ស្វែងរកពួកយើង:

កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

28 វិច្ឆិកា 2025 02:50 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ត RAM នៅលើទីផ្សារប្រទេសកម្ពុជា រួចមកឃើញថា ក្រុមហ៊ុន RMA Cambodia បានធ្វើអោយអតិថិជននៅកម្ពុជា មានការចាប់អារម្មណ៌ និងគាំទ្រជាខ្លាំងទៅលើកំពូលរថយន្ត Pick Up មួយនេះ ដោយមួយរយៈចុងក្រោយនេះ មានកត់សម្គាល់ឃើញថា ទីផ្សារថយន្ត RAM នៅស្រុកខ្មែរ គឺចាប់ផ្តើមមានសន្ទុះកើនឡើង ហើយនិងឃើញមានវត្តមានរបស់រថយន្ត RAM 1500 REBEL ជាច្រើនគ្រឿងផងដែរ បានធ្វើចរាចរណ៏តាមដងផ្លូវនៅកម្ពុជា ។
សូមជំរាបថា RAM គឺជាកំពូលរថយន្ត Pick Up ដ៏ខ្លាំងរបស់សហរដ្ឋអាមេរិក ដែលមានកម្លាំងខ្លាំងលើសគេ និងមានឈ្មោះល្បីល្បាញជុំវិញសកលលោក ហើយនិងស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ Stellantis គឺរថយន្ត RAM Trucks។
Article image
សម្រាប់វត្តមានរថយន្ត RAM 1500 RABEL ស៊េរីឆ្នាំ 2025 កន្លងទៅនេះ ត្រូវបានគេចាត់ទុកថា គឺជារថយន្ត Pick Up របស់អាមេរិក ហើយនឹងមានការទទួលស្គាល់ថា នេះគឺជារថយន្ត Pick Up ប្រភេទ Luxury ដែលអាចផលិតកម្លាំងបានរហូតដល់ 420 សេះ ខណៈដែលម៉ូដែល RAM RHO អាចផលិតឡើងរហូតដល់ 540 សេះ។
Article image
ហើយនៅពេលថ្មីៗខាងមុខនេះ RAM ដែលតំណាងឲ្យអំណាច ភាពអង់អាច និងជ័យជំនះ ជាមួយបច្ចេកវិទ្យារដ៏ទំនើប សមស្របគ្រប់ស្ថានភាព និងកាលៈទេសៈផ្លូវនៅប្រទេសកម្ពុជា នឹងមាននាំមកនូវសមាជិកថ្មីម៉ូដែល RAM 1500 RHO 2026 ដែលជាកំពូលរថយន្ត Spec សម្រាប់ត្រកូលរថយន្ត Pick Up មកកាន់ទីផ្សារប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះហើយ។ សូមកុំភ្លេចតាមដានផេកផ្លូវការណ៌របស់ RAM Cambodia ទាំងអស់គ្នា!
Article image
សម្រាប់អតិថិជនទាំងអស់ ដែលមានចំណាប់អារម្មណ៌ ជាមួយរថយន្ត RAM ថ្មីនេះ អាចមកកាន់ Showroom RAM Cambodia ដែលមានទីតាំងស្ថិតនៅផ្សារ Olympia និងនៅលើផ្លូវ 60 ម៉ែត្រព្រមទាំងទទួលនូវសេវាកម្មជួសជុល ដែលមានទីតាំងនៅលើផ្លូវ 60 ម៉ែត្រ មហាវិថីសម្ដេចហ៊ុន សែន កែងផ្លូវឧញ៉ាហ៊ុន នាង។
Article image
កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