ស្វែងរកពួកយើង:

រថយន្តអគ្គិសនីស៊េរីថ្មី BYD Sealion 5 និង ATTO 2 ចាប់ផ្តើម Pre-order ជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ!

ដោយ

Koun Jab Luffy

18 កុម្ភៈ 2025 11:18 ថ្ងៃត្រង់

អាន 4 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេលំដាប់ពិភពលោក BYD បានសហការជាមួយ Harmony Auto ដែលជាអ្នកចែកចាយផ្តាច់មុខនៅកម្ពុជា ដើម្បីប្រកាសជាផ្លូវការអំពីការ Pre-order និងតម្លៃរបស់ម៉ូឌែលថ្មីចំនួនពីរគឺ BYD Sealion 5 ហើយនិង ATTO 2 ដែលជាម៉ូដែលមានការចាប់អារម្មណ៍បំផុត។
ចាប់ពីថ្ងៃនេះ តទៅ អតិថិជន អាចធ្វើការកក់ទៅលើរថយន្តទាំងនេះបាន តាមរយៈអ្នកចែកចាយផ្លូវការ Harmony Auto ដើម្បីទទួលបានបទពិសោធន៍បច្ចេកវិទ្យារថយន្តអគ្គិសនីដ៏ឈានមុខគេ និងបទពិសោធន៍បើកបរដ៏អស្ចារ្យពី BYD។ ការប្រកាសតម្លៃ Pre-order – តម្លៃដ៏ល្អម្រាប់អតិថិជន! តម្លៃនៃម៉ូដែលទាំងពីរដែលដាក់ Pre-order ស្ថិតក្នុងចន្លោះពី៖
•BYD Sealion 5: 26,XXX - 28,XXX ដុល្លារ
•BYD ATTO 2: 21,XXX - 23,XXX ដុល្លារ
ម៉ូឌែលទាំងពីរបានបង្ហាញខ្លួនជាមួយតម្លៃប្រកួតប្រជែងល្អខ្លាំង ដើម្បីផ្តល់ជម្រើស តម្លៃប្រកួតប្រជែងកាន់តែប្រសើរជាងមុនសម្រាប់អតិថិជនកម្ពុជា។ សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងនៃរថយន្ត BYD Sealion 5 និង ATTO 2 នឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៌ពិព័រណ៍រថយន្ត Sen Sok ដែលនឹងប្រារព្ធឡើងថ្ងៃទី 1-2 ខែមីនា ឆ្នាំ 2025។ អតិថិជននឹងមានឱកាសឃើញដោយផ្ទាល់នូវការរចនាដ៏ទាក់ទាញ និងបច្ចេកវិទ្យានិងការឆ្នៃប្រឌិតឈានមុខគេពី BYD។ សូមអញ្ជើញមកទស្សនា និងដើម្បីជាសក្ខីភាពនៃពេលវេលាដ៏រំភើបមួយនេះ។
Article image
ខ្លាំងជាងគេក្នងកម្រិតតែមួយ តម្លៃប្រកួតប្រជែងល្អដាច់គេ!
• BYD Sealion 5: គឺជាប្រភេទម៉ូឌែលរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាDMI Super Hybrid ដែលអាចបើកបរដោយប្រើសាំងក៏បាន អគ្គិសនីក៏បាន។ អាចបើកបរបាន ឆ្ងាយដូចរថយន្តប្រើសាំង សន្សំសំចៃដូចរថយន្តអគ្គិសនី ។ មិនថាជាការធ្វើដំណើរក្នុងទីក្រុង ឬការធ្វើដំណើរឆ្ងាយនោះទេ Sealion 5 អាចផ្តល់ឱ្យអ្នកប្រើប្រាស់នូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃថាមពលដ៏ខ្លាំងក្លា និងការប្រើប្រាស់សាំងទាបបំផុតដោយលែងបារម្ភពីការបើកបរផ្លូវឆ្ងាយ។
• BYD ATTO 2: គឺជាប្រភេទម៉ូឌែលរថយន្តអគ្គិសនីសុទ្ធ ដែលមានសមត្ថភាពបើកបរបានឆ្ងាយ មានបច្ចេកវិទ្យាឆ្លាតវៃ និងការរចនាទាន់សម័យ ក្លាយជាគោលដៅក្នុងចំណោមរថយន្តកម្រិតតែមួយ ។ វាមិនត្រឹមតែមានសមត្ថភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយសន្សំសំចៃដល់អតិថិជនយ៉ាងច្រើន។
Article image
កាន់តែធំ កាន់តែខ្លាំង កាន់តែសន្សំសំចៃ តម្លៃប្រកួតប្រជែងកាន់តែល្អ
នៅកម្រិតទីផ្សារតែមួយ ម៉ូឌែលទាំងពីរនេះ ជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដោយមានទំហំធំជាងមុន កំលាំងខ្លាំងជាងមុន សន្សំសំចៃជាងមុននិងតម្លៃប្រកួតប្រជែងល្អ, មិនថាការធ្វើដំណើរលក្ខណៈគ្រួសារ ឬការបើកបរផ្ទាល់ខ្លួន Sealion 5 និង ATTO 2 អាចបំពេញតម្រូវការជាច្រើនរបស់អ្នកប្រើប្រាស់សម្រាប់ ទំហំខាងក្នុង សមត្ថភាព សន្សំសំចៃ និងគុណភាព ដោយកំណត់ឡើងវិញនូវស្តង់ដារសម្រាប់រថយន្តអគ្គិសនី ។
