ស្វែងរកពួកយើង:

Loading Ad...

តោះមកដឹងពីលក្ខណៈពិសេសៗ ដែលមាននៅលើរថយន្ត Ford Everest Platinum ទាំងអស់គ្នា!

ដោយ

ជុំ ប៉េងលីន

28 ឧសភា 2026 03:53 រសៀល

អាន 6 នាទី

Article image
តោះមកដឹងពីលក្ខណៈពិសេសៗ ដែលមាននៅលើរថយន្ត Ford Everest Platinum ទាំងអស់គ្នា
ថ្មីៗនេះ ក្រុមហ៊ុន Ford បានប្រកាចេញនូវម៉ូដែលថ្មី Everest Platinum ដែលរថយន្ត SUV ស៊េរីថ្មីនេះ នឹងមកជំនួស Ford Everest Titanium ដោយម៉ូដែលនេះ គឺមានផ្តល់នូវកម្រិតប្រណិតភាព និងសមត្ថភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។ ទៅលើការឌីស្សាញផ្នែកខាងក្រៅរបស់ម៉ូដែលនេះ គឺមានរចនាខាងមុខដ៏ពិសេសសម្រាប់ម៉ូឌែល “Platinum” ដែលមានបំពាក់ដោយ Silk Chrome នៅក្នុងប៉ាណានៃរថយន្ត ហើយផុសជាលក្ខណៈ 3D ដែលកាន់តែអំណាច និងឆើតឆាយយ៉ាងលេចធ្លោ រហូតដល់កំបូលរថយន្តមានអក្សរ “Platinum” រចនាបែបអណ្ដែត រួមជាមួយនឹងយ៉ាន់ 21 អ៊ីង រចនាថ្មី ដែលនាំអោយរូបរាងកាន់តែប្រណិត និងស៊ីវិល័យ សមស្របជាមួយស្តង់ដាររថយន្តលំដាប់អភិជន។

Article image
ហើយបើលទៅលើផ្នែកខាងក្នុងវិញ មានការតុបតែងដោយពូកស្បែកគុណភាពខ្ពស់ រំលេចដោយថ្នេរពណ៌ទឹកប្រាក់ ក្បាច់រចនាបែបប្រណិត និងមានស្លាក “Platinum” នៅលើកៅអី ដែលបង្ហាញពីអត្តសញ្ញាណដ៏ល្អឥតខ្ចោះ និងឧត្តមភាពនៃម៉ូឌែលកំពូលនេះ ហើយក៏មានបំពាក់មកនូវមុខងារកៅអីក្តៅ/ត្រជាក់ និងមុខងារកំណត់អង់ចងចាំកៅអី (Memory Seat) ចំនួន 3 Sets សម្រាប់កៅអីខាងមុខ ដែលងាយស្រួលក្នុងការប្តូរសមាជិកបើកបរក្នុងគ្រួសារ ហើយកៅអីជួរទី 2 ក៏មានក្បាច់រថយន្តលក្ខណៈ Premium នឹងមានបំពាក់មកជាមួយមុខងារកៅអីកម្តៅផងដែរ។ អ្វីដែលពិសេស នៅលើរថយន្តនេះ គឺមានការបំពាក់នូវឧបករណ៍បំពងសំឡេងម៉ាក Bang & Olufsen ចំនួន 12 គ្រាប់, ប្រព័ន្ធភ្លើងបំភ្លឺមួយជុំរថយន្ត Zone Lighting និង Power Liftgate ទៀតផង។

Article image
Article image
Article image
ជាមួយនឹងការកែលម្អទាំងនេះ Ford Everest Platinum កាន់តែបញ្ជាក់ពីសមត្ថភាព ផាសុកភាព និងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនគ្រប់កម្រិត។ Ford Everest Platinum ដំណើរការនៅលើម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo មានកម្លាំង 250 PS និងកម្លាំងរមួល 600Nm ហើយថែមទាំងភ្ជាប់ជាមួយចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលដំណើរការយ៉ាងរលូន និងងាយស្រួលក្នុងការប្រើប្រាស់ ដោយមុខងារចូលលេខដោយស្វ័យប្រវត្ត ហើយនិងមានប្រព័ន្ធគ្រប់គ្រងប៉ុងដោយស្វ័យប្រវត្ត ទៀតផង។ ហើយបើមើលទៅលើរូបរាងវិញ ម៉ូដែលថ្មីនេះ មានកំពស់ 1,842 mm និងទទឹងប្រវែង 1,923 mm ខណៈដែលតួឡានទាំងមូលមានប្រវែង 4,914 mm។

Article image

ប្រព័ន្ធឆ្លាតវៃនៅលើ Ford Everest Platinum មានដូចជា៖
1. ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ បង្ហាញរូបភាពមួយជុំរថយន្ត
2. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ (Pre-Collision Assist)
3. ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និង តម្រង់គន្លងផ្លូវ (Adaptive Cruise Control with Stop & Go and Lane Centering)
4. ប្រព័ន្ធជំនួយលើដៃចង្កូត រំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ និងតម្រង់គន្លងផ្លូវ (Lane Keeping Assist)
5. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលថយក្រោយ (Rear Cross Traffic Alert )
6. ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តនៅពេលថយក្រោយ (Reverse Brake Assist)
7. ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post Impact Braking)
8. ប្រព័ន្ធដាស់ស្មារតីអ្នកបើកបរពេលងងុយគេង ឬអស់កម្លាំង (Driver Alert)
9. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
10. សេនស័រជំនួយការចូលចត ទាំងមុខ ទាំងក្រោយ និងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនទៀត។

ប្រព័ន្ធសុវត្ថិភាព :
· ពោងសុវត្ថិភាពចំនួន 7៖ ពោងសុវត្ថិភាពខាងមុខ / ពោងសុវត្ថិភាពចំហៀងខាងមុខ / ពោងសុវត្ថិភាពវាំងននចំហៀង / និងពោងសុវត្ថិភាពជង្គង់
· ប្រព័ន្ធហ្វ្រាំង ABS ជាមួយ EBD និង BA · ប្រព័ន្ធហ្វ្រាំងដៃ អេឡិចត្រូនិច
· ប្រព័ន្ធទប់លំនឹង Electronic Stability Program ជាមួយប្រព័ន្ធគ្រប់គ្រងការអូសទាញ (និងប្រព័ន្ធជំរុញហ្វ្រាំងអគ្គិសនី) · ប្រព័ន្ធជំនួយពេលឡើងចំណោត និងការកាត់បន្ថយការក្រឡាប់
· ប្រព័ន្ធគ្រប់គ្រងក្នុងការចុះចំណោត

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ក្រុមហ៊ុន Ford Cambodia នៅគ្រប់សាខាទូទាំងប្រទេស!
Article image
Article image
Article image
តោះមកដឹងពីលក្ខណៈពិសេសៗ ដែលមាននៅលើរថយន្ត Ford Everest Platinum ទាំងអស់គ្នា!