ស្វែងរកពួកយើង:

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ

Koun Jab Luffy

22 សីហា 2025 04:56 ល្ងាច

អាន 3 នាទី

Article image
កាលពីព្រឹកថ្ងៃទី 22 ខែសីហា ឆ្នាំ 2025 នេះ ក្រុមហ៊ុន RMA Cambodia បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក" ដែលព្រឹត្តិការណ៌នេះ គឺមានការអញ្ជើញចូលរួមជាអធបតីពីសំណាក់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia និងតំណាងស្ថានទូតអាមេរិក ទទួលបន្ទុកសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន RMA Cambodia រួមនិងស្ថាប័នសារព័ត៌មានល្បីៗជាច្រើនផងដែរ។
តាមប្រសាសន៍របស់លោក ងន សាំង ដែលជាអគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងថា៖ RMA គឺជាក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយ RMA Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន បាននាំចូលគ្រឿងចក្រកសិកម្មនិងរថយន្ដម៉ាកល្បីៗមកកាន់កម្ពុជា។ លោកអគ្គនាយកបានបន្ថែមថា នៅចុងឆ្នាំ 2025 នេះ ក្រុមហ៊ុនបានផ្ដល់ឱកាស និងតម្លៃកាន់តែល្អសម្រាប់អតិថិជន។ ឥឡូវបងប្អូនយើង មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍ប្រើរថយន្ដថ្មី ហើយមានជីវភាពនិងសេដ្ឋកិច្ចល្អ ។
Article image
លោកបានបញ្ជាក់ថា រថយន្ដថ្មីល្បីៗរបស់អាមេរិក ដូចជា Ford និង Jeep គឺល្បីទូទាំងពិភពលោក ហើយឥឡូវជាមួយអត្រាពន្ធថ្មី និងបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុននោះ លោកគិតថានឹងមានអ្នកប្រើកាន់តែច្រើន។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន RMA Cambodia តម្លៃពិសេសថ្មីគឺ ម៉ាក JEEP WRANGLER RUBICON តម្លៃ 107,000 ដុល្លារ ចុះនៅសល់មកត្រឹម 97900 ដុល្លារ ,រថយន្ត RAM 1500 REBEL តម្លៃ 109,000 ចុះនៅសល់មកត្រឹម 99,900 ដុល្លារអាមេរិក និងរថយន្ត FORD RAPTOR F150 ចុះនៅសល់មកត្រឹម 14,9000 ដុល្លារ។
Article image
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ឲ្យដឹងថា៖ ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកចុះបញ្ជីពាណិជ្ជកម្មនៅហុងកុង បានដាក់តម្លៃថ្មីសម្រាប់រថយន្ដថ្មីនាំចូលពីអាមេរិក ដែលមានការបញ្ចុះតម្លៃជាច្រើន។ ក្រុមហ៊ុន RMA Cambodia បានវិនិយោគនៅប្រទេសកម្ពុជាតាំងឆ្នាំ 1992 ដែលមានមូលដ្ឋាននៅក្រុងហុងកុង និងក្រុមហ៊ុនធំបំផុតនៅសហរដ្ឋអាមេរិកដែលចុះបញ្ជីពាណិជ្ជកម្មនៅទីក្រុងហុងកុង។ កម្ពុជាយើងប្រសិនបើនិយាយវិស័យយានយន្ត យើងនឹងស្គាល់ក្រុមហ៊ុន RMA ពីព្រោះ ក្រុមហ៊ុន RMA ឈានមុខគេវិស័យយានយន្តក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន RMA Cambodia នាពេលបច្ចុប្បន្ននេះមានបុគ្គលិកជាង 5000 នាក់សុទ្ធសឹងជាជនជាតិខ្មែរទាំងអស់ ហើយក្រុមហ៊ុនបានធ្វើការសង្គមជាច្រើននៅកម្ពុជាដោយចំណាយប្រហែល ៥០ ម៉ឺនដុល្លារអាមេរិក ទំាំងវិស័យអប់រំ មនុស្សធម៌ ការងារ និងបរិស្ថាន។
Article image
អគ្គនាយកក្រុមហ៊ុន RMA Cambodia បានបន្ថែមទៀតថា នៅកម្ពុជាកាន់តែពិសេស គឺរថយន្តនាំចូលពីសហរដ្ឋអាមេរិកពន្ធនាំចូលសូន្យ “០” ហើយក៏ជាដំណឹងល្អដល់អតិថិជនរបស់ក្រុមហ៊ុន RMA Cambodia ដែលតែងតែគាំទ្រក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុន RMA នៅប្រទេសកម្ពុជា។
Article image
លោក ងន សាំង បានបញ្ជាក់ថា ទីផ្សាររយន្តនៅកម្ពុជាសព្វថ្ងៃនេះ រថយន្តថ្មីមានការនាំចូលច្រើនជាងរថយន្តជជុះ ហើយលោកសង្ឃឹមថា នៅចុងឆ្នាំ 2025 ចំនួនរថយន្តថ្មីមានការនាំចូលច្រើនជាងរថយន្តជជុះចំនួន 60%ប្រៀបធ្រៀនចំនួនរថយន្តទំាងអស់ ចំណែករយយន្តជជុះនៅសល់ 40%។
Article image
ឆ្លៀតនៅក្នុងឱកាសនោះ លោក Devin Barta ដែលជា AmCham’s Board of Governor ក៏មានបញ្ជាក់អោយដឹងដែរថា ជាមួយអត្រាពន្ធគយសូន្យលើផលិតផលអាមេរិក គឺជាសញ្ញាមួយដ៏ល្អ សម្រាប់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយនេះ ក៏ជាឱកាសមួយឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវឱកាសវិនិយោគពីក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកកាន់តែច្រើនដូចគ្នា។ និយាយជារួមប្រទេសកម្ពុជា នឹងក្លាយទៅជាទីតាំងមួយដ៏ល្អសម្រាប់ការវិនិយោគ» ។
Article image
លោកបន្តថា ៖ « AmCham Cambodia គឺជាសមាគមអ្នកពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ ហើយក្រុម RMA Cambodia គឺជាសមាជិកមួយដ៏សកម្មរបស់ AmCham Cambodia ដែលបានសហការគ្នាកន្លងមក ដូចជាក្នុងថ្ងៃនេះផ្ទាល់ AmCham បានចូលរូមគាំទ្រ និងអបអរសាទរ នូវបេសសកម្ម នៃការប្រកាសតម្លៃថ្មី របស់រថយន្តដែលនាំចូលពីសហរដ្ឋអាមេរិក» ៕
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក