ស្វែងរកពួកយើង:

ឡេបថប់កម្រាស់ស្តើង vivobook S16 Copilot+ PCs ប្រកាសលក់នៅលើទីផ្សារកម្ពុជាហើយ!

ដោយ

Koun Jab Luffy

28 ឧសភា 2025 09:04 ព្រឹក

អាន 5 នាទី

Article image
នៅថ្ងៃនេះ ASUS Cambodia បានដាក់ឱ្យដំណើរការផ្លូវការរបស់ ASUS Vivobook S16 (S3607QA)  ដែលជាកុំព្យូទ័រ Copilot+PCs បង្កើតឡើងដើម្បីតម្រូវការសម្រាប់ការងារប្រចាំថ្ងៃ។ ដោយបំពាក់បច្ចេកវិទ្យាបច្ចុប្បន្ននៃ CPU Snapdragon® X ដ៏មានសមត្ថភាពខ្ពស់ជាមួយនឹង NPU រហូតដល់ 45 TOPS គ្រឿងនេះមានទម្រង់ស្តើងខ្លាំង ស្រាលនិងមានសមត្ថភាព AI ដ៏អស្ចារ្យ ជាមួយអាយុកាលថ្មយូរជាពិសេស និងសមត្ថភាពតភ្ជាប់ជាមួយប្រព័ន្ធយ៉ាងឆាប់រហ័ស។
សម្រាប់ការងារប្រចាំថ្ងៃ ការសិក្សា ឬក៏ការកម្សាន្តទូទៅ Vivobook S16 ផ្តល់បទពិសោធន៍កម្សាន្តយ៉ាងជាក់ចិត្តជាពិសេសជាមួយអេក្រង់ IPS 2.5K 144Hz ដ៏ស្រស់ស្អាត និងសម្លេងគុណភាពខ្ពស់ពី Snapdragon Sound™ និង Dolby Atmos®។ រចនាឡើងសម្រាប់ភាពទាន់សម័យ និងរឹងមាំធានាបាននូវបទពិសោធន៍កុំព្យូទ័រ AI មួយដែលធ្វើពីលោហៈធាតុកម្រិតខ្ពស់ ធន់ជាមួយការធ្វើតេស្តស្តង់ដារយោធា និងមុខងារសុវត្ថិភាពខ្ពស់ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវចិត្ត។
Article image
កាន់ឆ្លាតវៃជាងមុន
ASUS Vivobook S16 បានធ្វើឡើងជាមួយសមត្ថភាពខ្ពស់សម្រស់បច្ចេកវិទ្យា AI ដ៏ស្រាលស្ដើងមួយ។ ជាមួយ CPU Snapdragon® X និង NPU រហូតដល់ 45 TOPS វាមានសមត្ថភាពកម្រិតខ្ពស់ដែលបំពាក់ដោយបច្ចេកវិទ្យា AI ដើម្បីបង្កើនផលិតភាព ល្បឿនលឿនក្នុងការបង្កើតមាតិកា និងបង្កើនប្រសិទ្ធភាពនៃការស្វែងរកព័ត៌មានផ្សេងៗ។ មុខងារ AI ពិសេសមួយរបស់ ASUS រួមមាន StoryCube សម្រាប់គ្រប់គ្រងទិន្នន័យឌីជីថលបានយ៉ាងងាយស្រួល កាមេរ៉ា AI និងសមត្ថភាពបំបាត់សម្លេងរំខាន AI សម្រាប់បទពិសោធន៍ប្រើវីដេអូខលល្អប្រសើរ។
Article image
រចនាឡើងសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ Vivobook S16 ផ្តល់អាយុកាលថ្មយូរដើម្បីគាំទ្រការងារ ការបង្កើតមាតិការ និងកម្សាន្តដោយគ្មានការរំខាន។ ជាមួយនឹងមុខងារច្នៃប្រឌិត និងសមត្ថភាពខ្ពស់របស់ Vivobook S16 មានភាពបត់បែននិងផ្តល់បទពិសោធន៍ប្រើប្រាស់លឿននិងមានប្រសិទ្ធភាព។
ផលិតភាពខ្ពស់ជាងមុន
