ស្វែងរកពួកយើង:

ស្មាតហ្វូន AI ស៊េរីថ្មី HONOR X6c អាវក្រោះការពារទឹក ការពារធ្លាក់ តាន់ 360 ដឺក្រេ មានមុខងារAI សម្បូរបែប ថែមទាំងអាចបកប្រែគ្រប់ភាសា ដាក់លក់ក្នុងតម្លៃត្រឹមតែ 119$

ដោយ

Koun Jab Luffy

08 សីហា 2025 05:02 ល្ងាច

អាន 4 នាទី

Article image
ក្រុមហ៊ុន ហនណឺ (HONOR) ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូន AI ស៊េរីថ្មី ម៉ូដែល ហនណឺ អ៊ិចប្រាំមួយស៊ី (HONOR X6c) អាវក្រោះការពារទឹក ការពារធ្លាក់ តាន់ 360 ដឺក្រេ មានមុខងារ AI សម្បូរបែប ជាពិសេសអាចបកប្រែគ្រប់ភាសា ដាក់លក់ជាផ្លូវការក្នុងតម្លៃត្រឹមតែ 119$ ថែមកាដូសរុប 28$ រួមមានកាស Bluetooth, ខេស និង ស្រ្គីន ផ្អើលអ្នកគាំទ្រ និងភ្ញៀវកិត្តិយស និង តារា Influencers ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា!
HONOR X6c មិនត្រឹមតែមានរហ័ស្សនាំ អាវក្រោះការពារទឹក ការពារធ្លាក់តែប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរូបរាងស្រស់ទាន់សម័យដូចនឹងទូរសព្ទ  I-PHONE បំពាក់នូវបច្ចេកវិទ្យាទំនើបៗ និង លក្ខណៈពិសេសៗ សម្បូរបែបរួមមាន៖
Article image
1.អាវក្រោះការពារទឹក និងធ្លាក់ 2 in 1 : HONOR X6c កាន់តែអស្ចារ្យជាមួយនឹងតួខ្លួន តាន់ជាងមុនរហូតដល់ 360ដឺក្រេដែលមានសមត្ថភាពទប់ទល់ជាមួយនឹងការធ្លាក់ មុខ ក្រោយ លើក្រោម គ្រប់ជ្រុង និង សមត្ថភាពពិសេសបន្ថែមមួយទៀតគឺ អាវក្រោះការពារទឺក ក្នុងកម្រិតខ្ពស់ដែលការពារ ជម្រាបទឹក និង ធូលីបានយ់ាងល្អ ធ្វើអោយការប្រើប្រាស់ដោយទំនុកចិត្តនៅក្នុងរដូវភ្លៀងនេះ។
Article image
2.បំពាក់មុខងារ AI ដំបូងគេក្នុងតម្លៃ 119$ គួរអោយភ្ញាក់ផ្អើលបំផុតក្នុងឆ្នាំនេះ HONOR X6c គឺជា ទូរស័ព្ទតម្លៃមួយរយស្តើង ដំបូងគេដែលមាននូវ AI គ្រប់មុខក្នុងការប្រើប្រាស់ជាទូទៅប្រចាំថ្ងៃដូចជា :
*Ai Passerby: មានសមត្ថភាពក្នុងការលុបបំបាត់នូវរូបមនុស្សជុំវិញខ្លួនយើងទាំងអស់ដោយចុចតែម្តងតែប៉ុណ្ណោះ។
*Ai Eraser: មានសមត្ថភាពក្នុងការលុបរូប ឬ វត្ថុដែលយើងចង់លុបចេញពីក្នុងរូបរបស់យើង។
*Ai Eye Open: មានសមត្ថភាពក្នុងការធ្វើអោយរូបភាពដែលបិទភ្នែក ផ្លាស់ប្តូរមកបើកភ្នែកវិញយ៉ាងស្រស់ស្អាត។
*Ai Out Painting: មានសមត្ថភាពក្នុងការពង្រីកបន្ថែមនូវរូបភាពរបស់យើង អោយបានធំជាងមុន បំពេញនូវកន្លែងខ្វះចន្លោះ។
*Ai Remove Reflection: មានសមត្ថភាពក្នុងការដកនូវចំណាំងផ្លាតចេញពីរូបភាពទាំងអស់។
*Ai Upscale: មានសមត្ថភាពក្នុងការបំលែងរូបមិនច្បាស់ អោយមកច្បាស់វិញបាន ទោះរូបដែលមិនបានថតនៅក្នុង HONOR X6c ក៏ដោយ។
