ស្វែងរកពួកយើង:

ក្រុមហ៊ុន SS Cambodia សហការជាមួយក្រុមហ៊ុន DAHUA បានរៀបចំនូវព្រឹត្តិការណ៌ " DAHUA ROADSHOWS Monitors & Storage 2024" នៅសណ្ឋាគារ NAGAWORLD

ដោយ

Koun Jab Luffy

10 វិច្ឆិកា 2024 04:50 ល្ងាច

អាន 3 នាទី

Article image
កាលពីថ្ងៃទី 8 ខែវិច្ឆិកានេះ ក្រុមហ៊ុន SS Cambodia បានសហការជាមួយនិងក្រុមហ៊ុន DAHUA ដែលជាក្រុមហ៊ុនផលិតឧបករណ៌អេឡិចត្រូនិក គ្រឿងកុំព្យូទ័រ និងម៉ូនីទ័រ ក៏ដូចជាកាមេរ៉ាសុវត្ថិភាពដ៏ធំរបស់ប្រទេសចិន បានរៀបចំនូវព្រឹត្តិការណ៌ " DAHUA ROADSHOWS Monitors & Storage 2024" ដោយមានការដាក់តាំងផលិតផលថ្មីៗរបស់ខ្លួនជាច្រើន នៅសណ្ឋាគារ NAGAWORLD ក្រោមការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗទាំងពីរ រួមជាមួយនិងភ្ញៀវកិត្តិ យសដែលជាដៃគូរចែកចាយរបស់ខ្លួនជាច្រើនរូប។
នៅក្នុងព្រឹត្តិការណ៌ដ៏ធំនេះ ក្រុមហ៊ុន DAHUA បានធ្វើការបង្ហាញនូវ Monitor & Storage ហើយនិងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពម៉ូដែលថ្មីៗរបស់ខ្លួនជាច្រើន ដោយរាប់ចាប់តាំងពីប្រភេទម៉ូនីទ័រសម្រាប់កម្រិតប្រើប្រាស់ធម្មតារហូតដល់ម៉ូនីទ័រ ដែលប្រើប្រាស់កម្រិតឌីស្សាញការងារអជីវកម្ម។
Article image
លោក Mao Dara ដែលជាអគ្គនាយកក្រុមហ៊ុន SS Cambodia បានមានប្រសាសន៍ថា គោលបំណងសំខាន់ ដែលក្រុមហ៊ុនទាំងពីរនេះ រៀបចំនូវព្រឹត្តិការណ៌ " DAHUA ROADSHOWS Monitor & Storage 2024" នេះឡើង គឺដើម្បីថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅទៅដល់ភ្ញៀវកិតិ្តយសទាំងអស់ ដែលបានជួយជុំរញការលក់ផលិតផល Monitor & Storage ហើយនិងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន DAHUA នាពេលកន្លងមក។
Article image
មួយវិញទៀត ក្រុមហ៊ុនទាំងពីរ ក៏ចង់រៀបចំអោយមានការជួបជុំគ្នារវាងដៃគូរទាំងអស់ផងដែរ ដើម្បីចែករំលែកនូវបទពិសោធន៍ការលក់រៀងៗខ្លួនផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន SS Cambodia ក៏បង្ហាញពីការតាំងចិត្តនៅក្នុងការនាំមកនូវផលិតផលថ្មី មានគុណភាពខ្ពស់ ព្រមទាំងមានតម្លៃសមរម្យសម្រាប់ដៃគូរ កាន់តែងាយស្រួលក្នុងការលក់ជូនអ្នកប្រើប្រាស់ផងដែ។
Article image
លោកបានបន្តបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំនេះ គឺជាឆ្នាំទី 2 ហើយ ដែលដែលក្រុមហ៊ុនទាំងពីរបានសហការគ្នារៀបចំនូវព្រឹត្តិការណ៌នេះឡើង ដោយខិតខំព្យាយាមធ្វើយ៉ាងណា បំពេញនូវរាល់ចំណុចខ្វះខាតផ្សេងៗ ដើម្បីបម្រើទៅដល់តាមដៃគូរអាជីវកម្ម និងអតិថិជនទាំងអស់ មិនអោយមានការខកចិត្តឡើយ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់បណ្តាហាងលក់កុំព្យូទ័រ ក៏ដូចជាអតិថិជនទាំងអស់ ដែលតែងតែគាំទ្ររផលិតផល Dahua និងជឿរជាក់ទុកចិត្ត មកលើក្រុមហ៊ុន SS Cambodia ផងដែរ។
Article image
នៅក្នុងព្រឹត្តិការណ៌នេះ លោក EVAN ដែលជា Distributor Manager Sale នៃក្រុមហ៊ុន DAHUA ក៏បានឡើងបង្ហាញនូវចំណាប់អារម្មណ៌ពីទីផ្សាររបស់ផលិតផល Dahua នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ លោកបានបន្ថែមថា ក្រុមហ៊ុន Dahua បានចូលមកវិនិយោគនៅលើទីផ្សារកម្ពុជា អស់រយៈពេលជាយូរមកហើយ ដូច្នេះ ដើម្បីរួមចំណែកជុំរុញអោយអ្នកប្រើប្រាស់ទទួលបាននូវផលិតផលថ្មីកាន់តែមានភាពសំបូរបែប និងមានតម្លៃសមរម្យនោះ ក្រុមហ៊ុនបាននាំមកនូវផលិតផលថ្មី និងមានគុណភាពខ្ពស់បំផុត។
Article image
សូមជំរាបថា សម្រាប់បងប្អូន ដែលចង់យកផលិតផល Dahua ទៅចែកចាយបន្តរអាចធ្វើរការទំនាក់ទំនងមកក្រុមហ៊ុន SS Cambodia ដែលជាអ្នកចាយចែក Monitors & Storage របស់ DAHUA ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ រាល់ផលិតផល របស់ក្រុមហ៊ុន DAHUA គឺមានការធានាជូនយ៉ាងត្រឹមត្រូវហើយក៍មានទីស្នាក់ការនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ផងដែរ។
ក្រុមហ៊ុន SS Cambodia សហការជាមួយក្រុមហ៊ុន DAHUA បានរៀបចំនូវព្រឹត្តិការណ៌ " DAHUA ROADSHOWS Monitors & Storage 2024" នៅសណ្ឋាគារ NAGAWORLD