Ford Taurus ស៊េរីឆ្នាំ 2026 ជាប្រភេទរថយន្ត sedan ប្រណិតទំនើប និងមានភាពសន្សំសំចៃខ្ពស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដោយសារតែវាជាប្រភេទរថយន្តប្រើប្រាស់នូវប្រព័ន្ធម៉ាស៊ីន Hybrid។ ការឌីស្សាញ Ford Taurus 2026 មានការកែប្រែផ្នែកខាងមុខ និងការរៀបចំតុបតែងផ្នែកកាប៊ីនថ្មីកាន់តែមានភាពប្រណិតទំនើបសម្រាប់ការប្រើប្រាស់ជាងមុន។ ផ្នែកខាងមុខរបស់ Taurus 2026 រក្សាការឌីស្សាញជាមួយនឹងផ្ទាំងប៉ាណារាងចក្រង្គដែលជាអត្តសញ្ញាណរបស់រថយន្ត Ford និងបណ្តុំចង្កៀងរចនាបែបស្លីមប្រណិតជាមួយនឹងប្រព័ន្ធភ្លើង LED ភ្លឺច្បាស់ រួមបញ្ចូលនូវមុខងារ Auto Adaptive ឡើងចុះស្វ័យប្រវត្តិ…បណ្តុំចង្កៀងបំភ្លឺផ្នែកខាងក្រោយជាប្រភេទ LED ភ្លឺច្បាស់ផងដែរ។

ឡាន Hybrid Sedan របស់អាមេរិកមួយនេះ មានបណ្តោយខ្លួនប្រវែង 4,935mm/ ទទឹង 1,875mm/ កំពស់ 1,500mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,945mm។ ផ្នែកចំហៀងរបស់ Ford Taurus ឆ្នាំ 2026 មានបំពាក់យ៉ាន់កង់ទំហំ 19-inch ជាប្រភេទ Alloy ភ្ជាប់ជាមួយសម្បកកង់ខ្នាត 235/45, ដៃទ្វារលាក់ចូលក្នុង និងកញ្ចក់មើលក្រោយជាកញ្ចក់ក្តោប Auto…សម្រាប់ដំបូលវិញ អាចដំបូលបើកបានពីរតង់…។
ចូលមកក្នុងកាប៊ីនវិញ មានការរៀបចំតុបតែបែបប្រណិតនិយម ដោយក្នុងនោះ មានការបំពាក់ដោយអេក្រង់បង្ហាញព័ត៌មានប្រភេទ Digital LCD ទំហំ 8-inch, អេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ 13.5-inch គាំទ្រមុខងារ SYNC®4 អាចភ្ជាប់ Apple CarPlay និង Android Auto, កន្លែងសាកថ្មស្មាតហ្វូនឥតប្រើខ្សែ, Speaker B&O Sound System ចំនួន 10 គ្រាប់, ប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់ dual-zone air conditioner រួមនឹងប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient light 7 ពណ៌ជាដើម…។



ចំនែកកៅអីវិញជាប្រភេទ កៅអីស្បែកមានគុណភាពខ្ពស់មានភាពទន់ល្មើយ ផ្តល់នូវផាសុខភាពក្នុងការអង្គុយ ដោយក្នុងនោះកៅអីអ្នកបើកអាចធ្វើការកំណត់ការប្រើប្រាស់បាន 10 របៀប ខណៈកៅអីអ្នករួមដំណើរខាងមុខអាចកំណត់បាន 6 របៀប…ជាមួយគ្នានេះ វាក៏មានរន្ធសាកភ្លើង AC កម្លាំង 12V, រន្ធ USB-C នៅខាងមុខ និង USB-A នៅផ្នែកខាងក្រោយផងដែរ…។
Ford Taurus 2026 ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid 1.5-liter មាន 4 ស៊ីឡាំង អាចផលិតកម្លាំងបាន 185 សេះ និងកម្លាំងរមួល 220N.m ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខអេឡិចត្រូនិច E-CVT gearbox។ បន្ថែមពីនេះ Ford Taurus 2026 ក៏មានភ្ជាប់មកជាមួយកញ្ចប់ថ្ម Lithium ទំហំ 2kWh ផងដែរ…សម្រាប់មុខងារកំនត់ក្នុងការបើកបរវិញ គឺមានបីជម្រើសដូចជា Normal, Eco និង Sport…។
ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការអ្នកបើកបរនៅលើ Ford Taurus 2026 មានដូចជា សែនស័រជំនួយការចូលចតនៅផ្នែកខាងក្រោយ Rear Parking Aid, ប្រព័ន្ធកាមេរ៉ា 360, មុខងារកំណត់ល្បឿនបើកបរថេរ Adaptive Cruise Control រួមជាមួយប្រព័ន្ធ Ford Co-Pilot360 ដែលរួមបញ្ចូលនូវកញ្ចប់មុខងារជាច្រើនដូចជា មុខងារប្រាប់សញ្ញាគ្រោះថ្នាក់ខាងមុខ Collision Mitigation System, មុខងារប្រមានពីការចាកចេញពីគន្លងបើកបរ Lane Departure Warning, មុខងារ Blind Spot Detection, Forward Collision Warning, Lane Change Warning , Reverse Brake Assist និង Autonomous Emergency Braking ជាដើម…។



