ស្វែងរកពួកយើង:

កំពូលស្មាតហ្វូនហ្គេម បន្ទះឈីប 5G និងថ្មដែលប្រើប្រាស់បានយូរបំផុត ក្រោម 300 ដុល្លារ ដែលគ្រប់គ្នារង់ចាំ បានមកដល់ទីផ្សារកម្ពុជាហើយ

ដោយ

Koun Jab Luffy

06 ឧសភា 2024 09:09 ព្រឹក

អាន 4 នាទី

Article image
ក្រុមហ៊ុន TECNO Mobile បានប្រកាសចេញនូវ ស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G នៅក្នុងទីផ្សារកម្ពុជាហើយ។ស្មាតហ្វូនស៊េរីថ្មីនេះ TECNO POVA 6 Pro 5G ដែលជាស្មាតហ្វូនលេងហ្គេមល្អបំផុត ដែលមានបំពាក់នូវ បន្ទះឈីប 5G ជាមួយថ្មទំហំធំដែលអាច សាកបានលឿនរហូតដល់ 70W តម្លៃក្រោម៣០០ដុល្លារ!។
រូបរាង: ការឌីហ្សាញរចនាបថរូបរាងថ្មីប្លែកជាមួយភ្លើង Dynamic Dynamic-light effect នៅក្នុងខាងក្រោយ ជាមួយនឹងគែម Bezel ខ្លី ទម្ងន់ត្រឹមតែ 195g និងកំរាស់ស្តើងត្រឹមតែ 7.88mm និងពន្លឺខ្នងក្រោយ មានភ្លើង Dynamic-light effect ដ៏ទាក់ទាញ កាន់តែទាក់ទាញសម្រាប់Gamer ច្បាស់ជាចូលចិត្តលើការ ឌីហ្សាញបែបនេះ។
Article image
អេក្រង់ AMOLED 10 Bit៖ POVA 6 Pro 5G មានអេក្រង់ដិតស្រស់ បច្ចេកវិទ្យាពន្លឺ PWM 2160Hz AMOLED នេះធានាបាននូវបទពិសោធន៍ នៃការមើលបានច្បាស់នៅទីងងឹត ហើយវាក៏ត្រូវបានបញ្ជាក់ដោយ TÜV Rheinland សម្រាប់ការការពារភ្នែក។ ជាមួយRefresh 120Hz, DCI-P3 100% wide color gamut, កម្រិតពណ៌ខ្ពស់ 5000000:1 និងកម្រិតពន្លឺភ្លឺបំផុតដល់ 1300nit ដែលផ្តល់បទពិសោធន៍ អស្ចារ្យ សម្រាប់ការ លេងហ្គេម និងមើលវីដេអូ។លើសពីនេះ បច្ចេកវិទ្យា Ultra Fast Unock ស្កេនក្រយ៉ៃដៃ លើអេក្រង់ រហ័ស និងសុវត្ថិភាព។
Article image
កាមេរ៉ា 3 គ្រាប់: បំពាក់ដោយប្រព័ន្ធកាមេរ៉ាដ៏សម្បូរបែប
TECNO POVA 6 Pro 5G រាល់ពេលថតជាមួយនឹងរូបភាពដិតស្រស់ និងកម្រិតពណ៌ច្បាស់។កាមេរ៉ាមេទំហំ 108MP ផ្តល់នូវរូបភាព ដ៏គួរឱ្យ ភ្ញាក់ផ្អើល ខណៈដែលកាមេរ៉ា AI ជំនួយក្នុងការគណនាពណ៌។ លើសពីនេះ កាមេរ៉ាម៉ាក្រូទំហំ 2MP អាចឱ្យអ្នកប្រើប្រាស់ថតវត្ថុតូចៗ។
Article image
កាមេរ៉ា Ultra Vivid 108MP៖ TECNO POVA 6 Pro 5G បំពាក់កាមេរ៉ាកម្រិត ច្បាស់ 108MP ដ៏អស្ចារ្យ គួបផ្សំជាមួយបច្ចេកវិទ្យា In-sensor-zoom។ រូបភាពនៅតែច្បាស់ និងរស់រវើក ទោះបីជា Zoom ដល់ 10x ក៏ដោយ។ទន្ទឹមនឹងនេះ កាមេរ៉ាខាងមុខទំហំ 32MP ច្បាស់ល្អ ជាមួយភ្លើង LED Dual-Tone Cool និង Warm ។ ចាប់យករូបភាពបានច្បាស់ បំពាក់ដោយ AI Portrait Beauty. Wide-Angle Selfie Mode ធ្វើឱ្យការថតរូប Selfie ជាក្រុមកាន់តែទូលាយ។
Article image
កម្លាំងម៉ាស៊ីន: ដំណើរការដោយបន្ទះឈីបហ្គេម MediaTek Dimensity 6080 5G Processor ទំហំផ្ទុក 256G មានមុខងារបង្កើន Ram រហូតដល់ 24GB, POVA 6 Pro 5G ធានាបាននូវបើកកម្មវិធីច្រើនចោល និងបទពិសោធន៍លេងហ្គេមរលូន។
