ស្វែងរកពួកយើង:

ឡូយមែន! ASUS Vivobook S 14 អេក្រង់ 14 អ៊ីង ស្ដើងស្រាល បំពាក់ស៊ីភីយូ Intel Core Ultra ជំនាន់ថ្មី (ស៊េរីទី 2) និងមានបច្ចេកវិទ្យា AI ទៀត!

ដោយ

Koun Jab Luffy

07 មីនា 2025 11:39 ថ្ងៃត្រង់

អាន 7 នាទី

នៅថ្ងៃទី 7 មីនា ឆ្នាំ 2025 នេះ ក្រុមហ៊ុន ASUS បានប្រកាសជាផ្លូវការកុំព្យូទ័រយួរដៃ ASUS Vivobook S 14 ម៉ូដែលS5406SA ដែលជាកុំព្យូទ័រយួរដៃជំនាន់ថ្មី មានអេក្រង់ទំហំ 14 អ៊ីង មានការឌីស្សាញរូបរាងស្អាត ព្រមទាំងមានកម្រាស់ត្រឹមតែ 1.39 សង់ទីម៉ែត្រ និងមានទម្ងន់ត្រឹមតែ 1.3 គីឡូក្រាមប៉ុណ្ណោះ នៅទីផ្សារប្រទេសកម្ពុជា។ ASUS Vivobook S 14 គឺជាម៉ូដែលថ្មីទទួលបានវិញ្ញាបនប័ត្រ Intel Evo™ មានរូបរាងទាន់សម័យ មានកម្លាំងខ្លាំង និងស្រាល ផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់លោកអ្នក ដែលកំពុងស្វែងរកផលិតភាពក្នុងការធ្វើការងារ និងការកម្សាន្តភ្លាមៗ ជាមួយនឹងជម្រើសពណ៌ទាន់សម័យ និងរចនាបថអប្បបរមា ដែលមានគុណភាពខ្ពស់ ធ្វើឲ្យវាក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ភាពងាយស្រួលនិងប្រសិទ្ធភាពការងារ។
ASUS Vivobook S 14 ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core Ultra ជំនាន់ចុងក្រោយ (ស៊េរី 2) ដែលមាន TDP រហូតដល់ 35 វ៉ាត់ និង Neural Processing Unit (NPU) 47 TOPS ដែលអាចបង្កើនល្បឿនការងារប្រកបដោយប្រសិទ្ធភាពថាមពល។  លើសពីនេះទៀតនោះឡេបថប់ថ្មីនេះ ក៏មានគ្រាប់ចុច Copilot ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចចូលប្រើប្រាស់នូវបច្ចេកវិទ្យា AI របស់ Windows 11 បានយ៉ាងងាយស្រួលផងដែរ។ នៅលើឡេបថបនេះ គឺមានការប្រើអេក្រង់ ASUS Lumina OLED ដែលជាអេក្រង់ឈានមុខគេទំហំ 14 អ៊ីង ផ្តល់នូវរូបភាពដែលមានភាពច្បាស់លាស់ដូចជីវិតពិត ជាមួយនឹងកម្រិតនៃការបង្ហាញរូបភាពដល់ FHD (1920 x 1200) និងអត្រាការធ្វើបច្ចុប្បន្នភាព 60Hz ពណ៌ដែលមានជម្រៅ 100% DCI-P3 និងវិញ្ញាបនប័ត្រ DisplayHDR™ True Black 600 ធានានូវគុណភាពរូបភាពដ៏ល្អឥតខ្ចោះ។
Article image
សម្រាប់ក្តារចុច ASUS ErgoSense វិញ គឺមានរចនាបថទាន់សម័យ និងងាយស្រួលប្រើប្រាស់ មានលក្ខណៈពិសេសនៃការបំភ្លឺ RGB តែមួយតំបន់ដែលអាចកំណត់បាន ហើយថែមទាំងមាន Touchpad ErgoSense ធំជាងមុន ជាមួយនឹងការគាំទ្រចលនាឆ្លាតវៃទៀតផង។ ដូចគ្នាជាមួយម៉ូដែល ASUS Vivobook ទាំងអស់ដែរ ម៉ូដែលនេះ គឺផ្តល់បទពិសោធន៍អ្នកប្រើប្រាស់ត្រូវបានគិតគូរជាអាទិភាព៖ មានសន្លាក់បើកបាន 180° កាមេរ៉ា IR ជាមួយគម្របការពាររូបភាព ច្រក I/O ពេញលេញ និងសំឡេង Dolby Atmos® ដ៏អស្ចារ្យពីស្តេរ៉េអូដែលមានស្តង់ដារ Harman Kardon។
Article image
ស្ដើង ស្រាល និងមានកម្លាំងខ្លាំង
