
ក្រុមហ៊ុនរថយន្តម៉ាក Aito ទើបតែបានធ្វើការប្រកាសចេញផ្លូវការណ៍នៅរថយន្ត Plug-in-hybrid SUV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Aito M8 EREV។ រថយន្ត Smart Family Flagship SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើកក់ទុកមុនចំនួន 70,000 គ្រឿងត្រឹមរយះពេល 2 សប្តាហ៍បន្ទាប់ពីថ្ងៃដែលក្រុមហ៊ុនប្រកាសទទួល Pre-sale កាលពីថ្ងៃទី 06 ក្នុងខែមីនា។ Aito M8 EREV មានតម្លៃចាប់ពីខ្ទង់ $50,800 ដល់ $63,200 នៅទីផ្សារប្រទេសចិន។ អតិជនដែលបានធ្វើការបញ្ជាទិញ Aito M8 EREV មុន ក្រុមហ៊ុនតម្រូវឲ្យធ្វើការកក់មុនចំនួន $690 ហើយអថិជនក៏នឹងទទួលបានការបញ្ចុះតម្លៃប្រមាណ $14,000 នៃតម្លៃសរុបរបស់រថយន្តនៅពេលដែលពួកគេទទួលបានរថយន្តរបស់ពួកគេ។
តាមទិន្នន័យដែលក្រុមហ៊ុនទទួលបានពីការបញ្ជាទិញ ឬ Pre-sale បានបង្ហាញថា Aito M8 EREV មានអតិថិជនកក់មុនចំនួន 7,500 គ្រឿង ក្នុងរយះពេល 1 ម៉ោង ហើយឈានដល់ 21,000 គ្រឿងត្រឹមរយះពេល 6 ម៉ោង និងឡើងដល់ 28,000 គ្រឿង ក្នុងរយះពេល 12 ម៉ោង។ Aito M8 Series គឺជារថយន្តម៉ូដែលទី 4 របស់ Aito បន្ទាប់ពី M5, M7 និង M9 ដែលជាជម្រើសរថយន្តប្រភេទ mid-size, mid-to-large និង Large SUV ដែលមានតម្លៃជម្រើសតម្លៃចាប់ពីខ្ទង់ $27,600 ដល់ $83,000។ ហើយសម្រាប់ម៉ូដែល Aito M8 EREV គឺស្ថិតនៅក្នុងប្រភេទ medium-to-large SUV។ រថយន្ត Plug-in-hybrid SUV ស៊េរីថ្មីនេះ មានបណ្តោយ 5,190mm/ទទឹង 1,999mm/ កំពស់ 1,795mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 3,105mm។

Aito M8 EREV គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ ADS 3.0 advanced driving system របស់ក្រុមហ៊ុន Huawei ដែលគាំទ្រដំណើរាការជាមួយសែនស័រ LiDAR 192-line, millimeter-ware radar ចំនួន 5 គ្រាប់, ultrasonic radar ចំនួន 12 គ្រាប់ និងកាមេរ៉ាកម្រិត high-definition ចំនួន 11 គ្រាប់។ទៅលើមុខងារ range extender ឬ EREV របស់ Aito M8 គឺពឹងទៅលើម៉ាស៊ីនសាំងចំនុះ 1.5T មានកំលាំង 158 សេះ និងភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ ដោយម៉ូទ័រខាងមុខមានកំលាំង 221 សេះ និងម៉ូទ័រខាងក្រោយមានកំលាំង 304 សេះ។ យោងទៅលើការធ្វើតេស្តពីស្ថាប័ន WLTC បញ្ជាក់ថា កម្រិតស៊ីសាំងរបស់ Aito M8 គឺប្រមាណតែ 0.52L/100km គឺស៊ីតិចមែនទែន ហើយរថយន្តនេះអាចជាន់ល្បឿន Top speed ដល់ 200km/h។

ចំពោះកញ្ចប់អាគុយអគ្គិសនីវិញ Aito M8 EREV មានជម្រើសប្រភេទ lithium iron phosphate ឬternary lithium batteries ដែលផ្គត់ផ្គង់ដោយ CATL ដែលមានជម្រើសទំហំ 51.975 kWh និង 36.019 kWh ដែលសាកភ្លើងពេញម្តងអាចជិញបានចម្ងាយ 310km និង 201km ដោយប្រើថាមពលអាគុយសុទ្ធ។ និងអាចជិះបានដល់ 1,526km ពេលផ្គូបជាមួយនឹងការសាំងម៉ាស៊ីនមួយពេញ។ សម្រាប់ការសាកភ្លើងចូលវិញ Aito M8 EREV គាំទ្រនូវប្រព័ន្ធសាកភ្លើង 800V high-voltage fast charging ដែលសាកត្រឹមតែ 5 នាទីអាចជិះបានចម្ងាយ 150km។ ផ្នែកខាងក្នុងរបស់ Aito M8 EREV ត្រូវបានរចនាឡើងជាមួយភាពទំនើបនិយមខ្លាំងមែនទែនតែម្តង ដោយក្នុងនោះមានការបំពាក់នូវប្រព័ន្ធអេក្រង់ចំនួនបីលាតពីម្ខាងទៅម្ខាងនៃកាប៊ីន ព្រមទាំងមានមុខងារ Head up display ដែលអាចបង្ហាញបានទំហំធំដល់ 75-inch ថែមទៀតផង។ Aito M8 EREV មានជម្រើសម៉ូដែល 5 កៅអី និង 6 កៅអី៕