Article image
ថ្មប្រើបានយូរ៖ ជាមួយនឹងថាមពលថ្ម 6,000mAh អាច Stand by រហូតដល់ 789ម៉ោង និងការលេងហ្គេមធ្ងន់ៗ 11 ម៉ោង។ លើសពីនេះទៅទៀត បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 70W UltraCharge ជាមួយ Smart AI ធ្វើឲ្យថ្មប្រើបានយូរឆ្នាំ និង បច្ចេកវិទ្យា Bypass Charge ដែលជួយទប់កម្តៅពេលសាកថ្ម លេងហ្គេម ។
Article image
ប្រព័ន្ធសម្លេងនិងម៉ូទ័ររំញ័រដ៏អស្ចារ្យៈ បាសបំពងសំឡេង ២គ្រាប់ ជាមួយបច្ចេកវិទ្យា DTS + Hi Res និងរំញ័រ 4DVibrationពេលលេងហ្គេមដូចជា PUBG ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមយ៉ាងរលូន។
•ប្រព័ន្ធប្រតិបត្តិការ៖ ដំណើរការលើប្រព័ន្ធប្រតិបត្តិការថ្មី Android 14 ផ្តល់នូវស្ថេរភាពក្នុងការប្រើប្រាស់ សុវត្ថិភាព និងលក្ខណៈពិសេសដូចជា Dynamic Port, Always On Display, ប្រព័ន្ធបន្សាបកម្តៅពេលលេងហ្គេម និង IP53 ធន់នឹងទឹក និងធូលី។
Article image
ចំណុចពិសេសលម្អិត៖
- រូបរាងទាក់ទាញ Dimensions 165.5 X 76.1 X 7.88mm
- អេក្រង់ 6.78" AMOLED និងល្បឿន 120Hz
- ឈីបខ្លាំង MediaTek Dimensity 6080 5G Chipset
- ទំហំផ្ទុក 12GB (MemFusion up to 24GB) + 256GB
- កាមេរ៉ា ភ្នែក 3 ទំហំ 108MP+AI CAM+Macro CAM
- បាសបំពងសំឡេង២គ្រាប់ DTS + Hi Res,
- ផ្តល់ភាពងាយស្រួល ស្កេនដោះសោរ Fingerprint on Display / Face Unlock
- ប្រព័ន្ធ WIFI 2.4+5GHz/ ប្លូធូ 5.2/ វិទ្យុFM /NFC
- ទំហំថ្មធំ 6000mAh និងសាកថ្មលឿន70W
- ប្រព័ន្ធការពារ ទឹកកម្រិតស្រាល IP53
- ប្រព័ន្ធប្រតិបត្តិការថ្មី Android 14
- ជម្រើសពណ៌ : ខ្មៅ / បៃតង
វាបំពាក់ដោយបច្ចេកវិទ្យាថ្មីលើសពីជំនាន់មុន ដំណើរការបន្ទះឈីប 5G ថ្មី និងលឿនជាងមុន កាមេរ៉ាខ្លាំងជាងមុន និងសមត្ថភាពថ្មធំជាងមុន ដែលជាកំពូលស្មាតហ្វូនហ្គេមល្អបំផុត តម្លៃក្រោម 300 ដុល្លារ។TECNO POVA 6 Pro 5G (RAM 12GB ROM 256GB) មានតម្លៃពិសេសត្រឹមតែ $259 ជាមួយ Suprise gift នៅក្នុងប្រអប់ និងមានថែមជូនកាដូពិសេសផងដែរ។
គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជានិងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក។សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [ https://www.facebook.com/TECNOMobileCambodia  ] ឬ ចូលគ្រុប TECNO Cambodia Official Fan club [ https://www.facebook.com/groups/tecnocambodiaofficialfanclub  ] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕
កំពូលស្មាតហ្វូនហ្គេម បន្ទះឈីប 5G និងថ្មដែលប្រើប្រាស់បានយូរបំផុត ក្រោម 300 ដុល្លារ ដែលគ្រប់គ្នារង់ចាំ បានមកដល់ទីផ្សារកម្ពុជាហើយ