ស្វែងរកពួកយើង:

កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

ដោយ

Koun Jab Luffy

24 សីហា 2025 12:05 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីយប់មិញនេះ ក្រុមហ៊ុន HONOR ប្រចាំនៅកម្ពុជា បានធ្វើពិធីបើកសម្ពោធលក់ជាផ្លូវការនូវ កំពូលស្មាតហ្វូនអេក្រង់បត់ បំបែកឯកត្តកម្មពិភពលោក ធន់មាំតាន់ អាចទ្រទម្ងន់104kg ដំបូងគេបង្អស់ គឺ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត បត់បាន50ម៉ឺនដងស្មើនឹង 15ឆ្នាំ បំពាក់កាមេរ៉ា AI 3គ្រាប់ 100x ហ្ស៊ូម ថាមពលថ្មធំ 5820mAh ក្នុងតម្លៃត្រឹមតែ 1499$  ថែម HONOR Premium Case និង នាឡិកាឆ្លាតវៃ HONOR Watch 4 តម្លៃ 119$ កក្រើកអាគារ ប៉េងហូួត Grand Hall Platinum។
នៅក្នុងពិធីសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G នេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា ភ្ញៀវកិត្តិយស តារាកិត្តយស រួមមាន លោក សំ កុសល់ លោកប្រាប់ចំៗ កញ្ញា Vin Mart ថ្នាក់ដឹកនាំក្រុមហ៊ុន HONOR និង YAKO TECHNOLOGY គ្រប់ជាន់ថ្នាក់ ញុំាងឲ្យបរិយាកាសកាន់តែអធិកអធមគួរឲ្យសារទរក្រៃលែង។
Article image
HONOR Magic V5 5G គឺជាប្រភេទទូរសព្ទអេក្រង់បត់ដំបូងគេបង្អស់ដែលត្រូវបាន ក្រុមហ៊ុនសម្រិតសម្រាំងធ្វើឡើងជាមួយនឹងរចនាបទល្អឥតខ្ចោះ ទំនើបស៊ីវិល័យ ទាន់សម័យ មានកម្រាស់កាន់តែស្តើងត្រឹមតែត្រឹមតែ 8.8mm និងទម្ងន់កាន់តែស្រាលត្រឹមតែ 217g មាំធន់អាចបត់បានរហូតដល់ទៅ50ម៉ឺនដង ស្មើនឹង15ឆ្នាំដោយគ្មានហានិភ័យ រីឯកញ្ចក់ធន់នឹងការធ្លាក់ដល់ទៅ10ដង ធន់នឹងការឆ្កូត ស្នាមប្រឡាក់ 15ដង។  HONOR Magic V5 5G កំពុងឈរនៅលេខរៀងទីមួយក្នុងការបំបែកកំណត់ត្រាពិភពលោក ជាកំពូលស្មាតហ្វូនអេក្រង់បត់បត់ធន់មាំតាន់ អាចទ្រទម្ងន់រហូតដល់ទៅ104kg (The Guinness World Record by Lifting 1 104kg refrigerator using its revolutionary Luban Damping Hinge)។
Article image
ថ្លែងនៅក្នុងកម្មវិធី លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “គិតមកទល់ពេលនេះ តួលេខនៃការកម្ម៉ង់ទុកមុន កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កើនឡើងដូចទឹកបាក់ទំនុប។
Article image
អាស្រ័យហេតុនេះវត្តមានជាផ្លូវការនៃកំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G លើកនេះ នឹងបើកទំព័រជោគជ័យថ្មីថែមួយកម្រិតទៀតសម្រាប់ក្រុមហ៊ុន HONOR ដណ្តើមយកទីផ្សារធំ ក្នុងវិស័យស្មាតហ្វូនថ្នាក់ខ្ពស់នៅក្នុងប្រទេសកម្ពុជាយើង”។
Article image
គួររំលឹកផងដែរថា កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G ប្រើប្រាស់នូវបន្ទៈឈីប លំដាប់កំពូល Qualcomm Snapdragon 8 Elite ចុងក្រោយបង្អស់ ប្រើបច្ចេកវិទ្យា 3nm មានរ៉េម 16GB អង់ផ្ទុកទិន្នន័យ 512GB បំពាក់នូវប្រព័ន្ធ 5G អីុនធឺណែតដើរលឿនដូចហោះ ថាមពលថ្មធំមហិមារហូតដល់ទៅ 5820mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 66W HONOR SuperCharge ។
Article image
HONOR Magic V5 5G បំពាក់នូវកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាមេមានទំហំ 5០MP (f/1/6, OIS) សម្រាប់ថតរូបវីដអូប្លង់ទូទៅ កាមេរ៉ាទី2មានទំហំ 50MP Ultra Wide (f/2/0) សម្រាប់ថតរូបប្លង់ទូលាយ អាចថតរូបមនុស្សឃើញខ្ពស់ស្រឡៈល្អ និង កាមេរ៉ាទី3 ទំហំ 64MP Telephoto ឡេន (f/2/5, OIS) សម្រាប់ថត Telephoto អាចហ្ស៊ូមបានរហូត 3x Optical Zoom និង 100x Digital Zoom ។ រីឯកាមេរ៉ាមុខវិញ មានទំហំ 20MP (f/2.2) (Interior Screen) អាចថតរូប ឬវីដេអូស៊ែលហ្វី ស្រស់ស្អាតជាទីគាប់ចិត្ត។
Article image
អ្វីដែលកាន់តែពិសេសទៀតនោះគឺ ស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G មិនត្រឹមតែមានរហ័ស្សនាម ធន់មាំតាន់ប៉ុណ្ណោះទេ តែថែមទាំងមានបំពាក់នូវ IP58&IP59 ការពារទឹកនឹងធូលីបានយ៉ាងល្អបំផុតឥតខ្ចោះ ដោយអតិថិជនលែងបារម្ភរឿងទូរសព្ទចូលទឹកខូច ក្នុងករណីរបូតទូរសព្ទចូលទឹក ឬ ត្រូវទឹកភ្លៀវដោយចៃដន្យ។
Article image
កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ត្រូវបានសាទរខ្លាំងជាមួយនឹងតម្លៃលក់ល្អមួយគ្មានពីរគឺត្រឹមតែ 1,499$ ហើយព្រមទាំងមានកាដូជូនថែមទៀតផងរួមមាន HONOR Premuim Case និង នាឡិកាឆ្លាតវៃ HONOR Watch 4 តម្លៃ 119$។ ចាប់ពីនេះតទៅ អតិថិជនអាចរកជាវបាននៅតាមបណ្តាហាងលក់ទូរសព្ទនានា ឬ ហាងដែលមានស្លាកសញ្ញា HONOR ។
Article image
Article image
កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