ក្រៅពីភាពងាយស្រួលក្នុងការដឹកជញ្ជូន និងរចនាបថអប្បបរមាហើយនោះ ASUS Vivobook S 14 ក៏នូវផ្តល់នូវការប្រតិបត្តិការដ៏ល្អឥតខ្ចោះ ជាមួយនឹងប្រព័ន្ធដំណើរការ Intel Core Ultra 7 ជំនាន់ចុងក្រោយ (ស៊េរី 2) ក្រាហ្វិក Intel Arc™ អង្គចងចាំ RAM រហូតដល់ 32GB LPDDR5X 8533MHz និងអង្គផ្ទុកទិន្នន័យ SSD PCIe® 4.0 ទំហំ 1TB។ បន្ថែមពីនេះ នៅលើឡែបថបនេះ ក៏នូវមានប្រព័ន្ធត្រជាក់ ASUS IceCool ប្រើប្រាស់បំពង់កំដៅប្រសើរឡើងពីរ ម៉ាស៊ីនត្រជាក់ IceBlade ពីរដែលមានស្លាប 97 និងរន្ធខ្យល់ពីរ ជួយឲ្យកុំព្យូទ័រយួរដៃនេះសម្រេចបាននូវ TDP អតិបរមា 35W ទៀតផង។ បើទោះបីជាមានប្រសិទ្ធភាពខ្ពស់ក៏ដោយ ការប្រើប្រាស់ថាមពលដ៏ល្អឥតខ្ចោះផ្តល់នូវអាយុកាលថ្មដ៏អស្ចារ្យរហូតដល់ 27 ម៉ោង។
Article image
ជាមួយនិងដំណើរការលើស៊ីភីយូ Intel Core Ultra (ស៊េរីទី 2) គឺត្រូវបានបំពាក់នូវលក្ខណៈពិសេស Intel Neural Processing Unit (NPU) ដែលអាចបង្កើនបទពិសោធន៍ប្រើប្រាស់កុំព្យូទ័រដោយប្រើថាមពលទាប និងគុណភាពខ្ពស់។  វាល្អឥតខ្ចោះសម្រាប់ការផ្លាស់ប្តូរការងារពី CPU ដើម្បីទទួលបានគុណភាពនិងប្រសិទ្ធភាពប្រសើរជាងមុន ឬសម្រាប់កិច្ចការដែលពឹងផ្អែកលើការគណនាពពក។ NPU ផ្តល់នូវការគណនា AI ដែលមានពេលវេលារង់ចាំទាប ដែលអាចជួយធានានូវភាពឯកជននៃទិន្នន័យ និងប្រសិទ្ធភាពខាងសេដ្ឋកិច្ច។ នៅលើ ASUS Vivobook S 14 ក៏មានមុខងារ ASUS Memory Allocation Management ផងដែរ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់រចនាសម្ព័ន្ធការបែងចែកសមត្ថភាពអង្គចងចាំទៅ iGPU ដែលអាចជួយបង្កើនប្រសិទ្ធភាពនៃការលេងហ្គេម ការបង្កើត និងកម្មវិធី AI ជាដើម។
Article image
Article image
រូបភាពច្បាស់ដូចជាការពិត
ASUS Vivobook S 14 ត្រូវបានបំពាក់ដោយអេក្រង់ ASUS Lumina OLED ទំហំ 14 អ៊ីង ខ្នាត 16:10 និងរត់បានល្បឿន 60Hz ហើយនិងមានកម្រិតបង្ហាញចេញបាន FHD (1920 x 1200)។ អេក្រង់នេះ រចនា NanoEdge បីជ្រុងស្ដើងសម្រាប់បទពិសោធន៍មើលដែលសម្បូរបែប និងដូចជាការពិតបំផុត។ មួយវិញទៀតអេក្រង់នេះ ក៏មានផ្តល់ជូននូវកម្រិតពណ៌ DCI-P3 100% ដូចស្តង់ដាររោងកុន មានវិញ្ញាបនប័ត្រ VESA DisplayHDR™ True Black 600 និងត្រូវបានទទួលស្គាល់សម្រាប់លក្ខណៈពិសេសថែរក្សាភ្នែកដោយ TÜV Rheinland។
Article image
បង្ហាញអារម្មណ៍ពិសេសរបស់អ្នក