Article image
3. AI Button បកប្រែគ្រប់ភាសា កន្លែងដែល HONOR X6c មានប្លែកជាងទូរស័ព្ទដទៃទៀតនោះគឺ មាននូវ HONOR AI button ដែលអាចបកប្រែភាសារបានពីគ្រប់ភាសា មកជាភាសាខ្មែរ។ មិនតែប៉ុណ្ណោះវាអាចធ្វើជាប៊ូតុងបើកនូវភ្លើង Flash , កាស្យូ និង Noteកត់ត្រាបានឆាប់រហ័ស។
4. កម្លាំងម៉ាស៊ីន HONOR X6c បានដាក់មកនូវកម្លាំងម៉ាស៊ីន RAM ធំដល់ទៅ 12GB និង ទំហំផ្ទុកដល់ទៅ 256GB ដែលអាចអូសបាននូវកម្មវិធី ធំៗ កាត់រូប កាត់វិដេអូ លេងហ្គេមបានយ៉ាងល្អ និង អាចផ្ទុកនូវ រូបភាព ដល់ទៅ 200,000រូប វិដេអូ ឯកសារ បានយ៉ាងហូរហែរ។
Article image
5. មានទំហំថ្មធំ ប្រើប្រាស់ 2.5ថ្ងៃ (5300mAh)
មាន HONOR X6c ក្នុងដៃលេង Facebook, TIK TOK , YouTube, និងមើលរឿង សាកម្តងប្រើបានដល់ 2.5ថ្ងៃ (5300mAh) ពិសេសមាន Function Ultra Saving Mode សល់ថ្ម 2% អាចប្រើខលចេញចូលបាន 75នាទី។ភ្ជាប់មកនូវកម្លាំងសាកល្បឿនលឿន 35W HONOR Supercharge អាចសាកបាន ពី 0 ទៅ 50% ត្រឹមតែ 30នាទីតែប៉ុណ្ណោះ បន្ថែមពីនោះ វាមាន Super Charge Boost Mode អាចបន្ថែមល្បឿន 10% បន្ថែមទៀត។
Article image
6. Refresh rate 120hz
មិនងាយមានទេក្នុងតម្លៃមួយនេះដែលបានដាក់មកនូវអេក្រង់ដល់ទៅ 120hz ធ្វើអោយភាពរលូនក្នុងការប្រើប្រាស់នៃអេក្រង់មានសភាពរអិលទាំងការប្រើប្រាស់ទូទៅ និង លេងហ្គេម។ អេក្រង់ដែលមានកម្រិតពន្លឺដល់ទៅ 1010 nits ងាយស្រួលប្រើប្រាស់ក្រោមពន្លឺថ្ងៃ និងនៅខាងក្រៅក៏នៅតែងាចមើលអេក្រង់បានល្អដែរ។
Article image
7. កាម៉េរាគោលធំ
កាម៉េរ៉ាគោលទំហំ 50MP នឹងអាចហ្សូមឌីជីថលបាន 10X Digital zoom អាចថតវីដេអូក្នុងកម្រិត 1080  និងមានបន្ថែម Flash(ផ្លាស់) ជំនួយមួយគ្រាប់ក្នុងការជំនួយថតក្នុងទីងងឹត។
Article image
និយាយជារួម សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់ទូរស័ព្ទចុចប៊ូតុង ទូរសព្ទមួយទឹក ឬក៏ អតិថិជនដែលចង់ឡើងស៊េរី ទូរសព្ទថ្មី គុណភាពខ្ពស់ ភ្ជាប់បច្ចេកវិទ្យាសម្បូរបែប មានការធានាត្រឹមត្រូវ ប៉ុន្តែមានតម្លៃល្អសមរម្យនោះគឺ ស្មានហ្វូនស៊េរីថ្មី 119$ ជាជម្រើសដ៏ល្អបំផុត ព្រោះមានអាវក្រោះការពារទឹក ការពារធ្លាក់ តាន់360ដឺក្រេ មានបំពាក់មុខងារAI សម្បូរ ថែមទាំងមាន AI Button សម្រាប់បកប្រែគ្រប់ភាសាថែមទៀតផង!
Article image
អតិថិជនអាចរកជាវ HONOR X6c ក្នុងតម្លៃត្រឹមតែ 119$ ថែមកាដូសរុប 28$ រួមមាន កាសប្លូធូ ខេស និងស្រ្គីនការពារ នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេស!
Article image
Article image
Article image