ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មីល្បឿនលឿន អេក្រង់ធំ HONOR Play 10 លេងហ្គេមស្មូស សាកម្តងប្រើបាន 2 ថ្ងៃ តម្លៃ 68$ និង ថេប្លេតឆ្លាតវៃ HONOR Pad X7 តម្លៃ 129$ ថែមកាដូកក្រើក

ដោយ

Koun Jab Luffy

01 តុលា 2025 05:22 ល្ងាច

អាន 3 នាទី

Article image
ព្រឹកមិញនេះ ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធលក់ជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មីល្បឿនលឿន អេក្រង់ធំ HONOR Play 10 លេងហ្គេមស្មូស សាកម្តងប្រើបាន២ថ្ងៃ ក្នុងតម្លៃ68$ រីឯថេប្លេតឆ្លាតវៃ ប្រើស៊ីមកាត4G HONOR Pad X7 តម្លៃ 129$ ថែមកាដូកក្រើក ផ្អើលហ្វេនៗដើរផ្សារទំនើបសូរិយា។
អតិថិជនអាចរកជាវ ស្មាតហ្វូនស៊េរីថ្មីល្បឿនលឿន HONOR Play 10 តម្លៃ68$ និង ថេប្លេតឆ្លាតវៃ ប្រើស៊ីមកាត4G HONOR Pad X7 តម្លៃ 129$  នៅតាមបណ្តាហាងលក់ទូរសព្ទដែលមានស្លាកសញ្ញាHONOR និង ហាងដៃគូសហការនានាទូទាំងប្រទេស ចាប់ពីថ្ងៃនេះ នឹងទទួលបានកាដូបន្ថែមរួមមាន Case និង ស្គ្រីនការពារភ្លាមៗ។
Article image
ថ្លែងនៅក្នុងកម្មវិធី លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន យ៉ាកូ ធិច ណូឡូជី ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ ហនណឺ ប្រចាំប្រទេសកម្ពុជា បានបង្ហើបឲ្យដឹងថា HONOR Play 10 តម្លៃ68$ និង ថេប្លេតស៊េរីថ្មី ហនណឺ ផេត អ៊ិចប្រាំពីរ (HONOR Pad X7 ) តម្លៃ 129$ គឺជាការឆ្លើយតបនឹងសំណូមពររបស់អ្នកគាំទ្រ និងអតិថិជនដែលទទូចចង់បាន ស្មាតហ្វូន ថេប្លេត តម្លៃល្អ តែល្បឿនលឿន គុណភាពល្អ ភ្ជាប់បច្ចេកវិទ្យាសម្បូរបែប។
Article image
HONOR Play 10 & HONOR Pad X7 នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងសម្រាប់អ្នកប្រើប្រាស់ ក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃ ដូចជាទស្សនាខ្សែភាពយន្ត កម្សាន្ត ឬ បង្ហាត់បង្រៀនបុត្រធីតាតាមអនឡាញជាមួយនឹងល្បឿនលឿន អេក្រង់ធំត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក ធីយូវី (TÜV ) របស់ប្រទេសអាល្លឺម៉ង់ថែមទៀតផង។
Article image