ASUS Vivobook S16 ត្រូវបានរចនាឡើងសម្រាប់ផលិតភាពពេញមួយថ្ងៃ និងបទពិសោធន៍ប្រើប្រាស់ដ៏រលូន។ ជាមួយថ្ម 70WHrs និង CPU Snapdragon X ដែលប្រើថាមពលមានប្រសិទ្ធភាព កុំព្យូទ័រនេះអាចដំណើរការបានរហូតដល់ 32 ម៉ោង ដោយមិនតម្រូវការសាកថ្ម។ លើសពិនេះប្រសិទ្ធភាពរបស់វាក៏មិនមានការធ្លាក់ចុះទេពេលប្រើថ្មដូចគ្នា។
Article image
ដើម្បីគាំទ្រតម្រូវការងារជាច្រើន និងកម្មវិធីដែលតម្រូវការផ្ទុកទិន្នន័យខ្ពស់  ASUS Vivobook S16 បានបំពាក់ជាមួយអង្គចងចាំ LPDDR5X រហូតដល់ 16GB និង SSD PCIe 4.0 x4 រហូតដល់ 1TB ដើម្បីផ្តល់ល្បឿនលឿន និងស្រោចស្រង់លើការងារ ការច្នៃប្រឌិត និងការកម្សាន្ត។ Touchpad បែប Smart Gesture ទំហំធំនិងក្តារចុច ErgoSense មានរចនាសម្រាប់ផ្តល់ភាពងាយស្រួលនិងត្រឹមត្រូវក្នុងការបញ្ចូលជាពិសេសសម្រាប់ម៉ោងធ្វើការរយៈពេលយូរ។
Article image
សម្រាប់រន្ធភ្ជាប់ I/O របស់ Vivobook S16 មានរួមមានច្រក USB4® 2 ជាមួយល្បឿន 40Gbps សម្រាប់ការផ្ទេរទិន្នន័យ, DisplayPort™, និង Power Delivery, USB 3.2 Gen 1 Type-A 2,  HDMI®, និងច្រកស្តាប់សម្លេង 3.5mm។ រន្ធដំណរទាំងនេះធានានូវការភ្ជាប់ជាមួយឧបករណ៍ និងគ្រឿងបន្ថែមជាច្រើនប្រភេទដែលជួយបង្កើនផលិតភាពនៅក្នុងបរិបទផ្សេងៗគ្នា។
Article image
WiFi 6E ផ្តល់នូវការតភ្ជាប់ឥតខ្សែល្បឿនខ្ពស់ ដោយផ្ដល់នូវអ៊ីនធឺណិតដែលមានល្បឿនលឿន មានស្ថេរភាព និងការពន្យារពេលតិចជាងមុន ដែលធ្វើឲ្យការចាក់វីដេអូ ការសន្ទនាតាមវីដេអូ និងការងារអនឡាញអាចដំណើរការបានដោយរលូន។ ជាមួយ Microsoft Phone Link អ្នកប្រើអាចធ្វើការផ្លាស់ប្តូរដោយរលូនរវាងកុំព្យូទ័រយួរដៃ និងទូរស័ព្ទសម្រាប់ការហៅទូរស័ព្ទ សារ និងការចូលប្រើឯកសារ។ លើសពីនេះ បច្ចេកវិទ្យា Snapdragon Seamless™ ក៏ជួយបង្កើនសមត្ថភាពសហការកាត់ប្រព័ន្ធ ដោយបញ្ចូលឧបករណ៍ និងគ្រឿងបន្ថែមទាំងអស់របស់អ្នកប្រើទៅក្នុងប្រព័ន្ធសហស្របតែមួយ។
Article image
សុវត្ថិភាពខ្ពស់ជាងមុន
ASUS Vivobook S16 ត្រូវបានបំពាក់ដោយកាមេរ៉ា AI និង Windows Hello ដែលអាចអោយអ្នកចូលប្រើបានយ៉ាងរហ័ស និងមានសុវត្ថិភាព ការពារទិន្នន័យផ្ទាល់ខ្លួន។ ការរួមបញ្ចូលនូវ Adaptive Dimming និង Adaptive Lock ជួយបន្ថែមភាពឯកជន ដោយធ្វើការផ្លាស់ប្តូរពន្លឺអេក្រង់ដោយស្វ័យប្រវត្តិ និងចាក់សោឧបករណ៍នៅពេលដែលមិនមានការរកឃើញវត្តមានអ្នកប្រើ។
Article image
