ស្វែងរកពួកយើង:

ក្រុមហ៊ុន HONOR បង្ហាញវត្តមាន HONOR X9c 5G តម្លៃ 329$ និង HONOR X9c Smart 5G តម្លៃ 279$ តាន់គ្រប់ជ្រុង ជំនាន់ AI ធន់នឹងទឹកក្តៅ ទឹកត្រជាក់ -30c ដំបូងគេបង្អស់

ដោយ

Koun Jab Luffy

25 កុម្ភៈ 2025 04:10 ល្ងាច

អាន 4 នាទី

Article image
នៅថ្ងៃទី 25 កុម្ភៈ ឆ្នាំ 2025 ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី តាន់គ្រប់ជ្រុង, ជំនាន់ AI, ធន់នឹងទឹកក្តៅ និងត្រជាក់ -30c, លេងហ្គេមស្មូត និងថតរូបអែម! ម៉ូដែល HONOR X9c 5G មានតម្លៃ 329$ ថែមកាដូសរុប 89$ និង HONOR X9c Smart 5G តម្លៃ 279$ ថែមកាដូសរុប 60$។ ព្រឹត្តិការណ៌នេះ ប្រារព្ធធ្វឡើងសណ្ឋាគារ Morgan Tower ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន HONOR និងក្រុមហ៊ុន YAKO TECHNOLOGY ហើយនិងតារាសំដែង ពូណុយ, កញ្ញា យ៉ែម ស្រីពេជ្រ, លោក Jerry Thai ប្រាប់ចំៗ, លោក ដុំហ្វីល, អ្នកអត្ថាធិប្បាយ លោក ម៉េងលី  និងភ្ញៀវកិត្តិយស ហើយនិងមិត្តអ្នកសារព័ត៌មានជាច្រើនរូប។
ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចធ្វើការកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី HONOR X9c 5G បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេស ជាមួយការថែមកាដូ កាសប្លូធូស EARBUD X7 lite, Bluetooth Speaker, Case និងស្រ្គីន សរុបជាទឹកប្រាក់ 89$ ខណៈដែល HONOR X9c Smart 5G នឹងទទួលបានកាដូ កាសប្លូធូស EARBUD X7 lite, Case និងស្រ្គីន សរុបជាទឹកប្រាក់ 60$ ។
Article image
កាន់តែពិសេសពីជំនាន់មុន HONOR X9c 5G តាន់បែប AI គ្រប់ជ្រុងជាងមុនរហូតដល់ទៅ 200% ដោយបន្ថែមមកជាមួយភាពតាន់កម្រិត ផ្កាយ 5 ពីប្រទេសស្វីស មានការកាពាររហូតដល់ទៅកម្ពស់ 2 ម៉ែត្រ ភ្ជាប់មកជាមួយហ្នឹងការធន់ជាមួយទឹកក្តៅ និងទឹកត្រជាក់ដល់ទៅ -30c។ បំពាក់បន្ថែមជាមួយគ្រឿងបង្គុំទប់រំញ័រ 2.0 ដែលអាចថែរក្សារនូវគ្រឿងក្នុងពីការធ្លាក់បានយ៉ាងមានប្រសិទ្ធភាព។ ជាមួយហ្នឹងសមាសធាតុផ្សំឡើងពីតួខ្លួនយ៉ាងរឹងមាំទាំងមូល បូករួមទាំងកញ្ចក់កាម៉េរាខាងក្រោយ ក៏បានដាក់មកដូចគ្នាទៅហ្នឹងកញ្ចក់អេក្រង់ Super Double Tempered Glass AGC DT star2 Plus ផងដែរ។
Article image
លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរស័ព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វត្តមាន HONOR X9c 5G គឺជាការកំណែរទម្រង់ អាប់ដេតដ៏អស្ចារ្យក្នុងជំនាន់ AI ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន នាពេលបច្ចុប្បន្ន មានរូបរាងស្អាត ទាន់សម័យ ស៊ីវិល័យ អេក្រង់តាន់រឹងមុំាធន់នឹងការធ្លាក់ 200% (ពីរដង) តាន់គ្រប់ជ្រុង ភ្ជាប់បច្ចេកវិទ្យាការពារជម្រាបទឹក IP65M កម្រិតខ្ពស់ 3 ស្រទាប់ការពារ ធន់នឹងសីតុណ្ហភាព ទាំងទឹកក្តៅ និងទឹកត្រជាក់ -30c ហើយអាចចុចប្រើប្រាស់បានយ៉ាង Smooth ធម្មតា ទោះបីជាសើម ឬទឹកនៅលើអេក្រង់ក៏ដោយ ជាមួយនឹងមុខងារពិសេសចុងក្រោយ Wet hand touch control។
