ស្វែងរកពួកយើង:

សូមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំង 5 រូបពីការប្រកួតថតរូប SEE Cambodia 2024

ដោយ

Koun Jab Luffy

29 ឧសភា 2024 11:51 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីរសៀលថ្ងៃទី28 ខែឧសភា ឆ្នាំ2024 ក្រសួងព័ត៌មាន ជាមួយក្រុមហ៊ុនក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានរៀបចំនូវកម្មវិធីប្រកាសជ័យលាភី SEE Cambodia 2024 ដល់អ្នកដែលបានចូលរួមប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ ភាពប៉ិនប្រសប់  និងភាពច្នៃប្រឌិតខ្ពស់ពីជ័យលាភីលេខ1 ដល់លេខ10 នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុន OPPO គណកម្មការ បណ្តាសារព័ត៌មានល្បីៗ និងបេក្ខភាពប្រកួតជាច្រើនរូប។
Article image
ការប្រគល់រង្វាន់រួមមាន ៖
ជ័យលាភីលេខ1 ៖ ប្រាក់ 4,000,000 រៀល, ទូរស័ព្ទដៃ OPPO Reno11 5G និង វិញ្ញាបនបត្រ 1 សន្លឹក
ជ័យលាភីលេខ2 ៖ ប្រាក់ 1,000,000 រៀល, ទូរស័ព្ទដៃ OPPO Reno11 F និង វិញ្ញាបនបត្រ 1 សន្លឹក
ជ័យលាភីលេខ3 ៖ ប្រាក់ 500,000 រៀល, OPPO Pad Neo និង វិញ្ញាបនបត្រ 1 សន្លឹក
ជ័យលាភីលេខ4 ៖ ប្រាក់ 200,000 រៀល, OPPO Watch X និង វិញ្ញាបនបត្រ 1 សន្លឹក
ជ័យលាភីលេខ5 ៖ ទឹកប្រាក់ 100,000 រៀល, OPPO Enco Air3 និង វិញ្ញាបនបត្រ 1 សន្លឹក
ជ័យលាភីលេខ6 ដល់ លេខ 10 ៖ OPPO Enco Buds2 ម្នាក់ 1 គ្រឿង
ជ័យលាភីលេខ10 ដល់ លេខ 20 ៖ កាតាបស្ពាយដ៏ស្រស់ស្អាត ម្នាក់ចំនួន 1
Article image
សូមបញ្ជាក់ថាកម្មវិធីប្រកួតថតរូបលើទូរស័ព្ទ SEE Cambodia 2024 គឺរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់ទិសទីអាចបញ្ចេញស្នាដៃក្នុងការថតរូបដោយប្រើទូរស័ព្ទដៃ ដើម្បីលើកស្ទួយវិស័យវប្បធម៌ និងទេសចរណ៍ក្នុងប្រទេសកម្ពុជា ដោយប្រព្រឹត្តិយ៉ាងរលូនទាំង 4 សប្តាហ៍ក្រោមការចូលរួមពីបេក្ខជនយ៉ាងច្រើន ដោយធ្វើឡើងយ៉ាងសុក្រឹតយុត្តិធម៍ក្រោមការសម្រេចពីគណកម្មការចំនួន 3 រូប ៖
. គណៈកម្មការទី1 ៖ ក្រសួងព័ត៌មាន
. គណៈកម្មការទី2 ៖ សេង លន់
. គណៈកម្មការទី3 ៖ Miller Snap
ចំពោះប្រធានបទវគ្គជម្រុសចុងក្រោយគឺ កម្ពុជា ៤.០ (CAMBODIA 4.0)
Article image
ជ័យលាភីលេខ 1 បានទៅលើ ៖ ឃុន កែវវាសនា
Article image
Article image
ជ័យលាភីលេខ 2 បានទៅលើ ៖ ស៊ិន ឌីណែត
Article image
Article image
ជ័យលាភីលេខ 3 បានទៅលើ ៖ ឈន ភារម្យ
Article image
Article image
ជ័យលាភីលេខ 4 បានទៅលើ ៖ យ៉ន សូវៀត
Article image
Article image
ជ័យលាភីលេខ 5 បានទៅលើ ៖ អ៊ុ ផានិត
Article image
Article image
Article image
Article image
Article image
Article image
Article image