Mitsubishi Motors Cambodia បង្ហាញរថយន្ត SUV ម៉ូឌែលថ្មី Destinator
SUV ប្រណីត 7 កៅអីលក្ខណះគ្រួសារ ដែលរចនាឡើងសម្រាប់ប្រទេសកម្ពុជា
“Define Your Incredible Destination”

កាលពីថ្ងៃទី 12 ខែមិថុនា ឆ្នាំ2026. ក្រុមហ៊ុន Mitsubishi Motors Cambodia បានប្រកាសសម្ពោធ និងដាក់លក់ជាផ្លូវការណ៌នូវរថយន្ត All-New Mitsubishi Destinator ដែលជាប្រភេទរថយន្ត SUV លំដាប់ប្រណីត 7កៅអី ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុតសម្រាប់ស្ថានភាពបើកបរជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍សម្ពោធពិសេសនេះ បានប្រារព្ធធ្វើឡើងនៅកោះពេជ្រ ចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 26 ខែមិថុនាខាងមុខ ហើយបងប្អូនទាំងអស់អាចអញ្ជើញទៅទស្សនាដោយសសេរីបានទៀតផង។
និយាយពីរថយន្ត ជឿជាក់ថា អ្នកបើកបរនៅកម្ពុជា យល់ច្បាស់ពីផលវិបាកប្រចាំថ្ងៃ ដូចជា រថយន្តដែលឧស្សាហ៍ជួបបញ្ហាកំប៉ិកកំប៉ុក, កម្ពស់បាតទាបមិនអាចបើកបរឆ្លងកាត់ផ្លូវទឹកលិច, ផ្លូវលំបាកៗនៅតាមជនបទ, រថយន្តដែលមានមុខងារប្រើប្រាស់មានកំណត់ និងសេវាកម្មថែទាំក្រោយការលក់ដែលមិនច្បាស់លាស់ព្រមទាំងមានតម្លៃខ្ពស់។ រថយន្ត Destinator គឺជាចម្លើយដ៏រឹងមាំចំពោះបញ្ហាប្រឈមទាំងនេះ ដោយត្រូវបានបង្កើតឡើងក្រោមទស្សនវិទ្យាតែមួយគត់គឺ៖ “Define Your Incredible Destination” (កំណត់គោលដៅដ៏អស្ចារ្យរបស់អ្នក) ផ្អែកលើសសរស្ដម្ភសំខាន់ៗចំនួន ៣
1. Define Your Confidence (កំណត់ភាពជឿជាក់របស់អ្នក) រូបរាងខាងក្រៅដ៏អង់អាច និងរចនាបថខាងក្នុងប្រណីត៖ រូបរាងដ៏រឹងមាំ បែបស្ព័រ ផ្សារភ្ជាប់ជាមួយនិងកាប៊ីនខាងក្នុងដែលត្រូវបានរចនាយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីផ្តល់នូវមោទនភាពទ្វេដងក្នុងការបើកបរ។

ទំនុកចិត្តលើសេវាកម្ម៖ គាំទ្រដោយក្រុមបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីរោងចក្រផ្ទាល់ គ្រឿងបន្លាស់ និងឧបករណ៍កម្រិតស្តង់ដារហ្ស៊ីនពីក្រុមហ៊ុន Mitsubishi ប្រទេសជប៉ុន។
ភាពស្មោះត្រង់ជាចម្បង៖ ផ្តល់ជូននូវសេវាកម្មប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលផ្តល់ភាពកក់ក្តៅជូនលោកអ្នកក្នុងរយៈពេលយូរអង្វែង ទោះបីជាដំណើរការទិញ-លក់បានបញ្ចប់ក៏ដោយ។

2. Define Your Lifestyle (កំណត់ស្ទីលរស់នៅរបស់អ្នក) រថយន្តមួយគ្រឿងដែលឆ្លើយតបគ្រប់តម្រូវការនៃជីវិតប្រចាំថ្ងៃ។៖ មិនថាជាការបើកបរប្រចាំថ្ងៃក្នុងទីក្រុងនាថ្ងៃចន្ទ ឬការធ្វើដំណើរផ្សងព្រេងទៅកាន់តំបន់ធម្មជាតិនាថ្ងៃសៅរ៍ចុងសប្តាហ៍។

