ស្វែងរកពួកយើង:

កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

ដោយ

Koun Jab Luffy

04 វិច្ឆិកា 2024 06:52 ព្រលប់

អាន 3 នាទី

Article image
កាលពីថ្ងៃទី 4 វិច្ឆិកា នេះ ក្រុមហ៊ុនហួវៃបានដាក់សម្ពោធជាផ្លូវការនូវកំពូលកំពូលថេប្លេត flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro ជំនាន់ចុងក្រោយមកកាន់ទីផ្សារប្រទេសកម្ពុជា សម្រាប់អតិថិជនកំពុងតម្រូវការថេប្លេតកំពូលល្បឿនលឿន អេក្រង់គុណភាពខ្ពស់ ការពារភ្នែក គ្មានចំណាំងផ្លាត សម្រាប់បំពេញការងាររដ្ឋបាល ការិយាល័យ ការងារបែប Creative ការងារឌីហ្សាញ ឬ គូរគំនូរឌីជីថលបែបអាជីពជាដើម។ ខាងក្រោមនេះជាលក្ខណៈពិសេសដូចជា៖
ចំនុចពិសេសទី១ :  ជាថេប្លេតកំពូលដំបូងគេផ្តល់ជូនក្តារចុចប្រើប្រាស់បានច្រើនទម្រង់ប្រសើរជាងកុំព្យូទ័រ មានកន្លែងផ្ទុក នឹង សាកថ្ម ប៊ិចស្រាប់នៅលើ Keyboard ផ្ទាល់ ប្រើប្រាស់បច្ចេកវិទ្យា Nearlink លឿនជាង Bluetooth ដង មានTouchpad ធំងាយស្រួលបញ្ចាជំនួស Mouse ធន់នឹងស្នាមប្រលាក់ដូចជា កាហ្វេ ទឹកប៊ិច ជាដើម ដោយសារតែ Keyboard នេះ ធ្វើពីវត្ថុធាតុការពារប្រលាក់ ដូច្នេះទោះក្នុងស្ថានភាពបែបណា គឺមានសភាពថ្មីជានិច្ច។
Article image
បើនិយាយពីទម្រង់បើកថេប្លេតវិញគឺដូចទៅនឹងទម្រង់ Laptop យើងអាចបើក ត្រឹមដៃម្ខាង ហើយយើងក៏អាចលើកថេប្លេតត្រឹមតែដៃម្ខាងផងដែរចំនុចដែលកាន់តែងាយស្រួល គឺយើងអាចប្រើបានច្រើនទម្រង់ ដូចជាទម្រង់កុំព្យូទ័រ ទម្រង់ស្តូឌីយូ ឬទម្រង់សម្រាប់សរសេរនិងគូគំនូរ
Article image
Article image
ចំនុចពិសេសទី2 :  ជាថេប្លេតកំពូលប្រើ office កុំព្យូទ័រ Version ផ្តល់ជូនកម្មវិធី Office កុំព្យូទ័រ Version 2.0 ដោយឥតគិតថ្លៃពេញមួយជីវិតមានដូចជា Word, PowerPoint, Excel និង PDF reader បន្ថែមជាមួយ font Khmer Unicode ជាង 400+ fonts យើងអាចយកឯកសារ office ដែលកំពុងធ្វើនៅ MatePad Pro ទៅធ្វើបន្តនៅ កុំព្យូទ័រ ឬ យកពី កុំព្យូទ័រ ទៅធ្វើបន្តនៅ MatePad Pro នៅតែរក្សាទម្រង់ template និង font អក្សរដូចគ្នា ផ្តល់ជាអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទៅលើការងារការិយាល័យ ឬសម្រាប់សិក្សាកាន់តែងាយស្រួល កាន់តែទំនើប  ។
Article image
Article image
Article image
ចំនុចពិសេសទី3 :  ជាថេប្លេតដំបូងគេបំពាក់អេក្រង់គ្មានចំណាំងផ្លាត Tandem OLED PaperMatte Display ទំហំអេក្រង់ 12.2” ជាប្រភទអេក្រង់ PaperMatte គ្មានចំណាំងផ្លាត ក្រាលបន្ទះអេក្រង់ OLED ពីជាន់ផ្តល់កម្រិតពន្លឺរហូតដល់ 2000nits ក្លាយជាអេក្រង់ល្អភ្លឺដាច់គេនៅទីផ្សារថេប្លេត ជាមួយប្រព័ន្ធការពារភ្នែកកម្រិតខ្ណស់ TUV របស់អាឡឺម៉ង់ សរសេរដូចលើក្រដាសសៀវភៅ  ល្បឿន Refresh Rate 144hz កម្រិត Resolution 2.8K ផ្តល់នៅកម្រិតពណ៍ច្បាស់បែបធម្មជាតិ មិនចាញ់ពន្លឺថ្ងៃនៅពេលធ្វើការខាងក្រៅ។
Article image
Article image
Article image
ចំនុចពិសេសទី4 :  ជាថេប្លេតកកំពូដែលមានការ ឌីហ្សាញស្តើងបំផុត ខ្នងផលិតដូចសរសៃសូត្រមាស Golden Silk Design ដំបូងគេជាមួយកម្រាស់ដ៏ស្តើងត្រឹមតែ 5.5mm និង គែមអេក្រង់ ស្តើង ជាមួយល្បឿនសាកថ្មរហូតទៅដល់ 100W លាក 55នាទីពេញ ទំហំថ្មធំ 10100mAh មើលវិដេអូជាប់ 14 ម៉ោង បំពាក់បច្ចេកវិទ្យាសម្លេងផ្ទាល់ខ្លួន គឺ HUAWEI Sound មានឧបល័រចំនួន 8  ធ្វើឲ្យសម្លេងលឺខ្លាំង បាស់បុកខ្លាំង, ហើយលើកនេះ Huawei បន្ថែមជាមួយ Fingerprint ស្កែនដោះសោត្រឹមមួយពព្រឹចភ្នែក នឹង ផ្តល់ជូនកម្មវិធី GoPaint ជំនាន់ថ្មីអាចបង្កើតផ្ទាំងគំនូររហូតដល់កម្រិត 8K និង មានមុខងារ Brush បន្ថែមទំនើបថ្មីៗជាច្រើន ។
Article image
ចំនុចពិសេសទី5 :   ផ្តល់ជូនការដូរសរុបទឹកប្រាក់រហូតដល់ជាង 800+ មានដូចជា original  Huawei Glide Keyboard មានតម្លៃ 249ដុល្លា ប៊ិចឆ្លាតវៃ Original Huawei M-Pencil ជំនាន់ទី3 តម្លៃ 129ដុល្លា កាបូបស្ពាយប្រណិតតម្លៃ $39 , Original Huawei Bluetooth Mouse តម្លៃ 39ដុល្លា ថែមជូនក្រណាត់ Fiber Cloth សម្រាប់សម្អាតអេក្រង់ ថែមជូន កម្មវិធី Office មាន license មួយជីវិតចំនេញជាង 300ដុល្លា ក្នុងរយះពេល 5ឆ្នាំ ថែមជូនឥតគិតថ្លៃកម្មវិធីគូរគំនូអាជីព GoPaint ដំឡើងមកជាស្រេច ។
Article image
ក្រុមហ៊ុនហួវៃ បានប្រកាសតម្លៃលក់ផ្លុវការ Huawei MatePad Pro មានតម្លៃ $999 ជាមួយទំហំ RAM 12GB Storage ទំហំ 512GB  មកកាន់ទីផ្សារប្រទេសកម្ពុជា ។