ស្មាតហ្វូនសេ៊រីថ្មី HONOR Play 10 តម្លៃ 68$ ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរូបរាងយ៉ាងល្អប្រណិត ស្រស់ស្អាតទាន់សម័យ ស៊ីវិល័យ ល្បឿនលឿន កម្លាំងម៉ាស៊ីន ហ៊ីលីអូ ជី ប៉ែតមួយ (Helio G81)អាចលេងហ្គេមយ៉ាងស្មូសល្អ ទាំង  MOBILE LEGEND & PUB G មានអេក្រង់ធំជិត 7អ៊ីញ ងាយស្រួលទស្សនាYouTube អូស Facebook , TikTok ត្រជាក់ភ្នែក! HONOR Play 10 មានទំហំថ្មធំ 5000mAh សាកម្តងប្រើបាន2ថ្ងៃ និង មានសេវាទូរសព្ទខ្លាំង INTERNET 4G ដូច្នេះអតិថិជនមិនថានៅទីក្រុង ទីប្រជុំជនកកកុញ ឬទីឆ្ងាយដាច់ស្រយាល ក៏លែងមានកង្វល់រឿងបញ្ហាទូរសព្ទអត់សេវាទៀតឡើយ។
Article image
ឥលូវនេះក្រឡេកមកមើល ថេប្លេតឆ្លាតវៃ ស៊េរីថ្មី HONOR Pad X7 តម្លៃ 129$ វិញម្តង យើងសង្កេតឃើញថាមានរូបរាងស្អាតស្រាលងាយស្រួលកាន់ដោយដៃម្ខាង អាចប្រើប្រាស់សម្រាប់បំពេញកិច្ចការងារ បង្រៀនបុត្រធីតា ជំនួស កុំព្យូរទ័រ និងទូរទស្សន៍មាអែមតែម្តង! ជាពិសេសគឺងាយស្រួលត្រង់មានរន្ធដាក់ស៊ីម 4G នេះតែម្តង មិនចាំបាច់ហត់ភ្ជាប់ WiFi ឬ Share HotSpot នាំតែខាតពេល!
Article image
បើនិយាយដល់កម្លាំងម៉ាស៊ីនវិញឲ្យអួយតែម្តង ថេប្លេត HONOR Pad X7 ត្រូវបានបំពាក់នូវបន្ទះឈីប Snap Dragon 8core មានថាមពលថ្មធំមហិមា 7020មីលីអំពែម៉ោង គ្រប់គ្រាន់ប្រើប្រាស់បានរហូតដល់ទៅ ២ថ្ងៃដោយមិនចាំបាច់សាកថ្ម អេក្រង់ទំហំ 8.7អ៊ិញ Refreshing Rate 90ហឺត ងាយស្រួលក្នុងការចុច និង ប្រើប្រាស់ ពិសេសកុមារ និង សិស្សានុសិស្ស។
Article image
និយាយជារួម សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់ទូរស័ព្ទចុចប៊ូតុង ទូរសព្ទមួយទឹក ឬក៏ អតិថិជនដែលចង់ឡើងស៊េរី ទូរសព្ទថ្មី គុណភាពខ្ពស់ ភ្ជាប់បច្ចេកវិទ្យាសម្បូរបែប មានការធានាត្រឹមត្រូវ ប៉ុន្តែមានតម្លៃល្អសមរម្យនោះគឺ ស្មានហ្វូនស៊េរីថ្មី HONOR Play 10 តម្លៃ 68$ ជាជម្រើសដ៏ល្អបំផុត ព្រោះមានល្បឿនលឿន ថ្មធំ លេងហ្គេមស្មូស មាន2ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ខ្មៅ និង ពណ៌គុជ ។
Article image
នៅមិនទាន់អស់ទេ! បើចង់បានថេប្លេតឆ្លាតវៃតម្លៃល្អ អាចប្រើប្រាស់ជំនួសកុំព្យូទ័រសម្រាប់ខ្លួន ឬ បុត្រធីតា អាចពិចារណាលើ HONOR Pad X7 តម្លៃត្រឹមតែ 129$! រាល់ការជាវ HONOR Play 10 & HONOR Pad X7 ឥលូវនេះនឹងទទួលបានកាដូ Case និង ស្គ្រីនការពារ ភ្លាមៗ។
Article image
ស្មាតហ្វូនស៊េរីថ្មីល្បឿនលឿន អេក្រង់ធំ HONOR Play 10 លេងហ្គេមស្មូស សាកម្តងប្រើបាន 2 ថ្ងៃ តម្លៃ 68$ និង ថេប្លេតឆ្លាតវៃ HONOR Pad X7 តម្លៃ 129$ ថែមកាដូកក្រើក