Article image
HONOR X9c 5G បំពាក់នូវកាម៉េរាភ្ជាប់មកជាមួយហ្នឹង Len គោលធំទំហំ 108MP មានប្រព័ន្ធទប់លំនឹង Stabilize OIS និង EIS អាចថតរូប Portrait បានដល់ទៅ 3X និង កម្រិត វីដេអូដល់ទៅកម្រិត 4K មានមុខងារ AI Eraser អនុញ្ញាតឲ្យយើងលុប ឬ កែប្រែរូបភាពដែលយើងបានថតហើយនៅកន្លែងដែលមានមនុស្សច្រើនឲ្យដូចយើងនៅតែម្នាក់ឯង ឬ យករូបភាពចាស់ៗ មកកែសម្រួលក៏បានដូចគ្នា។ មួយវិញទៀតមុខងារ AI motion Capture អាចចាប់យកចំនុចរូបភាពដែលល្អឥតខ្ចោះ ទោះបីជាយើងពុំបានចុចថតក៏ដោយ។
Article image
HONOR X9c 5G មានថាមពលថ្មធំ 6600mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 66W សាកម្តងប្រើបានបួនថ្ងៃ បំពាក់នូវ បន្ទះឈីនកម្រិត 4nm អាចសន្សំសំចៃថាមពលថ្មបានកាន់តែយូរ មាន RAM ធំដល់ទៅ 24GB (12GB+12GB) និង ទំហំផ្ទុកដល់ទៅ 256GB ដែលអាចអូសបាននូវកម្មវិធី ធំៗ កាត់រូប កាត់វីដេអូ លេងហ្គេមបានយ៉ាង Smooth ក្នុងកម្រិត Refresh Rat 120hz និង អាចផ្ទុកនូវ រូបភាព វីដេអូ ឯកសារ បានយ៉ាងគ្រប់គ្រាន់។
Article image
អ្វីដែលកាន់តែពិសេសនោះគឺ HONOR X9c 5G បំពាក់មកជាមួយអេក្រង់កោងទំនើប មានកម្រិតល្បឿនអូសបានដល់ទៅ 120hz និងអាចបើកបង្ហាញពន្លឺបានដល់ 4000nits ជាមួយពណ៍នៃអេក្រង់ AMOLED 1 ពាន់លានពណ៍ បង្ហាញរូបបានដិតស្រស់ និង មិនចាញ់ពន្លឺថ្ងៃទោះបីប្រើប្រាស់នៅ Outdoor ក៏ដោយ ហើយក៏មិនភ្លេចគិតគូរដល់សុខភាពភ្នែករបស់អ្នកប្រើប្រាស់ផងដែរជាមួយនឹង អេក្រង់កាពារភ្នែក កម្រិតខ្ពស់លេខមួយ ដែលមាន PWM Dimming ដល់ទៅ 3840hz អាចការពារភ្នែកបានយ៉ាងល្អ។
នៅមិនទាន់អស់នោះទេ HONOR X9c 5G មាន Speakers 2 គ្រាប់លើក្រោម កម្រិតសម្លេង Stereo អាចបើកបន្ថែមអស់ដល់ទៅ 300% ពិតជាបំពេញតម្រូវការកំសាន្ត និង ប្រើប្រាស់ទូទៅរបស់អ្នកបានយ៉ាងល្អ ទាំងនៅក្នុង ឬ នៅក្រៅ។
អតិថិជនក៏អាចជ្រើសរើសនូវ Model HONOR X9c Smart 5G បានផងដែរ ដែលមាន អេក្រង់តាន់ជំនាន់ AI តាន់ជាមួយទឹកក្តៅ និងទឹកត្រជាក់ -30c AI កាម៉េរា ទំហំ 108MP អាចប្រើប្រាស់ AI Eraser លុបរូបភាព RAM 24GB Memory 256GB មានទំហំថ្មធំ 5800mAh កម្លាំងសាកថ្ម 35W អេក្រង់ LCD ល្បឿន 120Hz កម្រិត 850nit ជាមួយនឹង Speaker នៅខាងក្រោម ដែលមានតម្លៃទាបជាង បងប្រុស HONOR X9c 5G។
Article image
និយាយរួមជ្រើសរើសស្មាតហ្វូនស៊េរីថ្មី HONOR X9c 5G តម្លៃ 329$ និង HONOR X9c Smart 5G តម្លៃ 279$ តាន់គ្រប់ជ្រុង ជំនាន់AI ធន់នឹងទឹកក្តៅ ទឹកត្រជាក់ -30c លេងហ្គេមSmooth ថតរូបម៉ាអែម ពិតជាមិនខកបំណងឡើយ បានទាំងទូរសព្ទគុណភាពល្អ និងកាដូបន្ថែមជាទីគាប់ចិត្តថែមទៀតផង។