
ថ្មីៗនេះ យោងតាមការបង្ហោះនៅលើគណនីរបស់លោក ផន រឹម ដែលជាអ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា បានសសេរថា នៅខែមីនា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦ គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន(ក្នុងនោះរថយន្ត ១ ២៩៣ គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់។
ផ្អែកតាមតាមទិន្នន័យដែលបានចុះបញ្ជីកាលពីខែមករា ឆ្នាំ ២០២៦ គឺមានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨ គ្រឿង(រថយន្ត ៤០៩គ្រឿង) ខណៈដែលខែកុម្ភៈ ឆ្នាំ ២០២៦ មានយានយន្តអគ្គិសនី ធ្វើការចុះបញ្ជី ១ ០៧៨ គ្រឿង (រថយន្ត ៨៨៩គ្រឿង) ប៉ុណ្ណោះ។

សម្រាប់ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុបក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមខែមីនា ឆ្នាំ ២០២៦ នេះ មានចំនួន ១៦ ២១០ គ្រឿង៖
– ទោចក្រយានយន្ត = ៣ ៨៣២គ្រឿង
– ត្រីចក្រយានយន្ត = ៧២២គ្រឿង
– រថយន្ត = ១១ ៦៥៦ គ្រឿង
