ស្វែងរកពួកយើង:

ក្រុមហ៊ុន ញូ ថេក អាយស៊ីធី ឌីស្ទ្រីប៊្យូសិន សហការជាមួយ HPE Aruba Networking រៀបចំពិធីជួបជាមួយបណ្តាញដៃគូររបស់ខ្លួន

ដោយ

Koun Jab Luffy

27 មីនា 2024 10:51 ព្រឹក

អាន 3 នាទី

Article image
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន  ញូ ថេក អាយស៊ីធី ឌីស្ទ្រីប្យ៊ូសិន (New Tech ICT Distribution Co., Ltd.) ដែលជាសាខារបស់ក្រុមហ៊ុន ICT Distribution PTY Ltd នៅប្រទេស អូស្រ្តាលី បានសហការជាមួយ HPE Aruba Networking នៃសហរដ្ឋអាមេរិក ដែលជាដៃគូអាជីវកម្មដ៏ធំមួយរបស់ខ្លួន ប្រារព្ធពិធីជួបសំណេះសំណាលជាមួយបណ្តាដៃគូដទៃទៀតក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងណែនាំនូវផលិតផលរបស់ខ្លួន នៅឯសណ្ឋាគារសណ្ឋាគារ Raffle Le Royal។
តាមប្រសាសន៌របស់លោក សម បូណាល់ ដែលជាប្រធានគ្រប់គ្រងនៃ New Tech ICT Distribution Co., Ltd. ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ សព្វថ្ងៃប្រទេសយើងពិតជាមានសន្ទុះក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាយ៉ាងខ្លាំងក្លា ហើយវាគឺជាកត្តាជម្រុញអោយមានកំណើនតម្រូវការនៃជំនួយខាងសេវា និងផលិតផលដែលទាក់ទងទៅនឹងបច្ចេកវិទ្យានេះឯង។
Article image
លោកបានបន្ថែមទៀតថា៖ ពួកយើងពិតមានជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលផលិតផល និងសេវាកម្មរបស់ពួកយើងទទួលបានការគាំទ្រប្រើប្រាស់យ៉ាងទូលំទូលាយពីសំណាក់អតិថិជនជាច្រើននៅទូទាំងសកលលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ទាំងនេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃដៃគូពាក់ព័ន្ធទាំងឡាយក្នុងការផ្តល់សេវាកម្មប្រកបដោយជំនាញវិជ្ជាជីវៈ និងផលិតផលដែលមានគុណភាពល្អ រួមជាមួយតម្លៃប្រគួតប្រជែងដ៏សមរម្យនៅលើទីផ្សារជូនដល់អតិថិជនគោលដៅទាំងនោះ។
Article image
ស្ថិតក្នុងឱកាសនៃពិធីនោះផងដែរ លោក Robert Lian និងលោក Derrick NG ដែលជាតំណាងខ្ពង់ខ្ពស់មកពីក្រុមហ៊ុន HPE Aruba Networking បានធ្វើបទបង្ហាញពន្យល់ណែនាំយ៉ាងក្បោះក្បាយអំពីផលិតផល សេវាកម្ម និងអត្ថប្រយោជន៍នានាដែល New Tech ICT Distribution Co., Ltd. បាននឹងកំពុងផ្តល់ជូនទៅកាន់ដៃគូសហការរបស់ខ្លួន។
Article image
កម្មវិធីនេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនតំណាងចែកចាយ ដៃគូសហការនានាដែលមានទីស្នាក់ការតាំងនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន First Cambodia Co., Ltd., Deam Computer, eCam Solutions Co., Ltd., Noventiq, Proseth Solutions Co., Ltd., Trust Global Service Co., Ltd., Branch of NTT (Thailand) Limited, T.O Group Co., Ltd., ICTech Solution, Cyber Grow Solution Col., Ltd., Biplan Global Co., Ltd., SunFlex (Cambodia) Co., Ltd., EPES Solutions Co., Ltd., Forval (Cambodia) Co., Ltd., Tra Tech Co., Ltd., Tranich Technology, Kim Mex Construction & Investment, SmartCam Electronic Solution Co., Ltd., TFocus (Cambodia) Co., Ltd., Micromax Co., Ltd., ADTech Solutions, 8N3 Technology, Advance MS Provider Co., Ltd., ECL-KH (Cambodia) Co., Ltd., Comin Khmere Co., Ltd., Westec Corporation, PTC Computer, Tri Tech Solutions, Cambo Hi-Tech Co., Ltd., Optima Technology, Khmer Plus Computer, LCB Computer និងក្រុមហ៊ុន ICI ជាដើម។
Article image
New Tech ICT Distribution Co., Ltd. គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណក្នុងការចែកចាយ និងលក់បន្តនូវសេវាកម្ម និងគ្រឿងបរិក្ខាដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាកុំព្យូទ័រ។ ក្រុមហ៊ុននេះជាសាខានៃ ICT Distribution PTY Ltd. នៃប្រទេស អូស្រ្តាលី ហើយធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងដៃគូសហការដែលជាអ្នកលក់បន្ត (Dealers)។ ផលិតផល និងសេវាកម្មដែល New Tech ICT Distribution Co., Ltd ផ្តល់ជូនអ្នកលក់បន្ត (Dealers) របស់ខ្លួនមានដូចជា៖ Enterprise-Grade Products, Cloud Storage Provider, Expert Consultants, Infrastructure Solutions, Secure Network និង សេវាជំនួយបច្ចេកទេស24ម៉ោង។
Article image
បច្ចុប្បន្ន New Tech ICT Distribution Co., Ltd មានក្រុមហ៊ុនដៃគូសហការធំៗដូចជា៖ HPE Aruba Networking, Commvault, Brandefense, POTECH, Kyte Global, SuperMicro និង Entrust ហើយមានទីតាំងស្ថិតនៅបណ្តាប្រទេសមួយចំនួនដូចជា៖ អូស្ត្រាលី សិង្ហបុរី ស្រីលង្ការ ម៉ាល់ឌីវ បង់ក្លាដេស នេប៉ាល់ កម្ពុជា និងមីយ៉ាន់ម៉ា។
Article image
Article image
Article image
Article image
ក្រុមហ៊ុន ញូ ថេក អាយស៊ីធី ឌីស្ទ្រីប៊្យូសិន សហការជាមួយ HPE Aruba Networking រៀបចំពិធីជួបជាមួយបណ្តាញដៃគូររបស់ខ្លួន