ស្វែងរកពួកយើង:

ការនាំចូលឡានថ្មីនៅចុងឆ្នាំ 2025 អាចនឹងមានចំនួនច្រើនជាងរថយន្តជជុះ 60%

ដោយ

Koun Jab Luffy

23 សីហា 2025 02:06 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ នៅសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក" របស់ក្រុមហ៊ុន RMA Cambodia! លោក ងន សាំង ដែលជាអគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៌ថា នៅពេលនេះ រថយន្តដែលនាំចូលពីសហរដ្ឋអាមេរិកពន្ធនាំចូលសូន្យ “០” ប៉ុណ្ណោះ ដែលនេះ គឺជាដំណឹងល្អដល់អតិថិជនរបស់ក្រុមហ៊ុន RMA Cambodia ដែលតែងតែគាំទ្រក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុន RMA នៅប្រទេសកម្ពុជា។
លោកបានបន្ថែមថា រថយន្ដថ្មីល្បីៗ របស់អាមេរិក ដូចជា Ford និង Jeep គឺល្បីទូទាំងពិភពលោក ហើយឥឡូវជាមួយអត្រាពន្ធថ្មី គឺនិងមានបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុន លោកគិតថា នឹងឡានថ្មីនេះ នឹងមានអ្នកប្រើកាន់តែច្រើន។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន RMA Cambodia តម្លៃពិសេសថ្មីគឺ ម៉ាក JEEP WRANGLER RUBICON តម្លៃ 107,000 ដុល្លារ ចុះនៅសល់មកត្រឹម 97900 ដុល្លារ ,រថយន្ត RAM 1500 REBEL តម្លៃ 109,000 ចុះនៅសល់មកត្រឹម 99,900 ដុល្លារអាមេរិក និងរថយន្ត FORD RAPTOR F150 ចុះនៅសល់មកត្រឹម 14,9000 ដុល្លារ។
Article image
នៅក្នុងឱកាសនោះ លោក ងន សាំង ក៏បានបញ្ជាក់ដែរថា សព្វថ្ងៃនេះ ទីផ្សាររយន្តនៅកម្ពុជា សម្រាប់រថយន្តថ្មី មានការនាំចូលច្រើនជាងរថយន្តជជុះ។ លោកសង្ឃឹមថា នៅចុងឆ្នាំ 2025 ចំនួនរថយន្តថ្មី គឺនឹងមានការនាំចូលច្រើនជាងរថយន្តជជុះចំនួន 60% ប្រៀបធ្រៀបចំនួនរថយន្តទំាងអស់។ ចំណែករថយន្តជជុះអាចនៅសល់ត្រឹមតែ 40% ប៉ុណ្ណោះ។
Article image
លោក ងន សាំង បានបន្ថែមថា៖ RMA គឺជាក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយ RMA Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន បាននាំចូលគ្រឿងចក្រកសិកម្ម និងរថយន្ដម៉ាកល្បីៗមកកាន់កម្ពុជា។ លោកអគ្គនាយកបាននិយាយថា នៅចុងឆ្នាំ 2025 នេះ ក្រុមហ៊ុនបានផ្ដល់ឱកាស និងតម្លៃកាន់តែល្អសម្រាប់អតិថិជន។ ឥឡូវបងប្អូនយើង មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍ប្រើរថយន្ដថ្មី ហើយមានជីវភាពនិងសេដ្ឋកិច្ចល្អ ។
ការនាំចូលឡានថ្មីនៅចុងឆ្នាំ 2025 អាចនឹងមានចំនួនច្រើនជាងរថយន្តជជុះ 60%