ស្វែងរកពួកយើង:

ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR X7b ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ

ដោយ

Koun Jab Luffy

16 មីនា 2024 08:23 ព្រឹក

អាន 2 នាទី

Article image
ទោះបីជាជោគជ័យខ្លាំងក្នុងការលក់ចេញស្មាតហ្វូនរៀមច្បងត្រកូលX យ៉ាងក៏ដោយ  ក៏ក្រុមហ៊ុន HONOR មិនបង្អង់ដៃត្រៀមបញ្ចេញនូវវត្តមាន ស្មាតហ្វូនស៊េរីថ្មីដែលជាប្អូនប្រុសទី2 HONOR X7b ត្រូវប៉ក់សម្រាប់អ្នកចូលចិត្តលេងហ្គេម និងរូបវីដេអូកម្រិតអាជីព ក្នុងតម្លៃជាង 100$ លើទីផ្សារ។
មានឈាមជ័រនៅក្នុងត្រកូលX ស្មាតហ្វូនស៊េរីថ្មី HONOR X7b គឺជាប្អូនប្រុសទី2 ក្នុងត្រកូលX ដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាងជាមួយនឹងរចនាបថកាន់តែ ទំនើបស៊ីវិល័យ ទាន់សម័យកម្រិត Flagship Design ជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប មានថាមពលថ្ម 6000mAh កម្រិត Power Bank ប្រើបានមួយសប្តាហ៍ សាកត្រឹម2ដង មានអង្គផ្ទុកទិន្នន័យធំ 256GB និង រ៉េម 16GB ដំណើរការរលូនឥតទាក់ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តលេងហ្គេម ទោះបីជាបើក 25 apps ក្នុងពេលតំណាលក៏ឥតបញ្ហា។
Article image
HONOR X7b មានកាមេរ៉ាទំហំ 108MP Ultra Clear យប់ថ្ងៃ និង មុខងារ Vlog ថតពីរប្លង់ក្នុងពេលតែមួយ (Dual-View Mode) មានបាស់ពីរគ្រាប់ (Dual Speakers) ដែលអាចបន្លឺសំឡេងលាន់លឺច្បាស់ល្អ 200% Stero Sound ។
Article image
លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានបង្ហើបឲ្យដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី HONOR X7b លេងហ្គេមជាមួយថ្មអមតៈ ក្នុងពេលឆាប់ៗនេះ នឹងអង្រួនទីផ្សារស្មាតហ្វូនថ្នាក់មធ្យមនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃល្អមួយគ្មានពីរ គឺ ជាង100$ ប៉ុណ្ណោះ ដែលជាឆ្លើយតបទៅនឹងតម្រូវការអតិថិជននាពេលបច្ចុប្បន្ន។
Article image
Article image
យោងតាមលក្ខណៈពិសេសសម្បូរបែបដូចបានរៀបរាប់ខាងលើ យើងអាចសន្និដ្ឋានបានថា ស្មាតហ្វូនស៊េរីថ្មី HONOR X7b ដែលជាប្អូនប្រុសទី2 ត្រកូលX របស់ HONOR នឹងផ្ទុះការគាំទ្រទ្វេរដងជាក់ជាពុំខានឡើយ។
Article image
ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR X7b ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