ស្វែងរកពួកយើង:

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ

Koun Jab Luffy

14 កញ្ញា 2024 12:36 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន ហុងដា អិន ស៊ី អិច បានរៀបចំមហាព្រឹត្តការណ៍សម្ពោធជាផ្លូវការនៅម៉ូតូ ហុងដា  Dream ស៊េរីថ្មីរបស់ខ្លួនដែលពោរពេញដោយភាពប្រណិតឥតខ្ចោះ ។ គួរបញ្ជាក់ឲ្យឃើញថា Honda Dream នៅតែស្ថិតនៅក្នុង បេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។
ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្រុមហ៊ុនបានបង្ហាញនៅវត្តមាន Honda DREAM ដែលមានការផ្លាស់ប្តូរថ្មីកាន់តែប្រណិត ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “EMPOWER TOMORROW” ដែលបានបង្ហាញពីការរួមបញ្ចូលនៃភាពប្រណីតឥតខ្ចោះ និង ភាពអង់អាចមោះមុត នឹងនាំយើងឆ្ពោះទៅមុខជានិច្ច បង្កើតនូវស្នាដៃថ្មីប្រកបដោយគុណតម្លៃជាទីមោទនៈ។
Article image
យើងឃើញថា Honda DREAM ស៊េរីថ្មី នៅតែរក្សាភាពប្រណីតតាមរយះការរចនានូវតែមថ្មីដែលរួមបញ្ចូលគ្នាដោយធាតុផ្សំដ៏មានតម្លៃ មាស  ផ្លាទីនឹម និងចំណិតពេជ្របែប ៣ជ្រុង ។
Article image
លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា ជាការពិតណាស់ Honda Dream តែងតែទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងបេះដូងប្រជាជនកម្ពុជា។
Article image
Article image
ហើយឆ្នាំនេះ កាន់តែពិសេស មិនត្រឹមតែការចនាដ៏ប្រណីត តែ Honda Dream សេរីថ្មី កាន់តែពិសេសជាមួយនឹង កម្លាំងម៉ាស៊ីនកាន់តែខ្លាំង និង ស្ទុះល្អ ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ទៅលើតម្រូវការរបស់អតិថិជន យើងជឿថា ការអភិវឌ្ឍថ្មីនេះ នឹងបំពេញតម្រូវការរបស់អតិថិជនបានយ៉ាងពេញលេញ។
Article image
Article image
Article image
ក្នុងនោះផងដែរយើងសង្កេតឃើញថា មហាព្រិត្តិការណ៌ដ៏អស្ចារ្យនេះ ក៏បានបង្ហាញនូវវត្តមានអ្នកតំណាងផលិតផល Honda Dream ស៊េថ្មី គឺរាជនីក្រមា កញ្ញា មាន សូនីតា និងកីឡាប្រដាល់ពោរពេញដោយសមត្ថភាព លោក អេ អាម៉ារីន ភូថង ធ្វើឱ្យអតិថិជនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរ ក៏ដូចចាប់អារម្មណ៍ជាខ្លាំងលើវត្តមានអ្នកទាំងពីរ។
Article image
Article image
Article image
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះតទៅ។
លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
Web :https://www.ncxhonda.com/motorcycles/kh/AND125MDS_CA