ស្វែងរកពួកយើង:

ត្រៀមខ្លួនជាមួយ OPPO Reno13 Series ជាទូរស័ព្ទជំនាន់ថ្មីរចនាបថ “ស្រមោលមេអំបៅ” និងបំពាក់ដោយ AI ទំនើបៗ

ដោយ

Koun Jab Luffy

02 កុម្ភៈ 2025 03:00 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពី OPPO បានបង្ហាញ Reno13 Series 5G នៅលើទីផ្សារប្រទេសចិន និងបណ្តាប្រទេសជាច្រើន ហើយពេលនេះ OPPO ប្រចាំប្រទេសកម្ពុជា ក៏កំពុងត្រៀមខ្លួនវាយលុកទីផ្សារផងដែរ។ OPPO ជឿជាក់អតិថិជនសុទ្ធសឹងតែជាអ្នកតាមទាន់ trend fashion ស៊ីវិល័យ មិនចូលចិត្តអ្វីច្រំដែលៗ ដូច្នេះហើយលើកនេះ OPPO បានផ្តោតលើការរចនាថ្មី ទាន់សម័យ ប្រកបដោយភាពទាក់ទាញយ៉ាងស្រស់ស្អាតជាមួយ “ស្រមោលមេអំបៅ” លើខ្នងខាងក្រោយខុសប្លែកពីគេតែម្តង។
ក្រៅពីរចនាបថដ៏ស្រស OPPO Reno13 Series ត្រូវបានគេស្គាល់ថាជាទូរស័ព្ទថតរូបក្នុងទឹកដំបូងគេនៅកម្ពុជាផងដែរ ព្រោះស្មាតហ្វូននេះបំពាក់នូវអាវក្រោះការពារទឹក IP69 ដែលមានសមត្ថភាពអាចបញ្ជាលើអេក្រង់បានធម្មតាទោះបីជាយើងកំពុងស្ថិតនៅក្នុងទឹកក៏ដោយ។ អ្វីដែលសំខាន់គឺវាមានមុខងារ Underwater ដែលធ្វើឲ្យទូរស័ព្ទបញ្ចេញសំឡេង និងរំញ័រដើម្បីច្រានទឹកចេញពីទូរស័ព្ទបានដោយខ្លួនឯង។
Article image
លើសពីនេះទៀត OPPO Reno13 Series ក៏បានបំពាក់នូវមុខងារថ្មី AI Livephoto ផងដែរ។ ដូច្នេះតើយើងថត Livephoto ដើម្បីអ្វី? តើ Livephoto មានអត្ថប្រយោជន៍ជាការថតរូបសន្លឹកដូចម្តេចខ្លះ? សម្រាប់មុខងារ Livephoto អាចថតរូបភាពមានចលនាបានរហូតដល់ 3 វិនាទីនៃសកម្មភាពនីមួយៗ ហើយយើងអាច select យកប្លង់ណាមួយដែលល្អបំផុតសម្រាប់ធ្វើជា cover photo បានយ៉ាងស្រួល។
Article image
ហើយសម្រាប់រូបដែលថតចេញពី Livephoto ក៏អាចបម្លែងជាវីដេអូខ្លីៗឬជា GIF File និងអាចចែករំលែកលើបណ្តាញសង្គមផ្សេងៗប្រកបដោយភាពរស់រវើកនិងទាក់ទាញ។ អ្វីដែលកាន់តែពិសេសគឺអាចស៊ែរ file Livephoto ទៅមករវាង iPhone បានដោយសេរីនិងលឿនរហ័សផងដែរ។
Article image
តោះ! ត្រៀមខ្លួនដើម្បីទទួលអារម្មណ៍រំភើបចិត្តជាមួយ OPPO Reno13 Series 5G នឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ Facebook page ផ្លូវការរបស់ក្រុមហ៊ុន OPPO ៕
Article image
ត្រៀមខ្លួនជាមួយ OPPO Reno13 Series ជាទូរស័ព្ទជំនាន់ថ្មីរចនាបថ “ស្រមោលមេអំបៅ” និងបំពាក់ដោយ AI ទំនើបៗ