូបរាងដ៏ទាក់ទាញដ៏ស្រស់ស្អាត។  ម៉ាស៊ីនរបស់ Yamaha MT-15 ប្រើបច្ចេកវិទ្យាBlue Core កម្លាំង 155cc មាន6លេខ ប្រើជាមួយស៊ីមីប្រភេទ DIAsII និងប្រព័ន្ធVVA ដែលជាបច្ចេកវិទ្យាជួយឲ្យចំហេះក្នុងម៉ាស៊ីនម៉ូតូឆេះកាន់តែសព្វល្អ ពេលបើកបរក្នុងល្បឿនកាន់តែលឿន។
Article image
ស៊ូប៉ាប់ចំនួន4 ដែលធ្វើការក្នុងម៉ាស៊ីកម្លាំង155cc របស់ម៉ូតូ King on the street ថ្មីនេះ នឹងបញ្ចុះកម្ដៅដោយស្វ័យប្រវត្តិតាមរយៈទឹកស្អំម៉ាស៊ីន ជំនួយដល់ការបើកបរផ្លូវជិតឆ្ងាយរបស់លោកអ្នកបានយ៉ាងរីករាយ និងសន្សំសំចៃសាំងបានកាន់តែច្រើនថែមទៀតផង។  Slipper Clutch មានមុខងារ ជួយដល់ការប្រើប្រាស់អ៊ំប៊្រីយ៉ាឲ្យកាន់តែស្រាលជាងមុន កាត់បន្ថយការប្រើកម្លាំងដៃរបស់អ្នកបើកបរ និងជួយក្ដាប់សង្កត់ស្បែកតឹងណែនល្អ លើការផ្ទេរថាមពលពីម៉ាស៊ីនទៅកាន់កង់។
Article image
-ចង្កៀងមុខ
ចង្កៀងមុខ ជាប្រភេទ Mono Focus LED ផ្ដល់ពន្លឺភ្លឺច្បាស់ជាមួយ កញ្ចក់ប៉ោង បាច់ពន្លឺបំភ្លឺផ្លូវល្អ គ្មានកន្លែងអុចខ្មៅ បញ្ចាំងពន្លឺបានឆ្ងាយល្អ។
-កុងទ័រ
ភ្លើងកុងទ័រជាប្រភេទ LCD រចនាឡើងតាមបែបគ្រួសារត្រកូល MT ដែលបង្ហាញមុខងារជាច្រើន ផ្ដល់ភាពងាយស្រួលសម្រាប់អ្នកបើកបរ។
-តួ និងប៊ូមមុខ
ម៉ូតូ Sport Bike Yamaha MT-15 តំឡើងតួរខ្លួនជាប្រភេទ Deltabox ជាមួយនឹងតុល្យភាពរឹងមាំល្អឥតខ្ចោះ រក្សាលំនឹង និងការបត់បែនបានយាងល្អ។ ប៊ូមមុខ ប្រភេទ UP Side Down ធ្វើការទប់លំនឹងម៉ូតូ ពេលផ្លូវមានសភាពបត់ កោង និងប្រើហ្វ្រាំងបានងាយស្រួល រក្សាសុវត្ថិភាពដល់អ្នកបើកបរបានកាន់តែល្អ។
Article image
ម៉ូតូ Yamaha MT-15 មានបីពណ៌សម្រាប់អតិថិជនធ្វើការជ្រើសរើស ចំពោះតម្លៃវិញ ត្រូវបានក្រុមហ៊ុនដាក់លក់ ក្នុងតម្លៃ $3500 តែប៉ុណ្ណោះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Yamaha MT-15 ម៉ូតូ Sport Bike ស៊េរីថ្មី សក្តិសមបំផុតសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង