ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី បច្ចេកវិទ្យាAI "បំប្លែងរូបភាពទៅជាវីដេអូ"! HONOR 600 Series 5G តម្លៃ 499$ និង HONOR 600 Pro តម្លៃ 749$ ថែមកាដូកក្រើក

ដោយ

ជុំ ប៉េងលីន

09 ឧសភា 2026 06:04 ព្រលប់

អាន 3 នាទី


Article image
នៅថ្ងៃទី 9 ឧសភា ២០២៦ នេះ ក្រុមហ៊ុន HONOR Cambodia បានធ្វើការអង្រួនទីផ្សារស្មាតហ្វូនក្នុងស្រុក ដោយប្រកាស សម្ពោធជាផ្លូវការនូវស្មាតហ្វូន HONOR 600 Series ចំនួន 2 ម៉ូដែលគឺ HONOR 600 និង HONOR 600 Pro ក្រោមវត្តមានចូលរួមយ៉ាងកុះករពីសំណាក់តារាៗ និងអ្នកជំនាញបច្ចេកវិទ្យាល្បីៗ។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ SUN & MOON ដោយមានការចូលរួមពីសំណាក់បុគ្គលល្បីៗជាច្រើនរូបដូចជា៖ លោក ជា វណ្ណរិទ្ធ, កញ្ញា សៀ នាង, លោក Kem Sovanna, Nam View, Film Reel, Bou Chandaneth, ដានជើង, Sopea Reach និងអ្នកសារព័ត៌មានជាតិជាច្រើនស្ថាប័ន។
Article image
HONOR 600 Series មិនត្រឹមតែមានរូបរាងប្រណីត និងផ្ដល់ផាសុកភាពក្នុងការកាន់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានភាពធន់កម្រិតកំពូល SGS ផ្កាយប្រាំ ការពារការជ្រុះ ការឆ្កូត និងមានអាវក្រោះការពារទឹក និងធូលីកម្រិត IP68, IP69, IP69K។ ស្មាតហ្វូននេះមានគែមអេក្រង់ស្ដើងបំផុតត្រឹម 0.98mm និងកម្រិតពន្លឺអេក្រង់ AMOLED ខ្ពស់ដល់ទៅ 8000 nits។ ឥលូវនេះចូលក្រឡេកមកមើលកាមេរ៉ាវិញម្តង!
Article image
HONOR 600 Series សុទ្ធតែបំពាក់នូវកាមេរ៉ា AI ជំនាន់ថ្មី ថតច្បាស់ស្អាតនៅពេលយប់ ពោលគឺ បំបែកកំណត់ត្រាថ្មីជាមួយកាមេរ៉ា 200MP អមដោយបច្ចេកវិទ្យា AI ឈានមុខគេ៖
• AI Image to Video 2.0: មុខងារដំបូងគេដែលអាចបំប្លែងរូបភាពទៅជាវីដេអូយ៉ាងងាយស្រួល លឿនរហ័សទាន់ចិត្ត
• AI Ultra Night & Super Night Zoom: ថតរូបពេលយប់បានច្បាស់ដូចថ្ងៃ។
• Multi-Shaped Bokeh: ប្តូររាងពន្លឺ Bokeh ជាផ្កាយ ឬបេះដូង បង្កើតសិល្បៈរូបភាព Portrait។
• Supermoon 2.0: ថតរូបព្រះច័ន្ទបានច្បាស់ក្រឡែតដោយមិនបាច់ប្រើជើងទម្រ។
Article image

សម្រាប់កាមេរ៉ាមុខវិញថតរូបវីដេអូស៊ែលហ្វីបានយ៉ាងច្បាស់ស្អាតល្អជាមួយនឹងទំហំកាមេរ៉ាមុខរហូតដល់ 50MP ត្រូវម៉ាច់សម្រាប់យុវវ័យសម័យ។ HONOR 600 មានថាមពលថ្មធំ 7000mAh បច្ចេកវិទ្យាសាកថ្មលឿនរហ័សទាន់ចិត្ត HONOR SuperCharge 80W ប្រើប្រាស់បន្ទះឈីប Snapdragon 7 Gen ជំនាន់ទី4 ។ ចំណែកឯ HONOR 600 Pro ត្រូវបានបំពាក់នូវបច្ចេកវិទ្យាសម្បូរបែបដូចគ្នានឹង HONOR 600 គ្រាន់តែក្រុមហ៊ុនធ្វើការអាប់ដេតបន្ថែមដោយប្រើប្រាស់នូវបន្ទះឈីប Snapdragon ជំនាន់ទី8 Elite, កាមេរ៉ា Telephoto 50MP, និង Wireless Charging 50W។

HONOR 600 Series មកជាមួយ 3 ពណ៌ដ៏ទាក់ទាញគឺ៖ Golden White, Black, និង Orange ។ HONOR 600: RAM 16GB (8GB+8GB) + ROM 256GB តម្លៃ 499$, និង RAM 24GB (12GB+12GB) +ROM 256GB តម្លៃ 529$ មានថែមកាដូសរុប 129$ រួមមាន នាឡិកាដៃឆ្លាតវៃ HONOR Choice InfoWear Watch 2 Pro, Premium Case និង ស្គ្រីនការពារអេក្រង់។
Article image
Article image
HONOR 600 Pro: RAM 12GB (12GB+12GB) + ROM 256GB តម្លៃ 749$ មានថែមកាដូសរុប 229$ រួមមាននាឡិកាដៃឆ្លាតវៃ HONOR Choice InfoWear Watch 2i, កាសឥតខ្សែ HONOR Choice Earbuds Clip, Premium Case និង ស្គ្រីនការពារអេក្រង់។
Article image
Article image
ស្មាតហ្វូនស៊េរីថ្មី បច្ចេកវិទ្យាAI "បំប្លែងរូបភាពទៅជាវីដេអូ"! HONOR 600 Series 5G តម្លៃ 499$ និង HONOR 600 Pro តម្លៃ 749$ ថែមកាដូកក្រើក