ជាមួយគ្នានេះ អ្នកប្រើប្រាស់អាចបង្ហាញពីលក្ខណៈបុគ្គលរបស់ខ្លួនលើ ASUS Vivobook S 14 តាមរយៈក្តារចុច ASUS ErgoSense RGB-backlit តំបន់តែមួយថ្មី។ ជាមួយនឹងការគាំទ្រ Windows Dynamic Lighting អ្នកប្រើប្រាស់អាចកំណត់ពណ៌ និងបែបផែនពន្លឺបានយ៉ាងងាយស្រួលតាមរយៈការកំណត់របស់ Windows ដើម្បីផ្គូផ្គងអារម្មណ៍ និងបុគ្គលិកលក្ខណៈរបស់ពួកគេ។  ក្តារចុចទំហំពេញមានចម្ងាយរវាងគ្រាប់ចុច 19.05mm កម្ពស់គ្រាប់ចុច 0.2mm និងចម្ងាយការវាស់គ្រាប់ចុច 1.7mm សម្រាប់បទពិសោធន៍បញ្ចូលដែលគ្មានគូប្រៀប។ ក្តាចុចស្ងាត់ជាពិសេសផងដែរ ដោយសារតែយន្តការសោរថ្មីដែលបានបង្កើនប្រសិទ្ធភាព ដែលមានប្រយោជន៍ទាំងចំពោះទីតាំងផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងបរិស្ថានជុំវិញ។  តំបន់ប៉ះ ErgoSense ដែលពង្រីកធំជាងមុនជួយផ្តល់នូវលំហូរការងារប្រសើរជាងមុនសម្រាប់គម្រោង ឬការរុករកគេហទំព័រ ធានាថាការទំនាក់ទំនងគ្រប់យ៉ាងមានភាពត្រឹមត្រូវ និងរលូន។
Article image
បទពិសោធន៍អ្នកប្រើប្រាស់ដ៏ល្អឥតខ្ចោះ
បង្កើតឡើងដោយផ្តោតលើភាពងាយស្រួលរបស់អ្នកប្រើប្រាស់ជាចម្បង ASUS Vivobook S 14 ធ្វើឲ្យការងារទាំងអស់រលូន មិនថាជាការងារឬកម្សាន្តក៏ដោយ។ នៅលើ ASUS Vivobook S 14 មានគ្រាប់ចុច Copilot ដែលបានឧទ្ទិសនៅលើក្តារចុច — ជាមធ្យោបាយរហ័សដើម្បីចូលប្រើកម្មវិធី Copilot យ៉ាងរលូន។ គ្រាប់ចុចនេះ ត្រូវបានរចនាឡើងសម្រាប់ការធ្វើឱ្យសកម្មភ្លាមៗ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលប្រើកម្មវិធីដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតរបស់ Windows 11 បានយ៉ាងងាយស្រួលដោយគ្រាន់តែចុចម្តង។ វាអាចសម្រួលដំណើរការការងារ ដោយដាក់កម្លាំងរបស់ Copilot នៅលើចុងម្រាមដៃអ្នកប្រើប្រាស់។
Article image
ASUS Vivobook S 14 មានការរចនាឡើងដោយគិតគូរយ៉ាងជិតស្និទ្ធដល់អ្នកប្រើប្រាស់ កាន់តែងាយស្រួល ទាំងការងារ និងការកម្សាន្ត។ ឡេបថប់នេះ មានរន្ធ Thunderbolt™ 4 ចំនួនពីរ រន្ធ USB 3.2 Gen 1 Type-A ចំនួនពីរ រន្ធ HDMI® 2.1 (TMDS) មួយ ម៉ាស៊ីនអានកាត MicroSD មួយ និងរន្ធអូឌីយ៉ូ 3.5mm។ ដោយរន្ធទាំងនេះ នឹងភ្ជាប់ឧបករណ៍បន្ថែមដូចជា អេក្រង់ខាងក្រៅ Mouse ក្តារចុច ស្ពីកែរ កាស ជាដើម។ បន្ថែមពីនេះ ឡែបថបនេះ មានគន្លឹះភ្ជាប់រឹតមាំ អាចបើកបាន 180° ធ្វើឲ្យការសហការជាមួយមិត្តរួមការងារ និងមិត្តភក្តិកាន់តែងាយស្រួល។
Article image
ជាមួយនឹងកាមេរ៉ា ASUS AiSense IR ដែលច្នៃប្រឌិតថ្មី នឹងធ្វើអោយអ្នកប្រើប្រាស់អាចខលជាវីដេអូកាន់តែមានផលិតភាពខ្ពស់ ធានាថា អ្នកប្រើប្រាស់តែងតែមើលទៅស្រស់ស្អាត និងបច្ចេកវិទ្យា AI noise-cancelation កាត់បន្ថយសំឡេងរំខានពីផ្ទៃខាងក្រោយសម្រាប់មីក្រូហ្វូន និងសំឡេង។ ជាមួយគ្នានេះ ឡេបថប់នេះ ក៏មានប្រព័ន្ធអូឌីយ៉ូ Harman Kardon-certified ផ្ដល់នូវសំឡេង Dolby Atmos® multidimensional ដ៏អស្ចារ្យសម្រាប់ការកម្សាន្ត និងការសន្ទនាច្បាស់លាស់។
Article image
