ស្វែងរកពួកយើង:

ក្រុមហ៊ុន ថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា និង ក្រុមហ៊ុន ជីប ម៉ុង គ្រុប ចុះហត្ថលេខាអនុស្សរណៈកិច្ចសហការ ដើម្បីពង្រីកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសកម្ពុជា

ដោយ

Koun Jab Luffy

26 មីនា 2024 11:37 ថ្ងៃត្រង់

អាន 3 នាទី

Article image
ភ្នំពេញ៖ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤៖ ក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិកប្រចាំ ប្រទេសកម្ពុជាបានប្រារព្ធពិធីចុះហត្ថលេខាអនុស្សរណៈ កិច្ចសហការជាមួយក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ព្រឹត្តិការណ៌ដ៍មហោឡារឹកនេះ គឺមានការអញ្ជើញញចូលរួមក្រោយអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប លោក Mark Kim អគ្គនាយកគ្រប់គ្រងផលិតផលទូរស័ព្ទប្រចាំប្រទេសថៃ និង ឥណ្ឌូចិន ឯកឧត្តម លោកជំទាវ គណៈគ្រប់គ្រង និងបុគ្គលិកជាច្រើនរូបទៀត។
Article image
កិច្ចសហការដ៏សំខាន់មួយនេះ បានបើកទំព័រថ្មីសម្រាប់ការពង្រីកទីផ្សារស្មាតហ្វូតនៅក្នុងប្រទេសកម្ពុជា ជំរុញនូវសក្តានុពល និងការរីកចម្រើនសេដ្ឋកិច្ចជាតិផងដែរ។ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនវិនិយោគពហុវិស័យឈានមុខគេនៅក្នុង ប្រទេសកម្ពុជា នឹងពង្រីកបណ្ដាញចែកចាយ និងបង្កើនការក្ដោបក្ដាប់ចំណែក ទីផ្សារទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដើម្បីផ្តល់ជូននូវតម្លៃ និង សេវាកម្មល្អ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងទំនុកចិត្តខ្ពស់ពីអតិថិជនដែល តែងតែគាំទ្រផលិតផលសាមសុង។
Article image
ស្របពេលនៃការចុះហត្ថលេខាអនុស្សរណៈនេះដែរ លោក Mark Kim អគ្គនាយក គ្រប់គ្រងផលិតផលទូរស័ព្ទប្រចាំប្រទេសថៃ និង ឥណ្ឌូចិន បានមានប្រសាសន៍ថា “យើងជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូសហការនេះនឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹង មាំសម្រាប់ការពង្រឹងវត្តមានទីផ្សាររបស់ ក្រុមហ៊ុនសាមសុង នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយជាងមុខទៅទៀត។
Article image
លើសពីនេះ កម្ពុជា គឺជាទីផ្សារស្មាតហ្វូន ដ៏មានសក្ដានុពលមួយ ហើយស្របពេលសេដ្ឋកិច្ចកម្ពុជា កំពុងតែរីកចម្រើនទៅមុខ ចំនួនប្រជាជនក៏ចេះតែកើនឡើងជាលំដាប់ វាជាឱកាសដ៏ល្អសម្រាប់ការពង្រីក ទីផ្សាររបស់ក្រុមហ៊ុនសាមសុង នៅកម្ពុជា។ តាងនាមឱ្យក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប សម្រាប់ទំនុកចិត្ត ពិសេសភាពជឿជាក់ចំពោះស្មាតហ្វូន របស់ សាមសុង ផងដែរ” ។
Article image
ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុម ប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានមានប្រសាសន៍បន្ថែមទៀតផងដែរថា “កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន សាមសុង គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ចំពោះនវានុវត្តន៍ថ្មី និងការបម្រើ អតិថិជនដោយការយកចិត្តទុកដាក់ និងភាពស្មោះត្រង់។
Article image
យើងសង្ឃឹមយ៉ាងមុតមាំ ថា ភាពជាដៃគូសហការនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដែលផ្តល់ អត្ថប្រយោជន៍ដល់ក្រុមហ៊ុនទាំងពីរ និងរួមចំណែកដល់ការផ្លាស់ប្តូរនៃវិស័យ ឌីជីថលនៅកម្ពុជា ផងដែរ។ ម្យ៉ាងវិញទៀត ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ជីប ម៉ុង គ្រុប តែងតែបង្ហាញពីភាពស្មោះត្រង់របស់ ខ្លួនដោយការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌ និងការអនុលោមតាម បទប្បញ្ញត្តិពន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវការប្រកួតប្រជែង ដោយយុត្តិធម៌ និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ផងដែរ”។
Article image
ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនឈានមុខគេនៅលើវិស័យបច្ចេកវិទ្យាដែល ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅទូទាំងពិភពលោក ដោយផ្តល់ជូននូវគ្រឿងបរិក្ខារអេឡិកត្រូនិកដែលសម្បូរបែបរួមមាន ទូរទស្សន៍ ទូរស័ព្ទស្មាតហ្វូន នាឡិកា ថេប្លែត បរិក្ខារក្នុងផ្ទះ ប្រព័ន្ធ Network Memory និង LED ផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.news.samsung.com ។
Article image
Article image
Article image
Article image
Article image
Article image
Article image