ផាសុកភាព និងភាពស៊ីវិល័យ៖ កៅអីអង្គុយធំទូលាយអាចបត់បែនបានយ៉ាងងាយស្រួល ព្រមទាំងបំពាក់ដោយប្រព័ន្ធសំឡេងលំដាប់ថ្នាក់ពិភពលោក Yamaha (Best-in-class) និងបច្ចេកវិធីសម្អាតខ្យល់បរិសុទ្ធ NanoX។
ផាសុកភាព និងភាពស៊ីវិល័យ៖ កៅអីអង្គុយធំទូលាយអាចបត់បែនបានយ៉ាងងាយស្រួល ព្រមទាំងបំពាក់ដោយប្រព័ន្ធសំឡេងលំដាប់ថ្នាក់ពិភពលោក Yamaha (Best-in-class) និងបច្ចេកវិធីសម្អាតខ្យល់បរិសុទ្ធ NanoX។
បច្ចេកវិទ្យាឈានមុខ៖ បន្ថែមភាពប្រណីតជាមួយដំបូលកញ្ចក់បើកលើ (Sunroof), ភ្លើងលម្អរចនាបថក្នុងឡានមានរហូតដល់ ៦៤ ពណ៌ ដែលរាល់មុខងារទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងងាយស្រួលតាមរយៈអេក្រង់ទំហំ ១២.៣ អ៊ីញ។

3. Define Your Performance (កំណត់សមត្ថភាពបើកបររបស់អ្នក)
កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា៖ ម៉ាស៊ីន Turbo ឆ្លើយតបបានរហ័សទាន់ចិត្ត (កម្លាំងប្រហែល ១៦៣ សេះ) រួមជាមួយប្រព័ន្ធប្រអប់លេខ CVT ដ៏រលូន។
ជម្រើសបើកបរ ៥ ទម្រង់ (5 Drive Modes): អាចជ្រើសរើសបានតាមស្ថានភាពផ្លូវ រួមមាន Normal (ទូទៅ), Wet (ផ្លូវទឹកលិច/សើម), Gravel (ផ្លូវគ្រួស), Tarmac (ផ្លូវកៅស៊ូ) និង Mud (ផ្លូវភក់)។
បច្ចេកវិទ្យាជំនួយការបើកបរ៖ បំពាក់ប្រព័ន្ធជំនួយការបត់កោង និងរក្សាលំនឹង (Active Yaw Control - AYC) និងកម្ពស់បាតខ្ពស់រហូតដល់ ២២២ មីលីម៉ែត្រ អាចជម្នះផ្លូវទឹកលិច និងផ្លូវលំបាកៗបានយ៉ាងងាយស្រួល ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពវៃឆ្លាត (Active Safety Suite) ដើម្បីធានាថាគ្រប់ក្រុមគ្រួសារធ្វើដំណើរទៅដល់គោលដៅ និងត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពខ្ពស់។

4. Premium Within Reach (ភាពប្រណីតដែលលោកអ្នកអាចសម្រេចបាន)
តម្លៃសមរម្យ និងការផ្តល់ជូនពិសេស៖ ក្រុមហ៊ុន Mitsubishi Motors Cambodia ផ្តល់ជូនរថយន្ត Destinator ក្នុងតម្លៃដ៏គួរឱ្យទាក់ទាញ ចាប់ពី ៤០,៥០០ ដុល្លារអាមេរិក ឡើងទៅ ព្រមទាំងមានការគាំទ្រផ្នែកហិរញ្ញប្បទាន (បង់រំលស់) ពិសេសផងដែរ។
ម៉ាកយីហោដែលគួរឱ្យទុកចិត្ត៖ គាំទ្រដោយបណ្តាញសេវាកម្មថែទាំក្រោយការលក់ទូទាំងប្រទេស ពីប្រេនរថយន្តជប៉ុនដ៏ល្បីល្បាញ ដែលបានវិនិយោគ និងឈរជើងយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៧។
ព័ត៌មាន និងការអញ្ជើញ៖ អគារតាំងបង្ហាញ (Showroom) ដ៏ធំពេញលេញថ្មីស្រឡាងមួយនៅលើផ្លូវជាតិលេខ ៦អា (National Road 6A) នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។ អតិថិជនអាចអញ្ជើញមកបើកបរធ្វើតេស្ត និងស្វែងយល់ពីបទពិសោធន៍ផ្ទាល់ជាមួយរថយន្ត SUV នេះនៅកោះពេជ្រ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឬនៅតាមបណ្តាដេប៉ូចែកចាយស្របច្បាប់របស់ Mitsubishi ទូទាំងប្រទេស។

តម្លៃសមរម្យ និងការដាក់លក់ជាផ្លូវការ (Premium Pricing and Availability)
ភាពប្រណីតក្នុងតម្លៃដ៏សមរម្យ (Accessible): ទោះបីជាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាវិស្វកម្មដ៏ទំនើប និងការរចនាយ៉ាងសម្រិតសម្រាំងបំផុត កម្រិតលំដាប់ថ្នាក់វីអាយភី (Premium) ដែលឆ្លើយតបទៅនឹងស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន Mitsubishi នៅតែសម្រេចចិត្តដាក់លក់រថយន្ត All-New Destinator ក្នុងតម្លៃរាយមួយដ៏សមរម្យ និងអំណោយផលបំផុត គឺត្រឹមតែ ៤០,៥០០ ដុល្លារអាមេរិក ប៉ុណ្ណោះ។