ASUS Vivobook S 14 គឺជាជម្រើសដ៏ល្អបំផុតសម្រាប់បង្ហាញរសជាតិដ៏ប្រណិតយ៉ាងងាយស្រួល។ ស្លាកសញ្ញាថ្មីដែលបានរចនាឡើងយ៉ាងប្រណិត បង្ហាញពីស្មារតីនៃភាពសាមញ្ញ និងរចនាបថទាន់សម័យ។ ASUS Vivobook S 14 មានជម្រើសពណ៌ទំនើបពីរគឺ ពណ៌ខៀវស្រាល (Mist Blue)។ ក្រៅពីការសមត្ថភាព និងរចនាបថដ៏ទាក់ទាញរបស់វា ASUS Vivobook S 14 ក៏ត្រូវបានធ្វើតេស្តយ៉ាងតឹងរឹងដើម្បីបំពេញតាមស្តង់ដារភាពរឹងមាំកម្រិតយោធា MIL-STD 810H។
ចំពោះការធានា
សម្រាប់អ្នកដែលជាវផលិតផលផ្លូវការប្រចាំប្រទេសកម្ពុជា នឹងទទួលបាននូវការធានា Perfect Warranty សម្រាប់រយៈពេលមួយឆ្នាំដំបូង ហើយនិងការធានាជាសកល International Warranty រយៈពេល 2 ឆ្នាំថែមទៀតផង។ ដូច្នេះ មិនថានៅប្រទេសណានោះទេ ប្រសិនបើឡែបថបលោកអ្នកមានបញ្ហា គឺអាចយកទៅជួសជុលបាននៅគ្រប់ ASUS Service Center បានដោយគ្មានបញ្ហា។ ហើយអ្វីដែលពិសេសនោះ នៅក្នុងពេលធានា 1 ឆ្នាំដំបូង ប្រសិនបើអ្នកប្រើប្រាស់មានបញ្ហាខូច ដូចជា ជ្រុះធ្លាក់ បែកបាក់ ផ្នែកណាមួយ ក្រុមហ៊ុន ASUS នឹងមានការរាប់រងទៅលើថ្លៃចំណាយ 80% ទៅលើការផ្លាស់ប្តូរ Spare Part ទៀតផង។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចមើលនៅ ASUS warranty តាមរយៈតំណរនេះ៖ https://www.asus.com/kh/content/asus-perfect-warranty/
Article image
ការដាក់លក់ និងតម្លៃ
ASUS VIVOBOOK S 14 (S5406SA) នឹងចាប់ផ្តើមលក់នៅថ្ងៃទី7 មីនា នៅប្រទេស កម្ពុជា ក្នុងតម្លៃ $1,149។  សូមទាក់ទងតំណាង ASUS ក្នុងស្រុករបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលមកកាន់តំណរខាងក្រោម៖
ASUS Facebook : https://www.facebook.com/ASUSKH.Cambodia
ASUS Website: https://www.asus.com/kh/laptops/for-home/vivobook/asus-vivobook-s-14-oled-s5406/
ASUS Tik Tok  https://www.tiktok.com/@asus.kh
Article image
ASUS គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដែលផ្តល់នូវឧបករណ៍ គ្រឿងបន្លាស់ និងដំណោះស្រាយច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់បំផុត ដើម្បីបង្កើតបទពិសោធន៍ដ៏អស្ចារ្យ ដែលធ្វើអោយជីវិតមនុស្សគ្រប់ទីកន្លែងកាន់តែប្រសើរឡើង។ ជាមួយនឹងក្រុមអ្នកជំនាញ R&D ចំនួន ៥០០០ នាក់ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ជាសកលសម្រាប់ការបង្កើតឡើងវិញនូវបច្ចេកវិទ្យាសម័យទំនើបជាបន្ត។ ត្រូវបានគេវាយតម្លៃជាប់ជាប្រចាំជាក្រុមហ៊ុនដែលមានកិត្តិយសបំផុតមួយរបស់ពិភពលោកតាម Fortune, ASUS ក៏ប្តេជ្ញាចិត្តក្នុងការរក្សានូវអនាគតដ៏អស្ចារ្យផងដែរ។ គោលដៅគឺការបង្កើតសហគ្រាសសុទ្ធសូន្យដែលជួយជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចរាងជារង្វងជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានទំនួលខុសត្រូវ ដែលបង្កើតតម្លៃរួមគ្នាសម្រាប់យើងទាំងអស់គ្នា។