សុវត្ថិភាពត្រូវបានបង្កើនបន្ថែមទៀតដោយឧបករណ៍សុវត្ថិភាព Microsoft Pluton ដែលរក្សាទុកព័ត៌មានសំខាន់ៗដូចជា ពាក្យសម្ងាត់ សោរអ៊ិនគ្រិប និងទិន្នន័យផ្ទាល់ខ្លួនដែលស្ថិតនៅខាងក្នុង CPU។ ជាមួយនឹងការត្រួតពិនិត្យជាបន្តបន្ទាប់ចំពោះករណីយការវាយប្រហារតាមអ៊ីនធើណិត ផ្នែកបច្ចេកវិទ្យានេះផ្តល់នូវការការពារដ៏រឹងមាំសម្រាប់ទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យអាជីវកម្ម ទោះបីជាករណីឧបករណ៍របស់អ្នកត្រូវបានបាត់បង់។
ផ្តល់បទពិសោធន៍ដ៏ជ្រៅជាងមុន
Vivobook S16 មានអេក្រង់ IPS 2.5K 144Hz ទំហំ 16 អ៊ីញ ជាមួយអត្រាផ្ទុកអេក្រង់-ទៅ-រាងកាយ 89% និងបច្ចេកវិទ្យាកាត់បន្ថយពន្លឺខៀវ សម្រាប់ភាពស្រួលមើល។  Snapdragon Sound និង Dolby Atmos ផ្តល់សម្លេងជាមួយគុណភាពខ្ពស់តាម Bluetooth® ជាមួយ latency ទាប។ មិនថាសម្រាប់ស្តាប់តន្ត្រីឬការហៅទូរស័ព្ទ ការតំលើងសម្លេងនេះផ្តល់បទពិសោធន៍សម្លេងបែបបិទជុំដោយគ្មានខ្សែ។
Article image
រចនាបទទាន់សម័យ និងភាពបត់បែនក្នុងការប្រើប្រាស់
ASUS Vivobook S16 មានរចនាបទទាន់សម័យ និងទាក់ទាញ ជាមួយនឹងទម្រង់ស្ដើង ទំងន់ស្រាល ដែលបញ្ចូលភាពសាមញ្ញរួមជាមួយសមត្ថភាពខ្ពស់។ រចនាបទសាមញ្ញនេះ សមស្របជាមួយកាលៈទេសៈផ្សេងៗ ខណៈនិរូបសញ្ញាត្រូវបានធ្វើឡើងជាមួយម៉ាស៊ីន CNC បន្ថែមប្រណីតភាព។  បង្កើតឡើងសម្រាប់ភាពងាយស្រួលក្នុងការយកតាមខ្លួនដោយមិនបាត់បង់ប្រសិទ្ធភាព ខ្នាតខាងក្រៅមានកម្ពស់ត្រឹម 1.79 សង់ទីម៉ែត្រ និងមានទំងន់ត្រឹមតែ 1.74 គីឡូក្រាម បង្កើតភាពងាយស្រួលក្នុងការប្រើប្រាស់ ។ ពណ៌ធម្មតាដែលស្ថិតក្នុងផ្ទៃពណ៌ប្រផេះ Matte Gray បង្ហាញពីភាពសាមញ្ញទាន់សម័យ។ វាមានរចនាបទឆើតឆាយដែលសមស្របសម្រាប់ទាំងការច្នៃប្រឌិតបង្កើតជាគូដៃប្រចាំថ្ងៃមួយសម្រាប់អ្នកទាំងអស់គ្នា។
តម្លៃ និងការដាក់លក់
Zenbook S16 និង Zenbook 14 មានវត្តមាននៅលើទីផ្សារកម្ពុជាចាប់ពីថ្ងៃទី 13 មេសា 2025 នេះតទៅ។ សូមទាក់ទងតំណាង ASUS ក្នុងតំបន់របស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។ ASUS Vivobook S16 (S3607QA) នឹងអាចរកបានចាប់ពី 28 ឧសភា 2025 នេះតទៅក្នុងតម្លៃ $899។ សូមទាក់ទងតំណាង ASUS ក្នុងតំបន់របស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ASUS Facebook : https://www.facebook.com/ASUSKH.Cambodia
ASUS Website: https://kh.asus.click/ASUSVivobookS16
ASUS Tik Tok  https://www.tiktok.com/@asus.kh
ឡេបថប់កម្រាស់ស្តើង vivobook S16 Copilot+ PCs ប្រកាសលក់នៅលើទីផ្សារកម្ពុជាហើយ!