ម៉ូឌែលរថយន្តជាប់ក្នុងតារាងកំពូល  Pre-order ក្នុងតម្លៃពិសេស!
ក្នុងនាមជារថយន្តអគ្គិសនីក្នុងតារាងកំពូលដ៏សំខាន់នាពេលអនាគតរបស់ BYD, Sealion 5 និង ATTO 2 បន្តជំរុញការអភិវឌ្ឍន៍ ទីផ្សាររថយន្តអគ្គិសនីរបស់កម្ពុជា ជាមួយនឹងកម្លាំងបច្ចេកវិទ្យាឈានមុខគេ និងកំលាំងផលិតផលដ៏ល្អឥតខ្ចោះ។ លើកនេះ BYD បានសហការជាមួយក្រុមហ៊ុន Harmony Auto ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់កម្ពុជានូវការបញ្ចុះតម្លៃជាមុន និងចេញតម្លៃកានតែប្រកួតប្រជែងបន្ថែមទៀត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កាន់តែច្រើនអាចក្លាយជាមនុស្សដំបូងគេដែលបានទទួលបទពិសោធន៍បច្ចេកវិទ្យារថយន្តអគ្គិសនី BYD ដ៏ឈានមុខគេលើពិភពលោក។ សូមជំរាបថា ការ Pre-order ខាងលើនេះ គឺមានចំនួនកំណត់ ដូច្នេះ ចូលរួមចាប់យកឱកាសនេះ អោយបានទាន់ពេល ដោយកក់ពីឥឡូវនេះទៅ!
ធានារយៈពេលវែងរហូតដល់ 8 ឆ្នាំ ឬ 160,000 គីឡូម៉ែត្រ,  ប្រើប្រាស់រថយន្តដោយគ្មានការបារម្ម
BYD ផ្តល់នូវការធានាបន្ថែមរយៈពេល 8 ឆ្នាំ ឬ 160,000 គីឡូម៉ែត្រ សម្រាប់ Sealion 5 និង ATTO 2 ដែលគ្របដណ្តប់យ៉ាងពេញលេញនូវគ្រឿងបន្លាស់ស្នូល និងធានាថាអតិធិជនអាចប្រើប្រាស់យានយន្តដោយគ្មានការព្រួយបារម្ភ។ គោលការណ៍ធានានេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ BYD លើគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ម៉ាកយីហោ និងសេវាកម្មប្រកបដោយការគិតគូរដល់អ្នកប្រើប្រាស់ផងដែរ។
Article image
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់បណ្តាញផ្លូវការរបស់ BYD ដើម្បីពិគ្រោះយោបល់!
តម្លៃផ្លូវការរបស់ BYD Sealion 5 និង ATTO 2 នឹងត្រូវបានប្រកាសនៅថ្ងៃទី 5 ខែមីនា ឆ្នាំ 2024។ ក្នុងនាមជាភ្នាក់ងារ និងអ្នកចែកចាយផ្តាច់មុខរបស់ BYD នៅកម្ពុជា Harmony Auto មានភ្នាក់ងារ និងសិទ្ធិចែកចាយផ្តាច់មុខដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ហើយនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេវាកម្មប្រឹក្សាការទិញរថយន្តយ៉ាងពេញលេញ និងការមានការគាំទ្រសេវាកម្មក្រោយពេលលក់។
Article image
អតិថិជនអាចទៅកាន់ BYD Showroom ដែលទទួលសិទ្ធិពី Harmony Auto នៅទីតាំងខាងក្រោមសម្រាប់ការប្រឹក្សា ឬកក់រថយន្ត៖
1. BYD 6A Chroy Changva 4S Center (100m from Chroy Changva Bridge)
2. BYD City Mall Showroom (Street 217, opposite City Mall Market)
3. BYD Chip Mong Mall 271 Showroom (Street 271, 2nd Floor, Chip Mong Shopping Mall)
4. BYD Monivong Showroom (Street 93, corner of Street 322, Boeung Keng Kang 1)
5. BYD Chbar Ampov NR1 Showroom (National Road No.1, 16f, Street 361, Phnom Penh)
6. BYD ORKIDE Showroom (Street 2004, Sleng Roleung Village, Ou Baek K’am, Sen Sok District)
រថយន្តអគ្គិសនីស៊េរីថ្មី BYD Sealion 5 និង ATTO 2 ចាប់ផ្តើម Pre-order ជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ!